TAG
ជប៉ុន
ខ្មាន់កាំភ្លើងបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុននាំឱ្យមេដឹកនាំពិភពលោកសម្ដែងការតក់ស្លុត
លោក ស៊ិនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន ដ៏មានឥទ្ធិពល បានទទួលមរណភាពនៅថ្ងៃសុក្រ ទី៨ ខែកក្កដា នៅវេលាម៉ោង ៥រសៀល បន្ទាប់ពីលោកត្រូវបានខ្មាន់កាំភ្លើងបាញ់ចំបេះដូងរបស់លោក។
ទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយថា លោក អាបេ រងការបាញ់សម្លាប់ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតក្នុងទីក្រុង Nara ភាគខាងកើតទីក្រុង Osaka។ តាមការបញ្ជាក់ពីមន្ត្រីមន្ទីរពេទ្យក្នុងទីក្រុង Nara ដែលគេដឹកលោក...
ជប៉ុនចុះសន្ធិសញ្ញាសន្តិសុខជាមួយណាតូ ខណៈបារម្ភពីសង្គ្រាមអាចមានក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
ប្រទេសជប៉ុន និងអង្គការយោធាណាតូ (NATO) បានសម្រេចដល់កិច្ចព្រមព្រៀងជាផ្លូវការនូវការពង្រឹងសហប្រតិបត្តិការសន្តិសុខ ដោយសម្រេចថានឹងធ្វើសមយុទ្ធយោធារួមគ្នា តែអ្នកសង្កេតការណ៍មើលឃើញថា មូលហេតុដែលជប៉ុនសម្រេចចិត្តចងសម្ពន្ធភាពយោធាជាមួយណាតូ ព្រោះតែជប៉ុនបារម្ភអំពីឥទ្ធិពលចិន ឥទ្ធិពលរុស្ស៊ី និងកូរ៉េខាងជើង។
ក្រុមអ្នកវិភាគឱ្យបណ្ដាញផ្សាយព័ត៌មាន The Diplomat ដឹងថា រដ្ឋមន្ត្រីការពារជាតិប្រទេសជប៉ុន លោក Kishi Nobuo បាននិយាយនៅក្នុងជំនួបរបស់លោកជាមួយនឹងប្រធានគណៈកម្មាធិការយោធានៃអង្គការណាតូ លោក Rob Bauer ថាជប៉ុនសង្ឃឹមថាកិច្ចព្រមព្រៀងទ្វេភាគីជាមួយណាតូ និងជាមួយបណ្ដាប្រទេសអឺរ៉ុប គឺនាំឱ្យជប៉ុនមានសម្ពន្ធមិត្តដើម្បីសន្តិសុខមួយដ៏រឹងមាំ...
ជប៉ុនសោកស្ដាយចំពោះអំពើហិង្សាបន្តកើតមាននៅភូមា ទោះមេរដ្ឋប្រហារសន្យាឱ្យមានបទឈប់បាញ់
ជប៉ុន ចាប់ផ្ដើមនិយាយអំពីទស្សនកិច្ចរបស់មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ទៅជួបមេរដ្ឋប្រហារភូមាឧត្តមសេនីយ៍ មីន អ៊ុងឡាំង កាលពីថ្ងៃទី៧ ខែមករា។
នៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទជាមួយនឹងសមភាគីកម្ពុជា លោក ប្រាក់ សុខុន លោក Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសជប៉ុន បានហៅទស្សនកិច្ចរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទៅភូមា ថាជាការខិតខំមួយដ៏ធំក្នុងនាមជាសមាជិកអាស៊ាន និងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ ក្នុងដំណើរទៅដោះស្រាយវិបត្តិនៅប្រទេសភូមា...
ជប៉ុនផ្ដល់ជំនួយឥតសំណង និងឥណទានជាង ៧០លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា
រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណង និងឥណទានសម្បទានជាង ៧០លានដុល្លារអាមេរិកដល់កម្ពុជា លើគម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត និងដំណើរការកសាងផែនការបោសសម្អាតមីន រួមទាំងត្រួតពិនិត្យគុណភាពលើផ្ទៃដីបោសសម្អាត ជាដើម។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ នេះឱ្យដឹងថា ការផ្ដល់ឥណទានសម្បទានដំណាក់កាលទី២ ដែលមានទឹកប្រាក់ជាង ៦លានយ៉េន ឬស្មើនឹង ៥៨,២១លានដុល្លារអាមេរិក លើគម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប។
ចំណែកហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់ ២០០លានយ៉េន ឬស្មើនឹង ១,៨លានដុល្លារអាមេរិក ត្រូវបានផ្ដល់លើគម្រោងគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាពលើផ្ទៃដីបោសសម្អាត ខណៈទឹកប្រាក់...
ជប៉ុនរកឃើញអ្នកនយោបាយសម្រាប់តំណែងនាយករដ្ឋមន្ត្រីថ្មីហើយ គឺអតីតរដ្ឋមន្ត្រីការបរទេស Fumio Kishida
ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ពិភពលោកមានការចាប់អារម្មណ៍ជាខ្លាំងចំពោះការផ្លាស់ប្ដូរមេដឹកនាំនៅប្រទេសជប៉ុន សម្រាប់តំណែងនាយករដ្ឋមន្ត្រីដែលជាតួនាទីសកម្ម និងទទួលខុសត្រូវខ្ពស់បំផុតចំពោះនយោបាយរបស់រាជាណាចក្រនៅអាស៊ីខាងកើតមួយនេះ។ តែនៅពេលនេះ រកឃើញហើយឥស្សរជននយោបាយម្នាក់ដែលនឹងក្លាយជានាយករដ្ឋមន្ត្រី គឺលោក Fumio Kishida។
អ្នកនយោបាយអាយុ ៦៤ឆ្នាំរូបនេះ គឺជាអតីតរដ្ឋមន្ត្រីការបរទេស។ គណបក្សប្រជាធិបតេយ្យសេរីនិយម LDP បានសម្រេចជ្រើសរើសលោក Kishida ឱ្យឡើងកាន់តំណែងប្រធានគណបក្សកំពុងកាន់អំណាចនេះ ហើយនឹងក្លាយជានាយករដ្ឋមន្ត្រីជំនួសលោក Yoshihide Suga ដែលបានលាលែងពីតំណែង។
តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia ការបោះឆ្នោតប្រព្រឹត្តនៅថ្ងៃទី២៩...
នាយករដ្ឋមន្ត្រីជប៉ុនម្នាក់ទៀតប្រកាសលាលែងពីតំណែង
នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានប្រកាសថា រូបលោកនឹងលាលែងចេញពីតំណែងនៅក្នុងពេលឆាប់ៗនេះ។ ការប្រកាសនេះ បានកើតមានឡើងខណៈលោក Suga ត្រូវបានគេមើលឃើញថា ទើបតែកាន់តំណែងបានត្រឹមមួយឆ្នាំប៉ុណ្ណោះ ហើយប្រជាប្រិយភាពរបស់លោកក៏ចាប់ផ្ដើមធ្លាក់ចុះខ្លាំងដោយសារវិបត្តិ COVID-១៩។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃសុក្រ ទី៣ កញ្ញា ថា លោក Suga នឹងលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីជប៉ុន យ៉ាងយូរនៅសប្ដាហ៍ក្រោយ ហើយលោកនឹងមិនឈរឈ្មោះបោះឆ្នោតជាប្រធានគណបក្សកាន់អំណាចនៃគណបក្សប្រជាធិបតេយ្យសេរី ម្តងទៀតដែលនឹងធ្វើឡើងនៅចុងខែកញ្ញា...