TAG
ឃូ ពៅ
តុលាការខេត្តបន្ទាយមានជ័យកោះហៅអភិបាលស្រុកនិងមេឃុំចូលបំភ្លឺរឿងឈូសឆាយដីព្រៃលិចទឹក
សាលាដំបូងខេត្តបន្ទាយមានជ័យ កោះហៅអភិបាលស្រុកព្រះនេត្រព្រះ និងមេឃុំប្រាសាទ ឱ្យចូលបំភ្លឺនៅខែមីនា ខាងមុខនេះ ពាក់ព័ន្ធនឹងរឿងឈូសឆាយដីព្រៃលិចទឹក។
លិខិតអញ្ជើញរបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក កើត វណ្ណារ៉េត ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានតម្រូវឱ្យមេឃុំប្រាសាទ លោក មាស ហ៊ឺក ចូលបំភ្លឺនៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ រឿងឈូសឆាយដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប។
ចំណែកលិខិតអញ្ជើញមួយទៀតចុះថ្ងៃដដែលនោះ ក៏បានតម្រូវឱ្យអភិបាលស្រុកព្រះនេត្រព្រះ លោក...