29 C
Phnom Penh

TAG

គ្រឿងញៀន

សមត្ថកិច្ច​បង្ក្រាប​បណ្ដាញ​ជួញដូរ​គ្រឿងញៀន​បាន​ជាង ១​តោន​ក្នុង​ខេត្ត​ព្រះសីហនុ និង​ទីក្រុង​ភ្នំពេញ

សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​បណ្ដាញ​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន ៥​នាក់ និង​រឹបអូស​បាន​គ្រឿងញៀន​ជាង ១​តោន (១៥១៣​គីឡូក្រាម) ក្នុង​ខេត្ត​ព្រះសីហនុ និង​ទីក្រុង​ភ្នំពេញ ដែល​ពួកគេ​មាន​ផែនការ​ដឹកជញ្ជូន​ឆ្លងដែន​ពី​ប្រទេស​ឡាវ ឆ្លងកាត់​កម្ពុជា ចេញ​តាម​លំហ​សមុទ្រ​ខ្មែរ​ទៅ​ដែន​កោះ​តៃវ៉ាន់។ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បង្ហាញ​លទ្ធផល​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា សមត្ថកិច្ច​កម្ពុជា​បាន​ចុះ​បង្ក្រាប​បណ្ដាញ​ជួញដូរ​គ្រឿងញៀន​ក្នុង​ទីតាំង​បី​ផ្សេង​គ្នា ក្នុង​នោះ​នៅ​ខេត្ត​ព្រះសីហនុ ២​ទីតាំង គឺ​នៅ​កំពង់ផែ​កំពេញ​ស្ទឹងហាវ ស្រុក​ស្ទឹងហាវ និង​នៅ​ក្នុង​ផ្ទះ​ជួល​ស្ថិត​ក្នុង​ភូមិ​៣ សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ចំណែក​ទីតាំង​ទី​៣...

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​កំពុង​ប្រឈម​បញ្ហា​បន្ថែម​បន្ទាប់ពី​រដ្ឋាភិបាល​រក​ឃើញ​មន្ត្រី​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​កាន់តែ​ច្រើន

អ្នក​ស្រាវជ្រាវ​អំពី​បញ្ហា​សង្គម ព្រមាន​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​គ្រឿងញៀន ចែកចាយ ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ការ​រក​ឃើញ​នូវ​ការ​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​លើ​មន្ត្រី​មាន​សមត្ថកិច្ច​របស់​ខ្លួន​កាន់តែ​ច្រើន។ អ្នក​ប្រឹក្សា​យោបល់​ដើម្បី​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ មករា នេះ​ថា បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​មិន​មែន​ជា​រឿង​តូចតាច​នោះ​ទេ ព្រោះ​ថា​បញ្ហា​នេះ​ក៏​ទំនង​ជា​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល និង​អ្នក​រកស៊ី​ធំៗ​នៅ​កម្ពុជា​ដែរ ដូច្នេះ​វិធានការ​ក្នុង​ការ​បង្ក្រាប​ប្រាកដ​ជា​ប្រឈម​នឹង​ឧបសគ្គ ហើយ​ដោយសារតែ​វិធានការ​គ្មាន​ប្រសិទ្ធភាព បាន​ទាញ​យុវជន​ខ្មែរ​ឱ្យ​រងគ្រោះ​ដោយសារតែ​បញ្ហា​គ្រឿងញៀន​នេះ។ លោក សេក...

មន្ត្រី​ពន្ធនាគារ​និង​ការពារ​ជាតិ​៧​រូប​ត្រូវ​បាន​លុប​ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​គ្រឿងញៀន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា បាន​សម្រេច​លុប​ឈ្មោះ​មន្ត្រី​ចេញពី​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារ​ជាតិ សរុប​ចំនួន ៧​រូប​ដោយ​មូលហេតុ​ប្រើប្រាស់​គ្រឿងញៀន។ យោង​តាម​សេចក្តី​ប្រកាស​លុប​ឈ្មោះ​មន្ត្រី​រាជការ​ចេញពី​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ ដែល​ចុះហត្ថលេខា​ដោយ​លោក ស សុខា នៅ​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៤ ដែល​ទើប​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​១៨ ខែ​មករា នេះ​បាន​ឲ្យ​ដឹង​ថា លោក ស សុខា...

