32.9 C
Phnom Penh

TAG

គ្រឿងញៀន

លោក យុន ប៊ុនកន ចេញ​បំភ្លឺ​ករណី​ប៉ូលិស​កាណាដា​ចាប់​ខ្លួន​លោក​និង​កូនស្រី​ថា​ជា​រឿង​មិន​ពិត

លោក យុន ប៊ុនកន ដែល​ត្រូវ​ជា​ឪពុក​បង្កើត​របស់​អ្នកស្រី យុន ប៊ុនណារី ចេញ​មុខ​បំភ្លឺ​ជុំវិញ​ការ​ចុះផ្សាយ​ថា ប៉ូលិស​កាណាដា​បាន​ចាប់​ខ្លួន​លោក និង​កូនស្រី​របស់​លោក​ថា​ជា​រឿង​មិន​ពិត ដោយ​លោក​ក៏​កំពុង​ស្នើ​ឱ្យ​សារព័ត៌មាន Le Journal de Montréal ធ្វើការ​កែសម្រួល​ការ​ចុះផ្សាយ​របស់​គេ​ផង​ដែរ។ លោក យុន ប៊ុនកន បាន​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ដែល​មាន​ឈ្មោះ Montreal Meditation កាលពី​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៣ ថា...

IDEA TALK៖ ការ​ឆ្លើយ​បំភ្លឺ​ករណី​បង្ក្រាប​គ្រឿងញៀន​នៅ​ប្រទេស​កាណាដា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២៣ ស្តីអំពី៖ «ការ​ឆ្លើយ​បំភ្លឺ​ករណី​បង្ក្រាប​គ្រឿងញៀន​នៅ​ប្រទេស​កាណាដា»។

ជាង​៣​ខែ​ក្នុង​ឆ្នាំ​២០២៣ សមត្ថកិច្ច​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​បាន​ជាង​២​ពាន់​ករណី

រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា រយៈពេល​ជាង ៣​ខែ​ក្នុង​ឆ្នាំ​២០២៣ នេះ សមត្ថកិច្ច​ចុះ​បង្ក្រាប​ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​បាន​ជាង ២​ពាន់​ករណី និង​ឃាត់​ខ្លួន​ជនល្មើស និង​អ្នក​ពាក់ព័ន្ធ​បាន​ជាង ៥​ពាន់​នាក់​ផង​ដែរ។ រដ្ឋាភិបាល​កម្ពុជា​បញ្ចេញ​របាយការណ៍​ស្ដីពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​ថ្ងៃទី​២០ មេសា នេះ​ថា ចាប់ពី​ថ្ងៃទី​១ ខែ​មករា រហូត​ដល់​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៣ នេះ ខ្លួន​បាន​បង្ក្រាប​ការ​ជួញដូរ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​បាន ២១៣៩​ករណី និង​ឃាត់​មនុស្ស​បាន ៥១១០​នាក់​ក្នុង​នោះ​មាន​ស្រី ៣៣៦​នាក់​ផង​ដែរ។ របាយការណ៍​ដដែល​បញ្ជាក់​ថា...

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​២​នាក់​ករណី​លួច​ដាំ​កញ្ឆា​លើ​ផ្ទៃដី​១​ហិកតារ​នៅ​មណ្ឌលគិរី

សមត្ថកិច្ច​ចាប់​ខ្លួន​ជនជាតិ​វៀតណាម ២​នាក់ ករណី​ដែល​ពួកគេ​លួច​ដាំ​កញ្ឆា​លើ​ផ្ទៃដី ១​ហិកតារ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ខណៈ​អ្នកវិភាគ​នយោបាយ​ចាត់ទុក​ករណី​នេះ​ថា​ជា​សញ្ញា​គ្រោះថ្នាក់​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា។ ទំព័រ​ហ្វេសប៊ុក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​២០២៣ បាន​ផ្សាយ​ថា ជនជាតិ​វៀតណាម​ទាំង​ពីរ​នាក់​ដែល​ត្រូវ​បាន​កម្លាំង​ចម្រុះ​ឃាត់​ខ្លួន​មាន​ឈ្មោះ ង្វៀន វ៉ាន់ហ្វាង ភេទ​ប្រុស ជនជាតិ​វៀតណាម ទីលំនៅ​ភូមិ​វូយបា ឃុំ​ធុងដូរ ស្រុក​វិញ ខេត្ត​ងាអាន។ ចំណែក​ម្នាក់​ទៀត​ឈ្មោះ ហ្វាម វ៉ាន់ថាយ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ...

