28 C
Phnom Penh

TAG

គ្រោះ​ធម្មជាតិ

លោក ហ៊ុន សែន៖ ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជា​ការងារ​ដែល​តម្រូវ​ឱ្យ​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ

លោក ហ៊ុន សែន អះអាង​ថា ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ គឺជា​ការងារ​ប្រទាក់​ក្រឡា​គ្នា​ដែល​តម្រូវ​ឱ្យ​មាន​ការ​ចូលរួម​ពី​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល​ជាដើម ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​ដែល​មាន​ស្រាប់ និង​បង្ការ​ហានិភ័យ​ថ្មីៗ​ដើម្បី​បញ្ចៀស​គ្រោះ​មហន្តរាយ​នេះ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ប្រតិកម្ម​ថា ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​លើ​គ្រោះ​មហន្តរាយ​នៅ​មាន​កម្រិត​ទាប​នៅឡើយ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​លិខិត​មួយ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ ដើម្បី​អបអរ​សាទរ​ទិវា​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២១ ដោយ​អំពាវនាវ​ទៅកាន់​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​វប្បធម៌​ចែករំលែក ដោយ​ឈរ​លើ​ស្មារតី​ជួយ​គ្នា​ទៅវិញ​ទៅមក​ជាមួយ​រដ្ឋាភិបាល ដើម្បី​សង្គ្រោះ​ពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេលវេលា​នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​លើ​ប្រជាពលរដ្ឋ។ លោក ហ៊ុន...

៨​ខែ​ដើម​ឆ្នាំ​២០២១ គ្រោះ​មហន្តរាយ​ធម្មជាតិ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៩៤​នាក់​និង​របួស​១៥៨​នាក់

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៨​ខែ​ក្នុង​ឆ្នាំ​២០២១ នេះ គ្រោះ​មហន្តរាយ​ធម្មជាតិ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៩៤​នាក់ និង​របួស ១៥៨​នាក់។ របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យ​ដឹង​ថា ចាប់ពី​ខែ​មករា ដល់​ខែ​សីហា ឆ្នាំ​២០២១ មាន​ករណី​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​កើតឡើង​ចំនួន ២៦៤​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៧២​នាក់ និង​រង​របួស ១០៩​នាក់។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់​បាន​កើតឡើង ១៧៩​លើក រលំ​ផ្ទះ ៨៣៧​ខ្នង...

Latest news