30.7 C
Phnom Penh

TAG

គ្រឿងញៀន

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ ១០៧​នាក់​នៅ​ហាង​ខារ៉ាអូខេ SKY KTV ពាក់ព័ន្ធ​នឹង​គ្រឿងញៀន

សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត បើក​ប្រតិបត្តិការ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ SKY KTV នៅ​ភូមិ​អូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ដោយ​ឃាត់​ខ្លួន​ជនសង្ស័យ ១០៧​នាក់​ដោយ​សង្ស័យ​មាន​ករណី​លក់ ឬ​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​នៅ​ក្នុង​ខារ៉ាអូខេ​នោះ។ អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត លោក សៅ សារឿន បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃទី​៤ វិច្ឆិកា សមត្ថកិច្ច​បាន​ចុះ​ឆែកឆេរ​ហាង​ខារ៉ាអូខេ SKY ដោយ​សង្ស័យ​ថា​មាន​ករណី​លក់ ឬ​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន។ លោក​ថា ការ​ចុះ​បង្ក្រាប​នេះ...

អ្នក​ឃ្លាំមើល៖ ករណី​ប្រើ​និង​ជួញដូរ​គ្រឿងញៀន​ក្នុង​ជួរ​នគរបាល​បង្ហាញ​ពី​ការ​រីក​រាលដាល​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ

ក្រុម​អ្នក​ឃ្លាំមើល​ព្រមាន​ថា ការ​លេច​ឡើង​នូវ​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ក្នុង​ជួរ​កងកម្លាំង​នគរបាល គឺ​បង្ហាញ​ពី​ការ​រីក​រាលដាល​នៃ​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ ដែល​បាន​ធ្វើ​ឱ្យ​កើត​មាន​នូវ​អសន្តិសុខ​សង្គម​នៅ​មូលដ្ឋាន​រហូត​មក។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ វិច្ឆិកា នេះ​ថា ការ​រក​ឃើញ​នូវ​ការ​ប្រើប្រាស់ និង​ការ​ជួញដូរ​គ្រឿងញៀន​លើ​មន្ត្រី​នគរបាល​កម្ពុជា គឺជា​ឧទាហរណ៍​ជាក់ស្តែង​មួយ​ដែល​ក្រសួង​មហាផ្ទៃ​ត្រូវតែ​រក​ឱ្យ​ឃើញ​ដល់​ឫសគល់ ថា​តើ​ការ​ប្រើប្រាស់ និង​ការ​ជួញដូរ​នេះ​មាន​ពាក់ព័ន្ធ ឬ​ការ​សហការ​គ្នា​ជា​ប្រព័ន្ធ​ដែរ​ឬ​ក៏​អត់ បាន​ជា​ទង្វើ​របស់​ពួកគេ​កន្លងមក​ត្រូវ​បាន​លាក់បាំង​យ៉ាង​មាន​សុវត្ថិភាព។ លោក សេក សុជាតិ...

កងរាជ​អាវុធហត្ថ ៦​នាក់​ត្រូវ​ចាប់​ខ្លួន​ដោយ​សង្ស័យ​ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿងញៀន

មន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ចំនួន ៦​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ដោយ​សង្ស័យ​ថា​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ស្រប​ពេល​ដែល​ប្រមាណ ៦​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​នៅ​កម្ពុជា។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៦ ខែ​តុលា បាន​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​បាន​ធ្វើការ​ស្រាវជ្រាវ​បន្ត​រក​ឃើញ​បុគ្គល​ពាក់ព័ន្ធ​មួយ​ចំនួន រួម​ទាំង​នាយ​ទាហាន​នៃ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា ទោះបី​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​លើ​បុគ្គល​សង្ស័យ​ទាំង ៦​នាក់​នេះ​ពុំ​ឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​ក៏ដោយ ប៉ុន្តែ​បើ​ចម្លើយ​សារភាព​នៅ​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៩ ខែ​តុលា ពួកគេ​ទាំង...

លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ឱ្យ​អស់​ពី​កម្ពុជា

នាយករដ្ឋមន្ត្រី​ត​ពូជ​លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​ទប់ស្កាត់​គ្រឿងញៀន​ឲ្យ​អស់​ពី​កម្ពុជា តាមរយៈ​កំណែ​ទម្រង់​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ខណៈ​គ្រួសារ​របស់​លោក​ត្រូវ​គេ​រក​ឃើញ​ថា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​ចរាចរ​គ្រឿងញៀន​ដ៏​ធំ​នៅ​តាម​ក្លឹប​រាត្រី​ក្នុង​ប្រទេស​កម្ពុជា។ ការ​ប្ដេជ្ញា​ចិត្ត​នេះ បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត បាន​តែងតាំង​លោក នេត សាវឿន អតីត​អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ក្មួយ​ប្រសា​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ជា​ប្រធាន​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជំនួស​លោក កែ គឹមយ៉ាន កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣។ ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​ថ្មី និង​សមិទ្ធផល​នៅ​ខេត្ត​កំពង់ស្ពឺ និង​ប្រកាស​ជា​ខេត្ត​អស់​មីន​នា​ថ្ងៃទី​៣០...

មន្ត្រី​រដ្ឋាភិបាល​ម្នាក់​ថា​ការ​ជួញដូរ​ផ្លូវភេទ​និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​កើត​ឡើង​ពី​អំពើពុករលួយ​ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី​រដ្ឋាភិបាល

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ប្រសិនបើ​សមត្ថកិច្ច​របស់​លោក ហ៊ុន ម៉ាណែត នៅ​តែ​អនុវត្ត​ច្បាប់​ដោយ​ធូររលុង​ក្រោម​អំពើពុករលួយ ដែល​បង្ក​ឱ្យ​មាន​អំពើ​ឧក្រិដ្ឋ​ផ្សេងៗ ដូចជា ការ​ជួញដូរ​ផ្លូវភេទ និង​ការ​ចរាចរ​ល្បែង​អនឡាញ​ខុស​ច្បាប់​ពី​សំណាក់​ជនជាតិ​ចិន ដូច​សព្វថ្ងៃ​នេះ គឺជា​ទង្វើ​បំផ្លាញ​ទាំង​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​ផង និង​កំពុង​បំផ្លាញ​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ។ មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ថ្មី​មួយ​រូប បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី​២៦ តុលា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​អ្នក​ដែល​ត្រូវ​ទទួល​ខុសត្រូវ​ទាំងស្រុង​លើ​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​ដែល​បាន​ខូចខាត ដោយសារ​ការ​លេច​ឡើង​នូវ​អំពើ​ឧក្រិដ្ឋកម្ម​នានា ដូចជា​ការ​ជួញដូរ​ផ្លូវភេទ...

អ្នក​ឃ្លាំមើល៖ តាំងពី​ឪពុក​ដល់​កូន​ដឹកនាំ សុទ្ធតែ​ប្ដេជ្ញា​កម្ចាត់​គ្រឿងញៀន តែ​ក្រុម​ឧក្រិដ្ឋជន​រកស៊ី​គ្រឿងញៀន​កាន់តែ​កើន​ឡើង

