TAG
គ្រូបង្រៀន
លោក ស ខេង កំណត់កាតព្វកិច្ចឲ្យគ្រូបង្រៀន សិស្សានុសិស្សត្រូវធ្វើតេស្ដរកសារជាតិគ្រឿងញៀន
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជានាយករដ្ឋមន្ត្រីស្តីទី លោក ស ខេង កំណត់កាតព្វកិច្ចឲ្យលោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សា សិស្សានុសិស្ស ត្រូវធ្វើតេស្ដរកសារជាតិញៀនជាមុនសិន មុននឹងអាចចូលបម្រើការ និងសិក្សាទាំងនៅតាមស្ថាប័នរដ្ឋ និងឯកជន។
ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានាតាមសាលារៀនមួយចំនួនក្នុងស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ថ្លែងថា ការស្វែងរកសារជាតិញៀន គឺជាកាតព្វកិច្ច មិនមែនជាការភ្ញាក់រឭក និងមិនមែនជាការអំពាវនាវនោះទេ។
រហូតមកទល់ពេលនេះ លោក ស ខេង...
គ្រូបង្រៀនដែលរិះគន់ស្តូបវៀតណាមក្នុងខេត្តប៉ៃលិនបន្តស្វែងរកយុត្តិធម៌នៅតុលាការកំពូលបន្ទាប់ពីចាញ់ក្ដីនៅសាលាឧទ្ធរណ៍ខេត្តបាត់ដំបង
គ្រូបង្រៀនម្នាក់នៅខេត្តប៉ៃលិន បន្តដាក់ពាក្យបណ្ដឹងទៅតុលាការកំពូល ដើម្បីស្វែងរកយុត្តិធម៌ផ្ទាល់ខ្លួន បន្ទាប់ពីតុលាការឧទ្ធរណ៍បានសម្រេចឲ្យលោកចាញ់ក្ដីក្នុងករណីតុលាការខេត្តបាត់ដំបង ដែលបានចោទប្រកាន់លោកពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយសារតែលោកបានរិះគន់រដ្ឋាភិបាលកម្ពុជាសង់ស្តូបវៀតណាម ក្នុងខេត្តប៉ៃលិន។
លោក យួង សូដា ដែលជាគ្រូបង្រៀនសាលាបឋមសិក្សានៅខេត្តប៉ៃលិន អះអាងថា លោកនឹងដាក់ពាក្យបណ្តឹងទៅតុលាការកំពូលបន្តទៀត ដើម្បីស្វែងរកយុត្តិធម៌លើករណីនេះ ព្រោះថាទាំងមន្ត្រីតុលាការ និងពលរដ្ឋសុទ្ធសឹងតែជាពលរដ្ឋខ្មែរដូចគ្នា ដូច្នេះហេតុអ្វីគ្រាន់តែយុវជនខ្មែរចូលរួមកិច្ចការសង្គមដើម្បីជាតិមាតុភូមិរបស់ខ្លួន ត្រូវទទួលទោសបែបនេះទៅវិញ។
លោក យួង សូដា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨...
អ្នកសង្កេតការណ៍៖ គ្រូបង្រៀនបានត្រឹមតែជាកម្មករបង្រៀនប៉ុណ្ណោះនៅពេលអ្នកមានអំណាចចាប់ពួកគេធ្វើជាចំណាប់ខ្មាំងនយោបាយ
អ្នកសង្កេតការណ៍រិះគន់ថា គ្រូបង្រៀនបានត្រឹមតែជាកម្មករបង្រៀនប៉ុណ្ណោះ មិនអាចបំពេញតួនាទីជាបុគ្គលិកក្នុងវិស័យអប់រំទេនៅពេលដែលអ្នកនយោបាយឱកាសនិយម នាំគ្នាយកគ្រឹះស្ថានអប់រំជាទីតាំងឃុំឃាំងគ្រូបង្រៀន ហើយយកគ្រូបង្រៀនធ្វើជាចំណាប់ខ្មាំងនយោបាយរបស់ពួកគេនោះ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ថា បច្ចុប្បន្ននេះ មន្ត្រីដែលទទួលបន្ទុកខាងវិស័យអប់រំ និងបណ្តុះបណ្តាលមួយចំនួន បានត្រឹមរង់ចាំស្តាប់បញ្ជាពីមន្ត្រីនយោបាយកំប៉ិកកំប៉ុក និងព្យាយាមអែបអបអ្នកទាំងនោះតែប៉ុណ្ណោះ ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន និងអំណាច ធ្វើបាបគ្រូបង្រៀនដូចគ្នា ខណៈអ្នកទាំងនោះក៏ជាជនរងគ្រោះនៃអ្នកនយោបាយឱកាសនិយមទាំងនោះផងដែរ។
បណ្ឌិត សេង...