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បង្គាប់​ឱ្យ​តុលាការ​បង្ហាញ​សេចក្ដី​ប្រកាស​ពី​ដំណើរការ​ក្ដី​លើ​សំណុំរឿង​គ្រឿងញៀន​ដើម្បី​តម្លាភាព

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បង្គាប់​ឱ្យ​តុលាការ​បង្ហាញ​សេចក្ដី​ប្រកាស​ពី​ដំណើរការ​ក្ដី​លើ​សំណុំរឿង​គ្រឿងញៀន ដើម្បី​តម្លាភាព និង​ពន្លឿន​ការ​ដោះស្រាយ​រឿង​ក្តី និង​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ។ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រកាស​ដាក់​ចេញ​នូវ​យុទ្ធនាការ​ជំរុញ​ការ​ត្រួតពិនិត្យ និង​ពន្លឿន​ការ​ដោះស្រាយ​រឿង​ក្តី និង​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ នា​ទីស្ដីការ​ក្រសួង​យុត្តិធម៌ កាលពី​ថ្ងៃទី​៩ ខែ​មករា លោក កើត រិទ្ធ អះអាង​ថា ជា​វិធានការ​និង​គោលការណ៍ តុលាការ​ត្រូវ​បង្ហាញ​សេចក្ដី​ប្រកាស​ពី​ដំណើរការ​ក្ដី​លើ​សំណុំរឿង​គ្រឿងញៀន ឱ្យ​សាធារណជន​បាន​ដឹង ទាំង​ដំណាក់កាល​អយ្យការ ដំណាក់កាល​ស៊ើបសួរ និង​ដំណាក់កាល​ជម្រះ។ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​រូប​នេះ​ព្រមាន​ថា បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​ចម្បង...

ក្រុម​អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​ក្រសួង​មហាផ្ទៃ​ប្រើ​មន្ត្រី​ពាក់ព័ន្ធ​គ្រឿងញៀន​ធ្វើ​ជា​ខ្សែរយៈ​ស្រាវជ្រាវ​រក​ប្រភព​ជួញដូរ​និង​ផលិត​គ្រឿងញៀន

អ្នក​ស្រាវជ្រាវ​សង្គម​ដើម្បី​អភិវឌ្ឍន៍​ផ្នត់គំនិត ជំរុញ​ឱ្យ​ក្រសួង​មហាផ្ទៃ​ប្រើប្រាស់​មន្ត្រី​ដែល​រក​ឃើញ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ធ្វើ​ជា​ខ្សែរយៈ​ក្នុង​ការ​ស្រាវជ្រាវ​ឱ្យ​ដល់​ប្រភព​នៃ​ការ​ជួញដូរ និង​ផលិត​គ្រឿងញៀន ដើម្បី​ងាយស្រួល​ក្នុង​ការ​ចាត់​វិធានការ​ទប់ស្កាត់​ជនល្មើស។ អ្នក​ប្រឹក្សា​យោបល់​ដើម្បី​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ ធ្នូ នេះ​ថា បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​មិនមែន​ជា​រឿង​ថ្មី ហើយ​ក៏​មិនមែន​ជា​រឿង​តូច​ដែរ។ ជាង​នេះ​ទៀត បញ្ហា​នេះ​ក៏​ទំនង​ជា​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល និង​អ្នក​រកស៊ី​ធំៗ​នៅ​កម្ពុជា​ដែរ ដូច្នេះ​វិធានការ​របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​ព្យួរ​តួនាទី និង​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នៅ​ពេលនេះ...

ជនជាតិ​ចិន​២​នាក់​និង​វៀតណាម​២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន​ជិត​៥០០​គីឡូក្រាម

សមត្ថកិច្ច​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចាប់​ខ្លួន​ជនបរទេស ៤​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន ២​នាក់ និង​វៀតណាម ២​នាក់ នៅ​គោលដៅ​ចំនួន​ពីរ​កន្លែង ដោយ​រឹបអូស​វត្ថុតាង​សារធាតុ​ញៀន​ជិត ៥០០​គីឡូក្រាម។ យោង​តាម​គេហទំព័រ​ហ្វេសប៊ុក​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ សមត្ថកិច្ច​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ចាប់​ខ្លួន​ជនបរទេស ៤​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន ២​នាក់ និង​វៀតណាម ២​នាក់ នៅ​គោលដៅ​ចំនួន​ពីរ​កន្លែង។ ការ​ចុះ​បង្ក្រាប​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​១៩ និង​ថ្ងៃទី​២១ ធ្នូ...

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បណ្ដេញ​នាយរង​ការិយាល័យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ចេញពី​ក្របខ័ណ្ឌ​នគរបាល

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា សម្រេច​បណ្តេញ​នាយរង​ការិយាល័យ​រដ្ឋបាល​សរុប​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចំណុះ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ បន្ទាប់ពី​រក​ឃើញ​ថា​មន្ត្រី​រូប​នេះ​បាន​ពាក់ព័ន្ធ​នឹង​បទល្មើស​រក្សា​ទុក​គ្រឿងញៀន។ លោក ស សុខា បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ស្ដីពី​ការ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២១ ធ្នូ នេះ​ថា ដោយ​ផ្អែក​តាម​សំណើ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​មនុស្ស ក្រសួង​មហាផ្ទៃ​សម្រេច​អនុវត្ត​ពិន័យ​ចំពោះ​វរសេនីយ៍ត្រី​លោក សួន តុសិត្យពិទូរ្យ ដែល​មាន​តួនាទី​ជា​នាយរង​ការិយាល័យ​រដ្ឋបាល​សរុប​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចំណុះ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដោយសារតែ​រក​ឃើញ​នូវ​ការ​ប្រព្រឹត្ត​ល្មើស​វិន័យ​កម្លាំង​នគរបាល​ជាតិ។ លោក ស...

