27 C
Phnom Penh

TAG

ជម្លោះ​ដីធ្លី

ពលរដ្ឋ​ត្រពាំងធំខាងត្បូង​បារម្ភ​សាជាថ្មី​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ក្រោម​រូបភាព​អភិវឌ្ឍន៍​របស់​អាជ្ញាធរ​មូលដ្ឋាន

ពលរដ្ឋ​សហគមន៍​ត្រពាំងធំខាងត្បូង លើកឡើង​ថា ព្រៃ​សហគមន៍​ដែល​ពួកគេ​បាន​ថែរក្សា​កន្លងមក​បាន​រង​ការ​កាប់​បំផ្លាញ​យ៉ាង​អណាធិបតេយ្យ​សាជាថ្មី​ទៀត ក្រោម​រូបភាព​នៃ​ការ​អភិវឌ្ឍ​ផ្លូវ​មួយ​ខ្សែ​កាត់​តាម​ព្រៃ​សហគមន៍​នេះ​ពី​សំណាក់​មេបញ្ជាការ​កងពលតូច​លេខ​៩៩ លោក ហូវ សំអុន ដែល​មាន​ការ​ចង្អុល​បង្ហាញ​ពី​អាជ្ញាធរ​មូលដ្ឋាន។ ប្រធាន​សហគមន៍​ព្រៃឈើ​ត្រពាំងធំខាងត្បូង លោក សំ សារ៉ូ បាន​ប្រាប់​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ថា ក្រោយ​មាន​ការ​សាងសង់​ផ្លូវ​កាត់តាម​ដី​ព្រៃ​សហគមន៍​នេះ ក៏​លេច​ចេញ​នូវ​ជន​អនាធិបតេយ្យ​ជាច្រើន​ចូល​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​នេះ​ជាបន្តបន្ទាប់ ក្នុង​នោះ​ពួកគេ​បាន​លួច​សាងសង់​រោង​សម្រាប់​ឈប់​សម្រាក​តូចៗ​ដើម្បី​កាប់​ព្រៃ​ក្នុង​តំបន់​នោះ​ផង​ដែរ។ លោក​អះអាង​ថា ដោយ​ការ​ព្រួយបារម្ភ និង​មាន​ចម្ងល់​ពី​មូលហេតុ​នៃ​ជ្រើសរើស​ការ​សាងសង់​ផ្លូវ​កាត់តាម​ដី​ព្រៃ​សហគមន៍​នេះ ពលរដ្ឋ​នៅ​ទីនោះ​បាន​នាំគ្នា​ទៅ​សាកសួរ​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ឃុំ​ត្រពាំងធំខាងត្បូង...

តុលាការ​ខេត្ត​កណ្ដាល​ដោះលែង​ពលរដ្ឋ​តវ៉ា​ដីធ្លី ៩​នាក់​វិញ​ក្រោយ​ពី​ពួកគេ​យល់ព្រម​ឈប់​តវ៉ា​តាម​លក្ខខណ្ឌ

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល សម្រេច​ដោះលែង​ពលរដ្ឋ​ដែល​តវ៉ា​រឿង​ដីធ្លី​ចំនួន ៩​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​វិញ​ហើយ ក្រោយពី​ពួកគេ​ទទួលយក​លក្ខខណ្ឌ​ឈប់​តវ៉ា និង​ទទួល​យក​សំណង​តាម​ដែល​អាជ្ញាធរ​កំណត់ ៨​ដុល្លារ​ក្នុង ១​ម៉ែត្រការ៉េ​នោះ។ បន្ទាប់ពី​ឃុំ​ខ្លួន​ពលរដ្ឋ​ទាំង ៩​នាក់​នៅ​ក្នុង​ពន្ធនាគារ​រយៈពេល​ជិត ១០​ថ្ងៃ​មក នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល លោក វ៉ាន់ សុបញ្ញា បាន​ចេញ​ដីកា​សម្រេច​ដោះលែង​អ្នក​តវ៉ា​ដីធ្លី​ទាំង ៩​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​វិញ។ តាម​ដីកា​សម្រេច​បញ្ជាក់​ថា ពួកគេ​ទាំង ៩​នាក់​ត្រូវ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ ឬ​ឃ្លាំមើល​ពី​តុលាការ​ដដែល។ ពលរដ្ឋ​ដែល​តវ៉ា​រឿង​ដីធ្លី​ទាំង ៩​នាក់​នោះ តុលាការ​ខេត្ត​កណ្ដាល...

