29 C
Phnom Penh

TAG

គ្រឿងញៀន

លោក ហ៊ុន ម៉ាណែត ថា​កម្ពុជា​មិន​ស្វាគមន៍​អ្នក​វិនិយោគ​បរទេស​ដែល​ចង់​វិនិយោគ​ដាំ​កញ្ឆា​ទេ

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ផ្ញើ​សារ​ទៅ​កាន់​អ្នក​វិនិយោគ​បរទេស​ដែល​មាន​បំណង​ចង់​វិនិយោគ​ដាំ​កញ្ឆា​នៅ​ក្នុង​ប្រទេស​កម្ពុជា ថា កម្ពុជា​មិន​ស្វាគមន៍​នោះ​ទេ ហើយ​ក៏​មិន​ឲ្យ​មាន​ការ​សម្របសម្រួល ឬ​កែ​ច្បាប់​ចំពោះ​ការ​ដាំ​ដំណាំ​កញ្ឆា​នោះ​ដែរ។ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ឆ្នាំ​២០២៤ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី​៩ នា​រសៀល​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ សុខា​ភ្នំពេញ លោក ហ៊ុន ម៉ាណែត អះអាង​ថា លោក​សូម​ជូន​សារ​ទៅ​អ្នក​ចង់​វិនិយោគ ជាពិសេស​អ្នក​នៅ​ក្រៅ​ប្រទេស ដែល​ចង់​ដាក់​ទុន​វិនិយោគ​រកស៊ី​ដាំ​កញ្ឆា​នៅ​កម្ពុជា កុំ​ចំណាយ​ពេលវេលា​ជិះ​យន្តហោះ​មក​អី...

លោក ហ៊ុន ម៉ាណែត ថា​មន្ត្រី​រាជការ​នឹង​ត្រូវ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ បើ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ប្រកាស​ឱ្យ​រៀបចំ​ការ​ធ្វើ​តេស្ដ​គ្រឿងញៀន​លើ​មន្ត្រី​រាជការ​ទាំងអស់ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ហើយ​បើ​រក​ឃើញ​ថា​មន្ត្រី​ណា​មួយ​បាន​ប្រើប្រាស់ និង​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន គឺ​ត្រូវតែ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​ដោយ​គ្មាន​ករណី​លើកលែង​ជាដាច់ខាត។ ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ឆ្នាំ​២០២៤ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី​៩ នា​រសៀល​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត ព្រមាន​ថា រដ្ឋាភិបាល​នឹង​មាន​ការ​រៀបចំ​ការ​ធ្វើ​តេស្ដ​គ្រឿងញៀន​ទៅ​លើ​មន្ត្រី​រាជការ​ទាំងអស់ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ហើយ​បើ​រក​ឃើញ​ថា​មន្ត្រី​រូប​ណា​បាន​ប្រើប្រាស់ និង​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​គ្រឿងញៀន...

នាយករដ្ឋមន្ត្រី​ថ្មី​ត​ត្រកូល​តែងតាំង​បងថ្លៃ​ជីដូនមួយ​ឱ្យ​ធ្វើ​មេ​គណៈ​បញ្ជាការ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន

នាយករដ្ឋមន្ត្រី​ថ្មី​ត​ត្រកូល លោក ហ៊ុន ម៉ាណែត សម្រេច​បង្កើត​គណៈ​បញ្ជាការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់ ដែល​មាន​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក នេត សាវឿន ជា​ប្រធាន ក្នុង​ពេល​ដែល​គេ​មើល​ឃើញ​ថា ក្រោយ​ពី​លោក ស ថេត ឡើង​កាន់​តំណែង​ជា​អគ្គស្នងការ​នគរបាល​ជាតិ ការ​បង្ក្រាប​គ្រឿងញៀន​ក្នុង​ប្រទេស​កម្ពុជា​មាន​ប្រសិទ្ធភាព​ជាង​មុន។ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ចេញ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ស្តីពី​ការ​បង្កើត​គណៈ​បញ្ជាការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់ ដែល​មាន​សមាជិក ១៩​នាក់...

លោក ស សុខា ប្រកាស​មិន​បន្ធូរ​ដៃ​លើ​មន្ត្រី​ក្រោម​ឱវាទ​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ឡើយ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ព្រមាន​អនុវត្ត​វិធានការ​ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​លើ​មន្ត្រី​កងកម្លាំង​នៃ​ក្រសួង​មហាផ្ទៃ ទាំង​មន្ត្រី​នគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ​មិន​ដក​ដៃ និង​មិន​រើស​មុខ​ឡើយ ដើម្បី​ធានា​ភាព​ជា​គំរូ​នៃ​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា លើកឡើង​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​នគរបាល​នៅ​សាលា​នគរបាល​ជាតិ​ភូមិភាគ​១ ខេត្ត​ស្ទឹងត្រែង កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ថា យុទ្ធនាការ​បោស​សម្អាត​មន្ត្រី​កងកម្លាំង​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ រយៈពេល ៥​ខែ​ចុងក្រោយ​នេះ បាន​រក​ឃើញ​មន្ត្រី​ប្រព្រឹត្ត​បទល្មើស​ដែល​ពាក់ព័ន្ធ​ដោយ​ការ​ប្រើប្រាស់ រក្សាទុក និង​ចែកចាយ​គ្រឿងញៀន​ជា​បន្តបន្ទាប់...

