TAG
គ្រឿងស្រវឹង
ស្ទង់មតិ៖ បុរស៧នាក់ក្នុងចំណោម១០នាក់សេពគ្រឿងស្រវឹងបង្កឱ្យមានអំពើហិង្សាក្នុងគ្រួសារ
បើតាមការស្ទង់មតិរបស់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត បានបង្ហាញថា បុរស ៧នាក់ក្នុងចំណោម ១០នាក់ ឬស្មើនឹង ៧០% សេពគ្រឿងស្រវឹងបង្កឲ្យមានអំពើហិង្សាលើស្ត្រីដែលជាដៃគូបន្ទាប់ពីសេពគ្រឿងស្រវឹង។
យោងតាមរបាយការណ៍ស្ដីពីការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២១-២០២២ ដែលចេញផ្សាយកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ឲ្យដឹងថា ក្នុងមួយខែបុរសចំនួន ១០% បានពិសាគ្រឿងស្រវឹងជារៀងរាល់ថ្ងៃ ឬស្ទើរតែរាល់ថ្ងៃ។
ចំណែកចំនួន ៦០% បានសេពគ្រឿងស្រវឹងចន្លោះពី ១ថ្ងៃទៅ ៥ថ្ងៃ ហើយចំនួន...
ផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង ៨០% ត្រូវបានរុះរើចេញពីទីសាធារណៈនៅខេត្តកំពង់ស្ពឺ
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានអះអាងថា ផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងដែលដាក់តាំងបង្ហាញតាមទីសាធារណៈ គឺបានរុះរើចេញអស់ ៨០% ហើយ។ ចំណែកឯផ្ទាំងគ្រឿងស្រវឹងដែលនៅសល់ លោកទុកពេលត្រឹមពាក់កណ្ដាលខែនេះ បើគ្មានការរុះរើទេ នោះក្រុមការងារអាជ្ញាធរខេត្តនឹងចុះរុះរើ ហើយក្រុមហ៊ុនលក់គ្រឿងស្រវឹងជាអ្នកទទួលខុសត្រូវលើថ្លៃចំណាយ។
គេហទំព័រសារព័ត៌មានថ្មីៗបានដកស្រង់សម្ដីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថា លោកអភិបាលខេត្តសាទរដែលឃើញពលរដ្ឋចូលរួមយ៉ាងច្រើនលើសលប់ក្នុងការរុះរើដោយស្ម័គ្រចិត្ត ដើម្បីជួយលើកកម្ពស់សោភណភាពខេត្ត។ ប៉ុន្តែចំនួនផ្ទាំងគ្រឿងស្រវឹងដែលនៅសេសសល់ភាគច្រើន គឺនៅតាមដងផ្លូវសាធារណៈដែលមិនមែននៅចំពីមុខផ្ទះរបស់ពលរដ្ឋ។
អភិបាលខេត្តរូបនោះបញ្ជាក់ថា អាជ្ញាធរទុកពេលឱ្យក្រុមហ៊ុនបន្ថែមដល់ថ្ងៃទី១៥ ខែមិថុនា...