TAG
ជល់មាន់
ពលរដ្ឋចោទស្នងការនគរបាលខេត្តកំពតថាទំនងជាអាចពាក់ព័ន្ធសង្វៀនជល់មាន់នៅស្រុកទឹកឈូ ទើបមិនបង្ក្រាប
ពលរដ្ឋរស់នៅស្រុកទឹកឈូ ខេត្តកំពត អះអាងថា សង្វៀនភ្នាល់ជល់មាន់មួយកន្លែងមានទីតាំងនៅភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ដែលមានចម្ងាយប្រហែល ៥០ម៉ែត្រពីសាលាឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃឃ្មុំ បានបើកដំណើរការល្បែងភ្នាល់បញ្ជល់មាន់ជាយូរឆ្នាំមកហើយ ប៉ុន្តែមិនមានសមត្ថកិច្ចបង្ក្រាប។
ពលរដ្ឋដែលនៅក្បែរនោះបានស្នើដល់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយពិនិត្យលើប្រសិទ្ធភាពគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជាពិសេសការហាមឃាត់ប្រមូលផ្តុំដើម្បីទប់ស្កាត់ការរាតត្បាតជំងឺ Covid-19 នៅក្នុងសហគមន៍ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ តើការអនុវត្តមានប្រសិទ្ធភាពដែរឬយ៉ាងណា?
ពលរដ្ឋបញ្ជាក់ថា សង្វៀនល្បែងភ្នាល់ជល់មាន់ខាងលើនេះ គឺបានបើកភ្នាល់ជារៀងរាល់ចុងសប្តាហ៍ ហើយក៏ទំនងជាអាចមានជាប់ពាក់ព័ន្ធជាមួយសមត្ថកិច្ចផង ទើបគ្មានសមត្ថកិច្ចចុះបង្ក្រាប...