អភិបាល​ស្រុក​បន្ទាយស្រី៖ សៀមរាប​នៅ​សល់​ដី​រដ្ឋ​តែ​ជាង​៥​ពាន់​ក្បាលដី​ទៀត​ដែល​គ្រោង​ដាក់​ស្នើសុំ​កាត់​ឆ្វៀល​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២

គណៈ​អភិបាល​ស្រុក​មួយ​រូប​នៃ​ខេត្ត​សៀមរាប អះអាង​ថា ខេត្ត​សៀមរាប​នៅ​សល់​ដី​រដ្ឋ​តែ​ជាង ៥​ពាន់​ក្បាល​ដី​ទៀត​នៅ​ក្នុង​ស្រុក​បន្ទាយស្រី ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ ស្រង់​ទិន្នន័យ និង​គ្រោង​ដាក់​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ​សម្រេច និង​ធ្វើការ​កាត់​ឆ្វៀល​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ប្រសិនបើ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់។ មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​បាន​លើកឡើង​បន្ទាប់ពី​មាន​ការ​ប្រតិកម្ម​ពី​មហាជន​តាម​បណ្តេញ​សង្គម​យ៉ាង​ច្រើន​ក្រោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្រេច​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ក្នុង​ស្រុក​បន្ទាយស្រី ជិត ២០០​ហិកតារ​ឱ្យ​ទៅ​ឧកញ៉ា ឡេង ណាវ៉ាត្រា កាលពី​ពេល​ថ្មីៗ​នេះ។ អភិបាល​ស្រុក​បន្ទាយស្រី លោក ឃឹម ហ្វីណង់ បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ម្សិលមិញ​ថា ការ​ធ្វើ​អនុបយោគ​ដី​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ទៅជា​ដី​ឯកជន​របស់​រដ្ឋ ហើយ​ធ្វើ​ប្រទានកម្ម​ផ្តល់​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ពលរដ្ឋ​ណាមួយ មិនមែន​ជា​ការ​យក​ដី​ដែល​នៅ​មាន​ព្រៃឈើ...

ពលរដ្ឋ​ចោទ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​សង់​រីស្សត​រំលោភ​ដី​ចំណី​ឆ្នេរ និង​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​នៅ​កោះរ៉ុងសន្លឹម

ក្រុម​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម និង​សាធារណជន បាន​អះអាង​ថា សំណង់​រឹងមាំ​ត្រូវ​បាន​សាងសង់​រំលោភ​លើ​ដី​ចំណី​ឆ្នេរសមុទ្រ ចាក់​ដី​លុប និង​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​បាន​កើតឡើង​ជាច្រើន​កន្លែង​នៅ​លើ​ឆ្នេរ​កោះរ៉ុង​សន្លឹម ស្ថិត​ក្នុង​ក្រុង​កោះរ៉ុង ដោយ​មាន​មិន​មាន​ហាមឃាត់​ពី​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​ដែនដី​ឡើយ។ ប្រភព​ពី​មន្ត្រី​រាជការ​នៃ​រដ្ឋបាល​ក្រុង​កោះរ៉ុង ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​សំណង់​រឹងមាំ និង​សំណង់​សង់​អត់​ច្បាប់​ជាច្រើន​ទីតាំង រួម​មាន ផ្ទះ​លម្ហែ រីស្សត និង​បឹង​ហ្គាឡូ ជាដើម បាន​សង់​រំលោភ​នៅ​លើ​ដី​ចំណី​ឆ្នេរសមុទ្រ មិន​ត្រឹម​តែប៉ុណ្ណោះ ទីតាំង​ទាំងនោះ​បាន​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ កាប់​បំផ្លាញ​ព្រៃឈើ​នៅ​លើ​កោះរ៉ុង​សន្លឹម​យ៉ាង​អនាធិបតេយ្យ។ ប្រភព​បន្ត​ថា ម្ចាស់​សំណង់​ដែល​បាន​សង់​រំលោភ​លើ​ដី​ចំណី​ឆ្នេរសមុទ្រ​កោះរ៉ុងសន្លឹម គឺ​ម្ចាស់​ទីតាំង​ខ្លះ​មាន​ងារ​ជា​ឧកញ៉ា...