លោក ស ខេង ថា​គ្រឿងញៀន​កំពុង​បំផ្លាញ​ធនធាន​យុវជន​ក្នុង​ការ​ចូលរួម​ការពារ​បូរណភាព​ទឹកដី

លោក ស ខេង ថ្លែង​ថា បច្ចុប្បន្ន គ្រឿងញៀន​កំពុង​បំផ្លាញ​ធនធាន​យុវជន​នៅ​កម្ពុជា​ក្នុង​ការ​ចូលរួម​ការពារ​ឯករាជ្យ បូរណភាព​ទឹកដី អធិបតេយ្យភាព និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ស្រប​ពេល​បទល្មើស​ជួញដូរ ចែកចាយ និង​ចរាចរ​គ្រឿងញៀន​នៅ​កម្ពុជា​មិន​ថយ​ចុះ។ ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្ត​បាត់ដំបង នា​ថ្ងៃទី​១២ ខែ​មេសា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ណែនាំ​ទៅ​អាជ្ញាធរ​ឲ្យ​ពង្រឹង​ការ​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម និង​បទល្មើស​លួច ឆក់ ប្លន់​គ្រប់​ប្រភេទ ព្រមទាំង​ប្រឆាំង​នឹង​ការ​ជួញដូរ...

លោក ស ខេង ស្នើ​ទៅ​ចក្រភព​អង់គ្លេស​ជួយ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​និង​គ្រឿងញៀន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង លើកឡើង​ថា កម្ពុជា​តែ​ឯង​មិន​អាច​ទប់ស្កាត់​បទល្មើស​ជួញដូរ​មនុស្ស និង​គ្រឿងញៀន​បាន​ទេ ដោយសារ​បញ្ហា​ទាំងនេះ​មាន​ភាព​ស្មុគស្មាញ ដែល​តម្រូវ​ឲ្យ​មាន​កិច្ចសហការ​ពី​សហគមន៍​អន្តរជាតិ រួម​ទាំង​អង់គ្លេស​ផង​ដែរ។ ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នេះ ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស លោក Dominic William កាលពី​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២៣ នេះ។ ក្នុង​ជំនួប​នោះ លោក ស ខេង បាន​លើកឡើង​ថា ទោះបី​រដ្ឋាភិបាល​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ​ដែល​កំពុង​កើតឡើង​នៅ​កម្ពុជា​ក្ដី ប៉ុន្តែ​បទល្មើស​នេះ​នៅ​តែ​មិន​ថយ​ចុះ។ លោក​បញ្ជាក់​ថា...

លោក ស ខេង ព្រួយបារម្ភ​បន្ទាប់ពី​ការ​បង្ក្រាប​និង​រឹបអូស​គ្រឿងញៀន​កើន​ជាង​៣០០%

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បង្ហាញ​ការ​ព្រួយបារម្ភ​បន្ទាប់ពី​អាជ្ញាធរ​បង្ក្រាប និង​រឹបអូស​គ្រឿងញៀន​ឆ្នាំ​២០២២ កើន​ជាង ៣០០% ដែល​ជា​ចំនួន​ច្រើន​លើសលប់​បើ​ធៀប​នឹង​ឆ្នាំ​២០២១។ ការ​ព្រួយបារម្ភ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ធ្វើឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ត្រួតពិនិត្យ​ឆ្នាំ​២០២៣ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កាលពី​ថ្ងៃទី​២១ ខែ​មីនា។ លោក ស ខេង ថ្លែង​ថា កម្ពុជា​បន្ត​រងគ្រោះ​ពី​ការ​ចរាចរ​គ្រឿងញៀន​ទាំង​តាម​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និង​តាម​បញ្ញើ​ប្រៃសណីយ៍ ពិសេស​ករណី​រក្សាទុក កែច្នៃ ផលិត និង​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស...

