TAG
គឹម សុខ
ក្រុមសង្កេតការណ៍ថាមេដឹកនាំខ្មែរបច្ចុប្បន្នជាមេដឹកនាំដែលមានសារជាតិកុម្មុយនីស្ត
អ្នកសង្កេតការណ៍កម្ពុជាអះអាងថា មេដឹកនាំរដ្ឋាភិបាលឯកបក្សនៅកម្ពុជា លោក ហ៊ុន សែន ជាមេដឹកនាំដែលមានសារជាតិជាមនុស្សកុម្មុយនីស្ត ដូច្នេះហើយទើបលោកមិនអាចដោះស្រាយវិបត្តិ និងបញ្ឈប់ការរំលោភសិទ្ធិមនុស្សនៅកម្ពុជាបាន។
អ្នកសង្កេតការណ៍កម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ថា ការដឹកនាំរបស់មេដឹកនាំបក្សកាន់អំណាច លោក...
ក្រុមតស៊ូមតិស្នើឱ្យសមាជិកអាស៊ានដាក់បញ្ចូលរបៀបវារៈស្ដីពីការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា
ចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ (PMD) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ស្នើឱ្យរដ្ឋជាសមាជិកអាស៊ានដាក់បញ្ចូលរបៀបវារៈក្នុងកិច្ចប្រជុំចង្អៀតរបស់ខ្លួន ដែលចាប់ផ្តើមនៅថ្ងៃទី១៦ ខែកុម្ភៈ នេះ ស្តីអំពីការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា ដែលមានការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិសព្វថ្ងៃនេះ។
ចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ (PMD) បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ថា ក្នុងកិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាននៅសប្ដាហ៍នេះ រដ្ឋដែលជាសមាជិកអាស៊ាន គួរតែដាក់បញ្ចូលនូវរបៀបវារៈមួយចំនួនដូចជា ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរលើប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម និងការរំលោភសិទ្ធិមនុស្សនៅប្រទេសថៃ ប្រទេសឡាវ និងប្រទេសហ្វីលីពីន ជាដើម។
ប្រភពដដែលលើកឡើងថា...
លោក ហ៊ុន សែន អួតពីវត្តមានរបស់លោកក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក
អតីតមេកម្មាភិបាលនៃរបបវាលពិឃាត លោក ហ៊ុន សែន បានអះអាងថា វត្តមានរបស់លោកក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ នៅប្រទេសកូរ៉េខាងត្បូង កន្លងទៅនេះ បានលើកស្ទួយ និងផ្សព្វផ្សាយនូវវិសាលភាពសន្តិភាព មិនត្រឹមតែសម្រាប់ឧបទ្វីបកូរ៉េប៉ុណ្ណោះទេ គឺបានផ្សាយទៅកាន់ពិភពលោកទាំងមូលថែមទៀត។
បុរសខ្លាំងនៅកម្ពុជារូបនេះបានសរសេរលើទំព័រ Facebook របស់លោកកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ថា ពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ដែលលោកទទួលបាន គឺជាកិត្តិយស និងមោទកភាពរបស់កម្ពុជាទាំងមូល និងជាការបង្ហាញឱ្យឃើញនូវការដឹកនាំប្រកបដោយសន្តិភាពរបស់លោកផងដែរ។
មេដឹកនាំតាមបែបតត្រកូលរូបនេះអះអាងថា ពានរង្វាន់សន្តិភាពស៊ុនហាក់ដែលលោកទទួលនេះ...