លោក ខៀវ សុភ័គ បដិសេធ​ឈ្មោះ ចាន់ វិទូ ជា​ជំនួយការ​លោក ស ខេង ហើយ​ស្នើ​ចាត់​វិធានការ​តាម​ច្បាប់

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​បដិសេធ​បុគ្គល​ម្នាក់​ឈ្មោះ ចាន់ វិទូ លែង​ជា​ជំនួយការ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ទៀត​ហើយ។ ជាង​នេះ​ទៅ​ទៀត លោក​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​តាម​ផ្លូវច្បាប់​ទៅលើ​បុគ្គល​រូប​នេះ ប្រសិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​មួយ។ លោក ខៀវ សុភ័គ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា បន្ទាប់ពី​មាន​ពលរដ្ឋ​ជាង ១០០​គ្រួសារ​រស់នៅ​ភូមិ​ឈើទាល២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ បាន​ប្រមូល​ផ្តុំ​គ្នា​លើក​បដា​តវ៉ា​ពី​មុខ​សាលា​ខេត្ត​កណ្តាល ដោយសារ​ឈ្មោះ...

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ដោយ​ក្រុមហ៊ុន OCIC ចំនួន​៩​នាក់ ត្រូវ​តុលាការ​ចោទប្រកាន់​និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ

ពលរដ្ឋ​ដែល​រងគ្រោះ​ដីធ្លី​ចំនួន ៩​នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​កណ្ដាល ចោទប្រកាន់ និង​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ក្រោយ​ពី​ប៉ះទង្គិច​ជាមួយ​អាជ្ញាធរ​ដែល​បាន​រារាំង​ពួកគេ​ក្នុង​ការ​ចូល​មើល​ដី​ស្រែ​របស់​ខ្លួន ខណៈ​ក្រុមហ៊ុន OCIC កំពុង​ឈូស​ឆាយ​ដោយ​មិនទាន់​ដោះស្រាយ​សំណង​ជាមួយ​ពួកគេ​រួចរាល់​នោះ។ ការ​ចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​ជា​ម្ចាស់​ដី​ដាក់​ពន្ធនាគារ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ជាច្រើន​រយ​នាក់​ដែល​បាន​ដាក់​ពង្រាយ​កងកម្លាំង​របស់​ខ្លួន​ដើម្បី​ការពារ​ក្រុមហ៊ុន OCIC របស់​ឧកញ៉ា ពុង ឃាវសែ។ ក្រុម​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដីធ្លី បាន​លើកឡើង​ថា ហេតុការណ៍​ដែល​នាំ​ឱ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​នេះ គឺ​ដោយសារ​អាជ្ញាធរ​បាន​ដាក់​របាំង​រារាំង​ពួកគេ​ចូល​ទៅ​មើល​ដី​ស្រែ​របស់​ខ្លួន ហើយ​បាន​បើក​ផ្លូវ​ឱ្យ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​ស្រែ​ពួកគេ ទើប​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ខឹងសម្បា ខណៈ​ក្រុមហ៊ុន​ដែល​ឈូស​ឆាយ​នោះ​មិនទាន់​ដោះស្រាយ​សំណង​សមរម្យ​ដល់​ពួកគេ​ជា​ម្ចាស់​ដី​នៅឡើយ។ ក្រោយ​ពី​មាន​ប៉ះទង្គិច​នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២១...