អភិបាល​ខេត្ត​ព្រះសីហនុ៖ ការ​ជួញដូរ​មនុស្ស អំពើ​សញ្ចរកម្ម​និង​ល្បែង​ស៊ីសង​អនឡាញ​ខុស​ច្បាប់​ថយ​ចុះ

អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន អះអាង​ថា បទល្មើស​បង្ខាំង ការ​ជំរិត​ទារ​ប្រាក់ ការ​ធ្វើ​ទារុណកម្ម ការ​ជួញដូរ​មនុស្ស អំពើ​សញ្ចរកម្ម និង​ល្បែងស៊ីសង​អនឡាញ​ខុស​ច្បាប់ ដែល​កើត​ឡើង​ក្នុង​ខេត្ត​ព្រះសីហនុ កន្លងមក ត្រូវ​បាន​កាត់បន្ថយ ព្រោះ​មិន​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ជនរងគ្រោះ​ច្រើន​ដូច​មុន​ទៀត​ឡើយ។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​១៥ កុម្ភៈ លោក គួច ចំរើន លើកឡើង​ថា នៅ​ក្រោយ​ពេល​ដែល​សមត្ថកិច្ច​បាន​រួម​គ្នា​គ្រប់គ្រង ដឹកនាំ និង​ចាត់​វិធានការ​នៅ​ពេល​ចាប់ផ្ដើម ក្នុង​មួយ​ថ្ងៃៗ​បណ្ដឹង​ចូល​ផេក​ក្រឡាហោម​រហូត​ដល់​សិប...

អាជ្ញាធរ​ថា​ការ​បង្ក្រាប​គ្រឿងញៀន​គ្មាន​ប្រសិទ្ធភាព​ទេ បើ​គ្មាន​ការ​ចូលរួម​ពី​ពលរដ្ឋ

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ត្អូញត្អែរ​ថា បើ​ទុក​ឲ្យ​តែ​នគរបាល និង​ស្ថាប័ន​គ្រឿងញៀន​ធ្វើ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន គឺ​គ្មាន​ប្រសិទ្ធភាព​ទេ បើ​គ្មាន​ការ​ចូលរួម​ពី​ពលរដ្ឋ។ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន បាន​លើកឡើង​ក្នុង​ពិធី​បិទ​វគ្គ​ស្ដីពី​ការ​កសាង​សមត្ថភាព​គណៈ​គ្រប់គ្រង​អង្គភាព​សាធារណៈ នៅ​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ​ថា ការ​បង្ក្រាប​គ្រឿងញៀន​ត្រូវ​ចាប់ផ្តើម​ចេញពី​បុគ្គល​ម្នាក់ៗ គ្រួសារ​នីមួយៗ និង​សហគមន៍​ទាំងមូល ប៉ុន្តែ​សព្វថ្ងៃ​នេះ​នៅ​ពេល​ដែល​ពលរដ្ឋ​ឃើញ​អ្នក​ជក់​គ្រឿងញៀន​ដោយ​ផ្ទាល់ ពួកគេ​មិន​ហ៊ាន​រាយការណ៍​នោះ​ទេ។ លោក កែ គឹមយ៉ាន លើកឡើង​ថា បច្ចុប្បន្ន​នេះ កម្ពុជា​នៅតែ​បន្ត​រង​ការ​គំរាមកំហែង​ឥត​ឈប់ឈរ​ពី​ការ​ចរាចរ...

អ្នក​ឃ្លាំមើល៖ បទល្មើស​គ្រឿងញៀន​កើន​ទ្វេដង​ជា​សញ្ញា​គ្រោះថ្នាក់​ដល់​សង្គម​និង​ធនធាន​មនុស្ស

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ទំហំ​នៃ​ការ​រឹបអូស និង​ឃាត់​ខ្លួន​អ្នក​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​នៅ​ឆ្នាំ​នេះ​បាន​កើនឡើង​ទ្វេដង បើ​ធៀប​នឹង​ឆ្នាំ​២០២១ បង្ហាញ​ពី​សញ្ញា​គ្រោះថ្នាក់ និង​គំរាម​កំហែង​ខ្លាំង​ដល់​យុវជន និង​សង្គម​ជាតិ​កម្ពុជា​បច្ចុប្បន្ន និង​អនាគត។ ការ​លើកឡើង​នេះ បន្ទាប់ពី​សេចក្តី​រាយការណ៍​របស់​អាជ្ញាធរ​ជាតិ​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០២២ កន្លងទៅ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស​បាន​ជិត ៦៣០០​ករណី (៦២៩០​ករណី) ឃាត់​ខ្លួន​មនុស្ស​ជិត ១​ម៉ឺន ៥​ពាន់​នាក់ (១៤៧៨៤​នាក់) និង​រឹបអូស​បាន​គ្រឿងញៀន​ជាច្រើន​ប្រភេទ​ជិត ១៥​តោន។ តួលេខ​នេះ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា បទល្មើស​គ្រឿងញៀន​នៅ​កម្ពុជា​បាន​កើនឡើង​ទ្វេដង បើ​ធៀប​នឹង​ឆ្នាំ​២០២១...

Latest news