អាជ្ញាធរ​បង្ក្រាប​គ្រឿងញៀន​បាន​ប្រមាណ ៦០០​តោន​ក្នុង​រយៈពេល ៤​ឆ្នាំ និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ជាង ៧​ម៉ឺន​នាក់

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បង្ហាញ​ថា គិត​ចាប់តាំងពី​ឆ្នាំ​២០២០ រហូត​ដល់​ចុង​ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ អាជ្ញាធរ​បាន​បង្ក្រាប​គ្រឿងញៀន និង​សារធាតុ​ផ្សំ​ជិត ១​ពាន់​តោន (៦០០​តោន) ដែល​ក្នុង​នោះ​មាន​ជន​សង្ស័យ​ជាង ៧​ម៉ឺន​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ចំណោម​ករណី​ដែល​សមត្ថកិច្ច​បាន​បង្ក្រាប​ជាង ៣​ម៉ឺន​ករណី។ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ត្រួតពិនិត្យ​សារធាតុ​ញៀន និង​សារធាតុ​គីមី​ផ្សំ កាលពី​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ថា កត្តា​ជម្លោះ​ប្រដាប់​អាវុធ​ដែល​កំពុង​កើត​មាន​ឡើង​យ៉ាង​ក្តៅ​គគុក​ជាច្រើន​កន្លែង​ទាំង​នៅ​លើ​ពិភពលោក និង​ក្នុង​តំបន់ បាន​ធ្វើ​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ឆ្លៀត​ឱកាស​បង្កើន​សកម្មភាព​ផលិត និង​ដាំដុះ​ទាំង​គ្រឿងញៀន​សំយោគ និង​រុក្ខជាតិ​ញៀន​កាន់តែ​ច្រើន​ឡើងៗ​បច្ចុប្បន្ន​នេះ។ ប្រភព​ដដែល​លើកឡើង​ថា សព្វថ្ងៃ​នេះ...

លោក ស សុខា បន្ត​វិធានការ​បណ្ដេញ​មន្ត្រី​នគរបាល​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ចេញ​សេចក្ដី​សម្រេច​បណ្ដេញ​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ដោយ​ជាប់​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​គ្រឿងញៀន។ សេចក្ដី​សម្រេច​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ បាន​ឲ្យ​ដឹង​ថា ការ​បណ្ដេញ​លោក មាស ពិសិដ្ឋ ដែល​មាន​ឋានន្តរស័ក្ដិ​ថ្នាក់​ជា​អនុសេនីយ៍ឯក មាន​តួនាទី​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ក្រោម​ហេតុផល​ល្មើស​វិន័យ​កងកម្លាំង​នគរបាល​ជាតិ។ សេចក្តី​សម្រេច​ដដែល​បាន​លើកឡើង​ថា លោក មាស ពិសិដ្ឋ អធិការរង​នគរបាល​ក្រុង​កំពត ដែល​ត្រូវ​បាន​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​នេះ...

សមត្ថកិច្ច​បង្ក្រាប​បណ្ដាញ​ជួញដូរ​គ្រឿងញៀន​បាន​ជាង ១​តោន​ក្នុង​ខេត្ត​ព្រះសីហនុ និង​ទីក្រុង​ភ្នំពេញ

សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​បណ្ដាញ​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន ៥​នាក់ និង​រឹបអូស​បាន​គ្រឿងញៀន​ជាង ១​តោន (១៥១៣​គីឡូក្រាម) ក្នុង​ខេត្ត​ព្រះសីហនុ និង​ទីក្រុង​ភ្នំពេញ ដែល​ពួកគេ​មាន​ផែនការ​ដឹកជញ្ជូន​ឆ្លងដែន​ពី​ប្រទេស​ឡាវ ឆ្លងកាត់​កម្ពុជា ចេញ​តាម​លំហ​សមុទ្រ​ខ្មែរ​ទៅ​ដែន​កោះ​តៃវ៉ាន់។ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បង្ហាញ​លទ្ធផល​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា សមត្ថកិច្ច​កម្ពុជា​បាន​ចុះ​បង្ក្រាប​បណ្ដាញ​ជួញដូរ​គ្រឿងញៀន​ក្នុង​ទីតាំង​បី​ផ្សេង​គ្នា ក្នុង​នោះ​នៅ​ខេត្ត​ព្រះសីហនុ ២​ទីតាំង គឺ​នៅ​កំពង់ផែ​កំពេញ​ស្ទឹងហាវ ស្រុក​ស្ទឹងហាវ និង​នៅ​ក្នុង​ផ្ទះ​ជួល​ស្ថិត​ក្នុង​ភូមិ​៣ សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ចំណែក​ទីតាំង​ទី​៣...