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ៖ ក្រុម​ឧក្រិដ្ឋជន​ដើរ​មុន​ការ​អនុវត្ត​ច្បាប់​មួយ​ជំហាន​ជុំវិញ​អំពើ​ជួញដូរ​មនុស្ស​និង​គ្រឿងញៀន​នៅ​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា អះអាង​ថា កម្ពុជា​សព្វថ្ងៃ​នេះ​កំពុង​ញាំញី​ដោយ​អំពើ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ ខណៈ​បញ្ហា​គ្រឿងញៀន​ក៏​បាន​ក្លាយ​ជា​ហានិភ័យ​ដ៏​ធំ​មួយ​ទៀត​ដែរ ព្រោះ​ក្រុម​ឧក្រិដ្ឋជន​បាន​ដើរ​មុន​ការ​អនុវត្ត​វិធាន​ច្បាប់​ក្នុង​ការ​ទប់ស្កាត់​របស់​រដ្ឋាភិបាល​បាន​មួយ​ជំហាន​ធំ​ទៅ​ហើយ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា លើកឡើង​ថា ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០២៣ ក្នុង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា ថ្វីត្បិតតែ​ជនល្មើស​ប្រព្រឹត្ត​ទង្វើ​ឧក្រិដ្ឋ​នៅ​កម្ពុជា ប៉ុន្តែ​កម្រៃ​នៃ​អ្នក​ទទួល​បាន មិន​មែន​នៅ​កម្ពុជា​ទេ ចុងក្រោយ​គឺ​ពួកគេ​បាន​ផ្ទេរ​លុយ​ទាំងនោះ​ទៅ​ប្រទេស​ប៉ែក​ខាង​អឺរ៉ុប​វិញ​ទាំងអស់។ លោក​បន្ថែម​ថា រដ្ឋាភិបាល​នៅតែ​មិន​អាច​កំណត់​ពី​ភាព​ជាក់លាក់​ទៅ​លើ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​បាន​នៅឡើយ ដោយសារតែ​ពួកគេ​នៅ​ទី​ងងឹត ខណៈ​រដ្ឋាភិបាល​នៅ​ទី​ភ្លឺ...

តុលាការ​ចោទប្រកាន់​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន ៥​នាក់​ពី​បទ​ចាប់​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ចំនួន ៥​នាក់​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាលពី​សប្តាហ៍​មុន ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ពី​បទ «ចាប់​បង្ខាំង​មនុស្ស​ដើម្បី​ជំរិត​យក​ប្រាក់»។ រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​មន្ត្រី​រូប​នោះ​ទៅ​សួរនាំ និង​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់។ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា ផ្អែក​តាម​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​បើក​ការ​ស៊ើបសួរ​តាមរយៈ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​លើ​ជនសង្ស័យ​ចំនួន ៥​នាក់ រួម​មាន​មន្ត្រី​ថ្នាក់​ផ្កាយ​២ ឈ្មោះ វ៉ាន់ កុសល ដែល​មាន​ឋានៈ​ជា​អនុប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​បក្ខពួក​ចំនួន ៤​នាក់​ផ្សេង​ទៀត ខណៈ​ជនសង្ស័យ...

កម្ពុជា​បង្ក្រាប​ករណី​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ជិត​៧​ពាន់​ករណី​ក្នុង​រយៈពេល​ជាង​១០​ខែ​ឆ្នាំ​២០២៣

រដ្ឋាភិបាល​កម្ពុជា អះអាង​ថា រយៈពេល​ជាង ១០​ខែ​ក្នុង​ឆ្នាំ​២០២៣ នេះ ខ្លួន​បាន​បង្ក្រាប​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​បាន​ជិត ៧​ពាន់​ករណី (៦៨៤៧​ករណី) ក្នុង​នោះ​ក៏​បាន​ឃាត់​ខ្លួន​អ្នក​ពាក់ព័ន្ធ ទាំង​អ្នក​ប្រើប្រាស់ និង​អ្នក​ជួញដូរ​គ្រឿងញៀន​បាន​ជិត ១​ម៉ឺន ៧​ពាន់​នាក់​ផង​ដែរ (១៦៩៦៣​នាក់) ដែល​មាន​ស្ត្រី​រហូត​ដល់​ជាង ១​ពាន់នាក់​ឯណោះ (ស្រី ១០៩០​នាក់)។ រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​នៅ​ថ្ងៃទី​៧ វិច្ឆិកា នេះ​ថា រយៈពេល​ត្រឹមតែ​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៦...

Latest news