TAG
ច្បាប់បោះឆ្នោត
បក្សក្រៅរដ្ឋាភិបាលស្នើ គ.ជ.ប និងស្ថាប័នពាក់ព័ន្ធធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនិងបក្សនយោបាយ
គណបក្សក្រៅរដ្ឋាភិបាលចំនួន ៤ ស្នើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងស្ថាប័នពាក់ព័ន្ធធ្វើវិសោធនកម្មច្បាប់បោះឆ្នោត និងច្បាប់ស្ដីពីគណបក្សនយោបាយដើម្បីធានាការបោះឆ្នោតពេលខាងថ្ងៃមុខប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បានលើកឡើងថា ការស្នើបែបនេះក្រោយពីឆ្លងកាត់បទពិសោធន៍ការបោះឆ្នោតកន្លងមក រួមទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលថ្មីៗផងដែរ។
លោកបន្តថា ការទាមទារឱ្យធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដើម្បីធានាពីភាពមិនលម្អៀងរបស់គណៈកម្មការឃុំ-សង្កាត់ និងគណៈកម្មការខេត្តរៀបចំការបោះឆ្នោត រួមទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។ ចំពោះការទាមទារឱ្យច្បាប់ស្ដីពីគណបក្សនយោបាយត្រង់មាត្រា៧ និងមាត្រា៦ ពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយដែលជាក្ដីបារម្ភសម្រាប់គណបក្សនយោបាយ និងប្រជាពលរដ្ឋអ្នកបោះឆ្នោតផងដែរ។
ចំណែកអនុប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ ក៏លើកឡើងដែរថា...