អ្នកឃ្លាំមើល៖ ការលាតត្រដាងរបស់លោក ឌួង ងៀប ឆ្លុះបញ្ចាំងអំពើពុករលួយចាក់ឫសក្នុងប្រព័ន្ធតុលាការ
អ្នកឃ្លាំមើលបញ្ហាសង្គមចាត់ទុកថា ការលាតត្រដាងពីភាពអយុត្តិធម៌របស់លោក ឌួង ងៀប ដែលជាឧត្ដមសេនីយ៍ឯកផ្កាយ៣ បានឆ្លុះបញ្ចាំងឱ្យឃើញពីអំពើពុករលួយចាក់ឫសជ្រៅក្នុងប្រព័ន្ធតុលាការ ដែលពលរដ្ឋខ្មែរច្រើនណាស់បានរងគ្រោះធ្លាក់ខ្លួនអស់ទ្រព្យដោយសារល្បែងពុករលួយរបស់ចៅក្រមនៅកម្ពុជា។
លោក ឌួង ងៀប ដែលមានតួនាទីជាឧត្ដមសេនីយ៍ឯកផ្កាយមាស៣ និងជាឧកញ៉ាផង បានចេញឡាយវីដេអូចំនួនពីរ កាលពីថ្ងៃទី៧ និងថ្ងៃទី៨ ខែកុម្ភៈ ដោយភ្ជាប់ជាមួយឯកសារមួយចំនួនផងនោះ បានបង្ហោះលើទំព័រ Facebook ដោយនិយាយថា រូបលោកត្រូវបានតុលាការកាត់ទោសពីបទ «ផិតក្បត់» ហើយបច្ចុប្បន្នកំពុងត្រូវបានកាត់ទោសពីបទ «ឆបោកជនជាតិតៃវ៉ាន់» មួយទៀត។
ការចេញឡាយវីដេអូនិយាយពីបញ្ហាជម្លោះជាមួយជនជាតិតៃវ៉ាន់...
ក្រុមអ្នកតស៊ូមតិអំពាវនាវឱ្យពលរដ្ឋខ្មែរនៅអាមេរិកធ្វើបាតុកម្មពេលលោក ហ៊ុន សែន ទៅអាមេរិក
បញ្ញវន្តខ្មែរនៅក្រៅស្រុក អំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់រដ្ឋទាំងអស់ដែលកំពុងរស់នៅសហរដ្ឋអាមេរិក នាំគ្នាធ្វើមហាបាតុកម្មទាមទារឱ្យមេដឹកនាំប្រទេសអាស៊ានផ្សេងទៀត និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន គាបសង្កត់ឱ្យមេដឹកនាំកម្ពុជា លោក ហ៊ុន សែន គោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញក្នុងពេលលោក ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិក នៅពេលខាងមុខនេះ ប្រសិនបើកិច្ចប្រជុំនោះនឹងកើតមានឡើង។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ (PMD) លោក គឹម សុខ...
លោក ហ៊ុន សែន ណែនាំឱ្យអ្នកនិពន្ធរឿងរំលេចជីវិតលោកនិងភរិយាពេលរំដោះកម្ពុជាពីរបប ប៉ុល ពត
មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន បានណែនាំឱ្យគណៈកម្មការនិពន្ធរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ថាត្រូវតែរំលេចឱ្យឃើញនូវដំណើរជីវិតពិតរបស់លោក និងភរិយា ក្នុងការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នកស្នេហាជាតិមករំដោះកម្ពុជាចេញពីរបប ប៉ុល ពត។
បុរសខ្លាំងដើរបញ្ច្រាសទិសនៅកម្ពុជា លោក ហ៊ុន សែន បានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុមផលិតករភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា ដំណើរសាច់រឿងមួយចំនួនធំគួរតែចុះថតដោយផ្ទាល់នៅតាមទីតាំងប្រវត្តិសាស្ត្រ ហើយតួសម្ដែងត្រូវតែមានការហ្វឹកហាត់ បណ្តុះបណ្តាលឲ្យមានការយល់ដឹងច្បាស់លាស់...
អ្នកវិភាគថាលោក ចូ បៃដិន អញ្ជើញលោក ហ៊ុន សែន ចូលរួមប្រជុំគឺជារឿងធម្មតាក្នុងនាមជាប្រធានអាស៊ាន
អ្នកជំនាញខាងផ្នែកទំនាក់ទំនងអន្តរជាតិមួយរូបក្នុងសហរដ្ឋអាមេរិក អះអាងថា គ្មានអ្វីចម្លែកនោះទេដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន អញ្ជើញបុរសខ្លាំងកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅពេលខាងមុខនេះ ដោយសារតែកម្ពុជាជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២២ ហើយកម្ពុជាក៏មិនចង់ឃើញកិច្ចប្រជុំកំពូលអាស៊ានពិសេសនឹងត្រូវពន្យារពេលផងដែរ។
អ្នកជំនាញកិច្ចការអន្តរជាតិ និងជាព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យរដ្ឋអារីហ្សូណា បណ្ឌិត អៀ សុផល បានប្រាប់សារព័ត៌មាន The Cambodia Daily ឲ្យដឹងថា គ្មានហេតុផលណាដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន...