អ្នក​ឃ្លាំមើល​មិន​មាន​ជំនឿ​ទៅ​លើ​វិធានការ​ទប់ស្កាត់​គ្រឿងញៀន​របស់​លោក នេត សាវឿន ដោយ​ថា​តាំងពី​លោក ហ៊ុន សែន រហូត​ដល់​លោក ហ៊ុន ម៉ាណែត សុទ្ធតែ​បាន​ប្ដូរ​ផ្ដាច់​កម្ចាត់​គ្រឿងញៀន តែ​ពួក​មេ​ឈ្មួញ​គ្រឿងញៀន​កាន់តែ​រីក​មុខមាត់​មាន​ឥទ្ធិពល​ហូរហៀរ​ទៅវិញ។ ការ​លើកឡើង​របស់​អ្នកវិភាគ​នេះ បន្ទាប់ពី​ក្មួយ​ថ្លៃ​របស់​លោក ហ៊ុន សែន គឺ​លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ចេញ​គោលការណ៍​មួយ​ដោយ​ឲ្យ​មន្ត្រី​តាម​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ​ទាំងអស់ រួម​គ្នា​ទប់ស្កាត់​គ្រឿងញៀន ជាពិសេស​ការ​នាំចូល​សារធាតុ​គីមី។ លោក​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ពលរដ្ឋ​តាម​មូលដ្ឋាន និង​សង្គម...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​រក​អ្នក​នៅ​ពី​ក្រោយ​ការ​ជួញដូរ​គ្រឿងញៀន ជាជាង​គ្រាន់​តែ​លុប​ឈ្មោះ​ទាហាន​ចេញពី​ក្របខ័ណ្ឌ

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​លុប​ឈ្មោះ​ទាហាន​ចេញពី​ក្របខ័ណ្ឌ ដោយ​មិន​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​នោះ ថា​ជា​ការ​បំបាត់​ភស្តុតាង​ក្នុង​ការ​ស្វែងរក​ចាប់​ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ធំ ដែល​ជំរុញ​ឲ្យ​បញ្ហា​នេះ​បន្ត​កើតឡើង​ដដែលៗ។ ក្នុង​សេចក្ដី​ប្រកាស​ចំនួន​ពីរ​ដាច់ដោយឡែក​ពី​គ្នា​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា បាន​សម្រេច​លុប​ឈ្មោះ​នាយ​ទាហាន​ចំនួន ៣​នាក់​ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ។ នាយ​ទាហាន​ដែល​ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ​លុប​ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ ជា​គ្រូ​បច្ចេកទេស​ថ្មើរជើង​នៃ​សាលា​នាយ​ទាហាន​សកម្ម ដោយសារ​ពួកគេ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿងញៀន។ នាយ​ទាហាន​ទាំង ៣​នាក់ ក្នុង​នោះ​មាន​ឈ្មោះ ពោន ធា និង​ឈ្មោះ សាន្ត គឹមសៀង រួម​ទាំង​ឈ្មោះ យ៉ែន ច័ន្ទវិសាល។ ការ​លុប​ឈ្មោះ​នាយ​ទាហាន​ទាំង ៣​នាក់​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ទៀ...

ក្រសួង​មហាផ្ទៃ​ដាក់​​វិធានការ​តេស្ដ​សារធាតុ​ញៀន​លើ​មន្ត្រី​ពន្ធនាគារ​គ្រប់​ជាន់​ថ្នាក់​ទូទាំង​ប្រទេស

អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ដាក់​ចេញ​វិធានការ​ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​លើ​មន្ត្រី​ពន្ធនាគារ​គ្រប់​ជាន់​ថ្នាក់ និង​ជន​ជាប់​ឃុំ​ដែល​មាន​ការ​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស ហើយ​បើ​រក​ឃើញ​ថា​មន្ត្រី​ពន្ធនាគារ​ណា​ម្នាក់​មាន​ចេតនា​គេចវេះ នឹង​ត្រូវ​អនុវត្ត​តាម​វិធានការ​ច្បាប់​ដោយ​គ្មាន​ករណី​លើកលែង​ដាច់ខាត។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​របស់​ក្រសួង​មហាផ្ទៃ លោក ឈន សាណាត បាន​ចេញ​សេចក្តី​ណែនាំ​ស្ដីពី​ការ​ចុះ​ប្រតិបត្តិការ​ធ្វើ​តេស្ដ​ទឹកនោម​រក​សារធាតុ​ញៀន​លើ​មន្ត្រី​ពន្ធនាគារ​ទូទាំង​ប្រទេស និង​ជន​ជាប់​ឃុំ​ដែល​មាន​ការ​សង្ស័យ​ប្រើប្រាស់​សារធាតុ​ញៀន កាលពី​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ការងារ​របស់​មន្ត្រី​ពន្ធនាគារ​នៅ​តាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី-ខេត្ត​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ទទួល​បាន​ការ​ជឿ​ទុកចិត្ត​ពី​មជ្ឈដ្ឋាន​ទូទៅ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ត្រូវតែ​អនុវត្ត​វិធានការ​នេះ​ជា​កំហិត។ លោក ឈន សាណាត អះអាង​ថា សម្រាប់​ការ​ចុះ​ប្រតិបត្តិការ​ធ្វើ​តេស្ដ​រក​សារ​ធាតុ​ញៀន​ជាក់ស្ដែង​នោះ គឺ​ត្រូវ​សហការ​ជាមួយ​មន្ត្រី​ពេទ្យ ឬ​ពន្ធនាគារ​តាម​គោលដៅ​នីមួយៗ...

អ្នក​ឃ្លាំមើល​ហៅ​វិធានការ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ប្រកាស​ចាត់ការ​ទាហាន​ពាក់ព័ន្ធ​គ្រឿងញៀន​ថា​មិន​មាន​ប្រសិទ្ធភាព

អ្នក​ឃ្លាំមើល​ហៅ​វិធានការ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ដែល​ប្រកាស​ចាត់ការ​ទាហាន​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ថា​មិន​មាន​ប្រសិទ្ធភាព​ឡើយ ដោយសារ​ពួក​អ្នក​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​មិនមែន​ជា​កូន​ទាហាន ឬ​មន្ត្រី​តូចតាច​នោះ​ទេ។ ការ​លើកឡើង​នេះ បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា កាលពី​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៣ បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​ចំពោះ​ទាហាន​ណា​ដែល​ជាប់​ពាក់ព័ន្ធ និង​ប្រើប្រាស់​គ្រឿងញៀន។ ក្រៅពី​ប្រកាស​ដូច្នេះ លោក​ថា​អ្នក​ដែល​ប្រឡង​ចូល​ក្របខ័ណ្ឌ​កងទ័ព ក៏​ត្រូវតែ​ធ្វើ​តេស្ដ​គ្រឿងញៀន​យ៉ាងតិច​ចំនួន​បួន​ដង​ផង​ដែរ។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​លោក នេត សាវឿន ស៊ើប​អង្កេត​លើ​សាច់ញាតិ​និង​មន្ត្រី​ធំៗ​ដើម្បី​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន

អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រឿងញៀន លោក នេត សាវឿន បើក​ការ​ស៊ើបអង្កេត​វះកាត់​សាច់ញាតិ និង​មន្ត្រី​ធំៗ​ដូចជា​ឧកញ៉ា ហ៊ុន តូ ឧកញ៉ា ហ៊ុន ជា និង​ឧកញ៉ា ម៉ុង ឫទ្ធី ទើប​អាច​ទប់ស្កាត់​បទល្មើស​នេះ​មាន​ប្រសិទ្ធភាព។ ការ​ជំរុញ​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បង្ហាញ​របាយការណ៍​នៃ​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចាប់ពី​ដើម​ឆ្នាំ​២០២៣ រហូត​មក​ដល់​បច្ចុប្បន្ន​បាន​ជាង ៤​ពាន់​ករណី ក្នុង​នោះ​មាន​សារធាតុ​ញៀន​ជាង ២​តោន និង​សារធាតុ​គីមី​ផ្សំ​ប្រមាណ ៩០០​គីឡូក្រាម ដោយ​ឃាត់​ខ្លួន​មនុស្ស​ចំនួន​ជាង ១​ម៉ឺន​នាក់...

Latest news