TAG
ង្វៀន សួនហ្វុក
វៀតណាមសុំវ៉ាក់សាំងCOVID-19ពីអាមេរិក ខណៈសមាជិកអាស៊ានមួយនេះពុំសុំជំនួយវ៉ាក់សាំងពីចិនជាប្រទេសជាប់របងនឹងគ្នា
វៀតណាម ជាប្រទេសមួយដ៏ធំនៃសមាគមអាស៊ាន ១០ប្រទេស។ ប្រទេសនេះប្រកាន់របបកុម្មុយនិស្តដែលមានរបងព្រំដែនជាប់នឹងប្រទេសកុម្មុយនិស្តចិន ជាប្រទេសចែកចាយវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ធំជាងគេនៅលើពិភពលោក ។ វ៉ាក់សាំងចិន ដែលកំពុងចាក់ឱ្យប្រជាជនក្នុងតំបន់អាស៊ាន មានវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ។
ប្រទេសក្នុងតំបន់អាស៊ានសឹងតែទាំងអស់ប្រើប្រាស់វ៉ាក់សាំងចិន ចាក់ជូនប្រជាជនរបស់ខ្លួន។ ប្រទេសដែលពុំបានឮថាប្រើវ៉ាក់សាំងចិន មានសិង្ហបុរី និងវៀតណាម។ សម្រាប់សិង្ហបុរី ជាប្រទេសអ្នកមានជាងគេក្នុងតំបន់ កំពុងប្រើប្រាស់វ៉ាក់សាំងរបស់សហរដ្ឋអាមេរិកសម្រាប់ចាក់ជូនប្រជាជនរបស់ខ្លួន។ តែសម្រាប់វៀតណាម ជារដ្ឋកុម្មុយនិស្តមានព្រំដែនជាប់នឹងប្រទេសចិន បែរជាពុំអើពើសុំជំនួយ ឬទិញវ៉ាក់សាំងពីប្រទេសចិន នោះទេ បែរជាទៅសុំវ៉ាក់សាំងពីសហរដ្ឋអាមេរិកដែលធ្លាប់ជាអតីតសត្រូវនឹងគ្នាកាលពីក្នុងសង្គ្រាមវៀតណាមខាងត្បូង...