ពលរដ្ឋ​ស្រុក​បុទុមសាគរ​ចោទ​មន្ត្រី​បរិស្ថាន​ថា​ដឹកនាំ​កម្លាំង​ចម្រុះ​បំផ្លាញ​ផ្ទះ​និង​ដំណាំ​ដើម្បី​យក​ដី​ឱ្យ​ក្រុមហ៊ុន

ពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​នាំគ្នា​ទៅ​ចាប់​រាន​ដី​ធ្វើ​ចម្ការ និង​សង់​ផ្ទះ​តូចៗ​រស់នៅ​ក្នុង​ឃុំ​ថ្មស ស្រុក​បុទុមសាគរ បាន​ចោទ​មន្ត្រី​មន្ទីរ​បរិស្ថាន និង​កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ថា​បាន​ចុះ​ទៅ​រុះរើ​ផ្ទះ និង​កាប់​ដំណាំ​ហូប​ផ្លែ​របស់​ពួកគាត់​ខ្ទេចខ្ទី​គ្មាន​សល់ ដើម្បី​ប្លន់​ដី​យក​ទៅ​ប្រគល់​ជូន​ក្រុមហ៊ុន​វិនិយោគ​ទាំង​កំរោល។ ពលរដ្ឋ​ចាត់ទុក​សកម្មភាព​របស់​កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង ថា​ធ្វើឡើង​មាន​លក្ខណៈ​ព្រៃផ្សៃ និង​ប្រមាថ​ចាប់​ពលរដ្ឋ​ដាក់​គុក ប្រសិនបើ​ពួកគាត់​ណា​ម្នាក់​ហ៊ាន​ចេញ​មុខ​តវ៉ា ឬ​រារាំង​សកម្មភាព​របស់​ពួកគេ​នោះ។ ពលរដ្ឋ​រងគ្រោះ បាន​សំណូមពរ​ដល់​អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង ជាពិសេស​លោក ហ៊ុន សែន ជួយ​រក​យុត្តិធម៌ និង​ស្នើសុំ​ចូល​ទៅ​រស់នៅ​លើ​ដី​ចម្ការ​ដាំ​ដុះ និង​សង់​ផ្ទះ​រស់នៅ​ដូច​ដើម​ឡើងវិញ ត្បិត​ពួកគាត់​មិន​មាន​ដី​សម្រាប់​ធ្វើ​របរ​កសិកម្ម...

សកម្មជន៖ សារ​របស់​ជំនួយការ​នាយករដ្ឋមន្ត្រី​ទាក់ទង​របាយការណ៍​ភូត​កុហក​រឿង​ទំនាស់​ដីធ្លី​កំពុង​សក​បញ្ច្រាស​ឲ្យ​រដ្ឋាភិបាល​វិញ

សកម្មជន​នយោបាយ​បក្ស​ប្រឆាំង លើកឡើង​ថា សារ​របស់​លោក ដួង ដារ៉ា ជំនួយការ​ផ្ទាល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អំពាវនាវ​ឲ្យ​អាជ្ញាធរ ឬ​ភាគី​ពាក់ព័ន្ធ បញ្ឈប់​ការ​ធ្វើ​របាយការណ៍​ខុស​ការពិត​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ទៅ​លោក​នាយករដ្ឋមន្ត្រី​នោះ គឺ​កំពុង​វាយបក​ទៅ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។ សកម្មជន​នយោបាយ​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​សរសេរ​លើ​បណ្ដាញ​សង្គម Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា សម្ដី​របស់​ជំនួយការ​នាយករដ្ឋមន្ត្រី គឺ​សក​បញ្ច្រាស​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន...