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​កំពុង​ប្រឈម​បញ្ហា​បន្ថែម​បន្ទាប់ពី​រដ្ឋាភិបាល​រក​ឃើញ​មន្ត្រី​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​កាន់តែ​ច្រើន

អ្នក​ស្រាវជ្រាវ​អំពី​បញ្ហា​សង្គម ព្រមាន​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​គ្រឿងញៀន ចែកចាយ ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ការ​រក​ឃើញ​នូវ​ការ​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​លើ​មន្ត្រី​មាន​សមត្ថកិច្ច​របស់​ខ្លួន​កាន់តែ​ច្រើន។ អ្នក​ប្រឹក្សា​យោបល់​ដើម្បី​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ មករា នេះ​ថា បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​មិន​មែន​ជា​រឿង​តូចតាច​នោះ​ទេ ព្រោះ​ថា​បញ្ហា​នេះ​ក៏​ទំនង​ជា​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល និង​អ្នក​រកស៊ី​ធំៗ​នៅ​កម្ពុជា​ដែរ ដូច្នេះ​វិធានការ​ក្នុង​ការ​បង្ក្រាប​ប្រាកដ​ជា​ប្រឈម​នឹង​ឧបសគ្គ ហើយ​ដោយសារតែ​វិធានការ​គ្មាន​ប្រសិទ្ធភាព បាន​ទាញ​យុវជន​ខ្មែរ​ឱ្យ​រងគ្រោះ​ដោយសារតែ​បញ្ហា​គ្រឿងញៀន​នេះ។ លោក សេក...

មន្ត្រី​ពន្ធនាគារ​និង​ការពារ​ជាតិ​៧​រូប​ត្រូវ​បាន​លុប​ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​គ្រឿងញៀន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា បាន​សម្រេច​លុប​ឈ្មោះ​មន្ត្រី​ចេញពី​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារ​ជាតិ សរុប​ចំនួន ៧​រូប​ដោយ​មូលហេតុ​ប្រើប្រាស់​គ្រឿងញៀន។ យោង​តាម​សេចក្តី​ប្រកាស​លុប​ឈ្មោះ​មន្ត្រី​រាជការ​ចេញពី​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ ដែល​ចុះហត្ថលេខា​ដោយ​លោក ស សុខា នៅ​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៤ ដែល​ទើប​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​១៨ ខែ​មករា នេះ​បាន​ឲ្យ​ដឹង​ថា លោក ស សុខា...

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បង្គាប់​ឱ្យ​តុលាការ​បង្ហាញ​សេចក្ដី​ប្រកាស​ពី​ដំណើរការ​ក្ដី​លើ​សំណុំរឿង​គ្រឿងញៀន​ដើម្បី​តម្លាភាព

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បង្គាប់​ឱ្យ​តុលាការ​បង្ហាញ​សេចក្ដី​ប្រកាស​ពី​ដំណើរការ​ក្ដី​លើ​សំណុំរឿង​គ្រឿងញៀន ដើម្បី​តម្លាភាព និង​ពន្លឿន​ការ​ដោះស្រាយ​រឿង​ក្តី និង​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ។ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រកាស​ដាក់​ចេញ​នូវ​យុទ្ធនាការ​ជំរុញ​ការ​ត្រួតពិនិត្យ និង​ពន្លឿន​ការ​ដោះស្រាយ​រឿង​ក្តី និង​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ នា​ទីស្ដីការ​ក្រសួង​យុត្តិធម៌ កាលពី​ថ្ងៃទី​៩ ខែ​មករា លោក កើត រិទ្ធ អះអាង​ថា ជា​វិធានការ​និង​គោលការណ៍ តុលាការ​ត្រូវ​បង្ហាញ​សេចក្ដី​ប្រកាស​ពី​ដំណើរការ​ក្ដី​លើ​សំណុំរឿង​គ្រឿងញៀន ឱ្យ​សាធារណជន​បាន​ដឹង ទាំង​ដំណាក់កាល​អយ្យការ ដំណាក់កាល​ស៊ើបសួរ និង​ដំណាក់កាល​ជម្រះ។ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​រូប​នេះ​ព្រមាន​ថា បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​ចម្បង...

Latest news