ក្រុមមេធាវីលោក កឹម សុខា៖ ពាក្យផ្លាស់ប្ដូរមេដឹកនាំរបស់កូនក្ដីគឺធ្វើតាមរយៈការបោះឆ្នោត មិនមែនផ្ដួលរំលំទេ
ក្រុមមេធាវីរបស់លោក កឹម សុខា អះអាងថា គោលបំណង និងខ្លឹមសាររបស់កូនក្ដីពួកគេដែលនិយាយអំពីការផ្លាស់ប្ដូរមេដឹកនាំ គឺធ្វើឡើងតាមរយៈការបោះឆ្នោត មិនមែនធ្វើឡើងតាមរយៈការផ្ដួលរំលំរដ្ឋាភិបាលដោយការប្រើហិង្សា និងធ្វើបដិវត្តន៍ពណ៌ឡើយ។
ការលើកឡើងរបស់មេធាវីប្រធានបក្សប្រឆាំងនេះ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានបន្តសវនាការសំណុំរឿងលោក កឹម សុខា នៅថ្ងៃពុធ ទី២ កុម្ភៈ នេះ ដោយការចាក់បង្ហាញវីដេអូភស្តុតាង ៦ឃ្លីបដែលមេធាវីការពារក្ដីឱ្យលោក កឹម សុខា បញ្ជាក់ភាពស្អាតស្អំកូនក្ដី។
វីដេអូទាំង ៦ឃ្លីបចាក់បង្ហាញនៅពេលនេះ គឺជាវីដេអូដែលធ្វើឡើងនៅខែកក្កដា ក្នុងឆ្នាំ២០១២...
PMD អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទពីលោក គឹម សុខ ដើម្បីឱ្យមានការប្រកួតនយោបាយស្មើមុខ
ចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ (PMD) អំពាវនាវឱ្យតុលាការ និងរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលបទចោទទាំងអស់លើអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ ដើម្បីបើកឱកាសឱ្យលោកអាចចូលរួមប្រកួតប្រជែងនយោបាយដោយស្មើមុខគ្នា ដោយសេរី និងយុត្តិធម៌លើទីលាននយោបាយនៅកម្ពុជា។
ប្រធានប្រតិបត្តិនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ (PMD) លោក ទូច វិបុល បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដោយទទូចឲ្យមេដឹកនាំបក្សកាន់អំណាចគួរតែទម្លាក់ចោលបទចោទទាំងអយុត្តិធម៌លើលោក គឹម សុខ ដើម្បីឱ្យលោកមានលទ្ធភាពពេញលេញស្របតាមច្បាប់ ដើម្បីប្រកួតប្រជែងទល់នឹងលោក...
កិច្ចព្រមព្រៀងសម្ងាត់កម្ពុជាជួលក្រុមហ៊ុនជួយស្ដារទំនាក់ទំនងជាមួយអាមេរិកឡើងវិញត្រូវបានលាតត្រដាង
កិច្ចព្រមព្រៀងសម្ងាត់មានទំហំទឹកប្រាក់ជាង ៧០ម៉ឺនដុល្លារអាមេរិក ដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ចំណាយសម្រាប់ឆ្នាំ២០២២ ក្នុងការជួលក្រុមហ៊ុន អាឃីន ហ្គាំ ឲ្យជួយបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិកដើម្បីស្ដារទំនាក់ទំនងទ្វេភាគីកម្ពុជា និងអាមេរិកឡើងវិញ ត្រូវបានក្រសួងយុត្តិធម៌អាមេរិក លាតត្រដាងកាលពីពេលថ្មីៗនេះ។
កិច្ចព្រមព្រៀងជួលក្រុមមេធាវីអាមេរិកាំងមួយដែលចុះហត្ថលេខាដោយតំណាងឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក លោក ខឹម រុយស៊ុន (Khem Ruyzun) កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ដែលត្រូវបានបែកធ្លាយកាលពីថ្ងៃទី២១ ខែមករា នេះ...