28 C
Phnom Penh

TAG

ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ

ក្រុម​អ្នក​សារព័ត៌មាន​ទាមទារ​កែ​សម្រួល​សេចក្តី​ព្រាង​ច្បាប់ «ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ»

ក្រុម​អ្នក​ធ្វើការ​លើក​កម្ពស់​ផ្នែក​សារព័ត៌មាន ទាមទារ​ឱ្យ​រដ្ឋាភិបាល​កែសម្រួល​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី «ច្រក​អ៊ីនធឺណិត​ជាតិ» ដើម្បី​បើក​លំហ​សេរីភាព​អ្នក​សារព័ត៌មាន បន្ទាប់ពី​រក​ឃើញ​អ្នក​សារព័ត៌មាន​តាម​ប្រព័ន្ធ​ឌីជីថល​ចំនួន ៨២% បង្ហាញ​ថា​ខ្លួន​បំពេញ​ការងារ​ទាំង​គ្មាន​សុវត្ថិភាព។ ក្នុង​ពិធី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក នា​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០២២ មន្ត្រី​គ្រប់គ្រង​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ខេមបូចា) លោក ហ៊ីម ខទៀត បាន​បង្ហាញ​របាយការណ៍​ថ្មី​មួយ​ថា អ្នក​សារព័ត៌មាន ៨២% ដែល​បំពេញ​ការងារ​តាម​ប្រព័ន្ធ​ឌីជីថល​អះអាង​ថា ខ្លួន​បំពេញ​ការងារ​ទាំង​គ្មាន​សុវត្ថិភាព ខណៈ​ចំនួន ៦០% ទៀត​ថា...

ទូត​បារាំង​បារម្ភ​ពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បន្ទាប់ពី​រដ្ឋាភិបាល​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ

ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ (NIG) ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅពេល​ខាងមុខ​នេះ។ ការ​បង្ហាញ​ក្ដី​បារម្ភ​របស់​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោក Jacques PELLET ធ្វើឡើង​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ កាលពី​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០២២។ ស្ថានទូត​បារាំង បាន​សរសេរ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ទី​៧ មេសា ថា ក្នុង​ជំនួប​ពិភាក្សា​នោះ​ក៏​បាន​លើកឡើង​ពី​គម្រោង​កំណែ​ទម្រង់​របស់​ក្រសួង​យុត្តិធម៌​នៅ​កម្ពុជា ក្នុង​នោះ​គម្រោង​បង្កើត​តុលាការ​ពាណិជ្ជកម្ម និង​ការងារ​ការ​អភិវឌ្ឍ​មជ្ឈត្តកម្ម​ពាណិជ្ជកម្ម ការ​ពន្លឿន​នីតិវិធី​តុលាការ ក្រុម​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម...

រដ្ឋាភិបាល​ពន្យារពេល​អនុវត្ត​អនុក្រឹត្យ​ស្ដីពី «ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ» ដោយ​គ្មាន​កាលកំណត់

រដ្ឋាភិបាល​របស់​បុរស​ខ្លាំង​កម្ពុជា បាន​សម្រេច​ពន្យារពេល​អនុវត្ត​អនុក្រឹត្យ​ស្ដីពី «ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ» ដោយ​គ្មាន​កាលកំណត់ ដោយសារតែ​បារម្ភ​ពី​ការ​រាតត្បាត​នៃ​ជំងឺ​ឆ្លង Covid-19 និង​បន្ត​ការពារ​អនុក្រឹត្យ​នោះ​ថា ការ​បង្កើត​នេះ​គឺ​ក្នុង​គោលបំណង​ពង្រឹង​សន្តិសុខ​ជាតិ និង​ការ​ប្រមូល​ពន្ធ។ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក មាស ប៉ូ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា មូលហេតុ​នៃ​ការ​ពន្យារពេល​អនុវត្ត​អនុក្រឹត្យ «ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ» គឺ​ដោយសារតែ​បារម្ភ​ពី​ការ​រាតត្បាត​នៃ​ជំងឺ​ឆ្លង Covid-19។ លោក មាស ប៉ូ បាន​បដិសេធ​ចំពោះ​ការ​លើកឡើង​ថា ការ​ពន្យារពេល​អនុវត្ត​អនុក្រឹត្យ​នេះ​បណ្ដាល​មកពី​ការ​រិះគន់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ។...

រដ្ឋាភិបាល​ពន្យារពេល​អនុវត្ត​អនុក្រឹត្យ​ស្ដីពី «ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ» ក្រោម​ហេតុផល​ជំងឺ​កូវីដ-១៩

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ពន្យារពេល​អនុវត្ត​អនុក្រឹត្យ​ស្ដីពី «ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ» ដែល​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ នេះ ក្រោម​ហេតុផល​ជំងឺ​កូវីដ-១៩ កំពុង​ឆ្លង​រាលដាល។ កាលពី​ដើម​ឆ្នាំ​២០២១ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្ដីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ ដែល​នឹង​ត្រូវ​ដាក់​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ ប៉ុន្តែ​ការ​អនុវត្ត​អនុក្រឹត្យ​នេះ ត្រូវ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ពន្យារពេល​វិញ ក្រោម​ហេតុផល​ថា ជំងឺ​កូវីដ-១៩ កំពុង​ឆ្លង​រាលដាល​ខ្លាំង។ សារព័ត៌មាន​វីអូឌី បាន​ដកស្រង់​សម្ដី​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចុះផ្សាយ​ថា ការ​បង្កើត​អនុក្រឹត្យ​ច្រក​ទ្វារ​អ៉ីនធឺណិត ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​រិះគន់ និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លុបចោល​វិញ...

អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​ស្នើ​ឲ្យ​កម្ពុជា​ផ្អាក​អនុវត្ត​អនុក្រឹត្យ​ស្ដីពី​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ

ក្រុម​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ផ្អាក​គម្រោង​អនុវត្ត​អនុក្រឹត្យ​ស្ដីពី «ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ» នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ខាងមុខ​នេះ ដោយសារ​អនុក្រឹត្យ​នេះ​មាន​ការ​រឹតត្បិត និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ឯកជន ព្រមទាំង​ជះ​ឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​សេរីភាព​ប្រព័ន្ធ​អ៊ីនធឺណិត។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី​៣១ មករា បាន​លើកឡើង​ថា អនុក្រឹត្យ​ដែល​គ្រោង​នឹង​ចូល​ជាធរមាន​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ខាងមុខ​នេះ នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​សេរីភាព​ប្រព័ន្ធ​អ៊ីនធឺណិត អ្នក​ការពារ​សិទ្ធិមនុស្ស និង​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា អនុក្រឹត្យ​ដែល​មាន​លក្ខណៈ​រឹតត្បិត​នេះ អាច​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​អាក្រក់​លើ​សិទ្ធិ​ឯកជន និង​បង្កើត​បាន​ជា​ហានិភ័យ​គ្រោះថ្នាក់​មួយ ប្រសិនបើ​ព័ត៌មាន​ទាំងនោះ​ត្រូវ​បាន​គេ​ប្រើ​ខុស។ អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​បន្ត​ថា អនុក្រឹត្យ​នេះ​បាន​ផ្ដល់​អំណាច​លើសលប់​ដល់​ប្រតិបត្តិករ​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ...

Latest news