អ្នក​វិភាគ៖ អ្នក​មាន​អំណាច​អាច​គ្រប់គ្រង​ដី​រាប់​ពាន់​ហិកតារ​ក្នុង​សង្គម​ដែល​មាន​សីលធម៌​ទាប​និង​ច្បាប់​ទន់ខ្សោយ

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ក្នុង​សង្គម​ដែល​មាន​សីលធម៌​ទាប អំណាច​ច្បាប់​នៅ​ទន់ខ្សោយ គឺ​ធ្វើ​ឲ្យ​អ្នក​មាន​អំណាច និង​អ្នក​មាន​លុយ​អាច​ប្រើ​ឥទ្ធិពល​ដែល​ខ្លួន​មាន​រំលោភ​យក​ដី​ពលរដ្ឋ​ក្រីក្រ​រាប់​ពាន់​ហិកតារ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ខណៈ​ពលរដ្ឋ​យ៉ាង​ច្រើន​លើសលប់​មាន​ដីធ្លី​តិចតួច និង​ខ្លះ​ទៀត​អត់​មាន​ដីធ្លី​សូម្បីតែ​សម្រាប់​សាងសង់​លំនៅឋាន​របស់​ខ្លួន។ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២១ ថា នៅ​កម្ពុជា ពលរដ្ឋ​ក្រីក្រ​ដែល​ជា​មនុស្ស​ពេញវ័យ​ក្នុង​ចំណោម ៥​នាក់​មាន​ម្នាក់​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ដោយសារតែ​ជីវភាព​ទីទ័លក្រ។ លោក​ថា ករណី​បែប​នេះ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​កន្លងមក​នោះ​ទេ។ លោក​អះអាង​ថា នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ...

ពលរដ្ឋ​ស្នើ​អាជ្ញាធរ​ព្យួរ​ការងារ​មេឃុំ​រកា​ឈ្មោះ នេត នឿន ករណី​ឃុបឃិត​លក់​ដី​ប្រភព​មេ​ទឹក​ឱ្យ​ឈ្មួញ​ដី

ពលរដ្ឋ​ពីរ​ភូមិ​ក្នុង​ខេត្ត​ព្រៃវែង ស្នើ​ដល់​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​លោក ហ៊ុន សែន ត្រូវ​ត្រួត​ពិនិត្យ​ការងារ ឬ​ព្យួរ​ការងារ​របស់​មេឃុំ​រកា ឈ្មោះ នេត នឿន ជា​បណ្ដោះអាសន្ន ដោយ​ចោទ​មេឃុំ​រូប​នេះ​ថា​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ដី​ឈ្មោះ ចេស ហៀប ក្លែង​ឯកសារ​រំលោភ​យក​បរិវេណ​ដី​ប្រភព​មេ​ទឹក និង​ដី​ព្រៃលិចទឹក​ដែល​ពលរដ្ឋ​ប្រើប្រាស់​ទៅ​ធ្វើជា​កម្មសិទ្ធិ​ឯកជន។ តំណាង​ពលរដ្ឋ​បញ្ជាក់​ថា វិវាទ​ដីធ្លី​នេះ ពួកគាត់​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​លោក នេត នឿន មេឃុំ​រកា ឲ្យ​ជួយ​រក​ដំណោះស្រាយ​ជាបន្តបន្ទាប់ ប៉ុន្តែ​បែរជា​មេឃុំ​រូប​នេះ​មិន​យក​ឯកសារ​ផ្តើម​ឲ្យ​មាន​ទំនាស់​ដីធ្លី​ខាងលើ​នេះ​មក​ដោះស្រាយ​ទេ មិន​ត្រឹម​តែប៉ុណ្ណោះ...

Latest news