TAG
ចេវ សុវឌ្ឍនា
តុលាការកំពូលសម្រេចទោសឱ្យអតីតអភិបាលខេត្តតាកែវនិងបងប្រុសជាប់ពន្ធនាគារជាង១០ឆ្នាំ
តុលាការកំពូល សម្រេចដាក់គុកអតីតអភិបាលខេត្តតាកែវ រយៈពេល ១៣ឆ្នាំ ហើយបងប្រុសរបស់អតីតអភិបាលខេត្តរូបនេះជាប់ពន្ធនាគារ ១០ឆ្នាំក្នុងសំណុំរឿង «មនុស្សឃាត»។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក និល ណុន បានប្រកាសសាលដីកាដោយកាត់ឱ្យអតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ជាប់ពន្ធនាគារ ១៣ឆ្នាំ និងលោក ឡាយ ណារិទ្ធ ជាប់ពន្ធនាគារ ១០ឆ្នាំដូចការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ដែរ។
ការប្រកាសសាលដីកានៅថ្ងៃសុក្រ ទី២៤ ធ្នូ...