31 C
Phnom Penh

TAG

ជា យូហ៊ន

កិច្ចសម្ភាសន៍​លោក ជា យូហ៊ន អតីត​ចៅហ្វាយក្រុង Greater Dandenong ប្រទេស​អូស្ត្រាលី

លោក ជា យូហ៊ន គឺជា​អតីត​ជន​ភៀសខ្លួន​ខ្មែរ​មួយ​រូប​ពី​ប្រទេស​កម្ពុជា ដោយ​ធ្លាប់​បាន​ឆ្លងកាត់​នូវ​របប​វាល​ពិឃាត ប៉ុល ពត ទៅ​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី នៅ​ដើម​ទសវត្សរ៍​១៩៨០។ មុន​មក​កាន់​ប្រទេស​អូស្ត្រាលី លោក​បាន​ឆ្លងកាត់​ការ​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​ជំរំ​ជន​ភៀសខ្លួន​ខៅអ៊ីដាង ក្នុង​ប្រទេស​ថៃ។ ក្រោយ​ស្នាក់នៅ​ជំរំ​នេះ​បាន​មួយ​រយៈ នៅ​ឆ្នាំ​១៩៨២ លោក​ក៏​បាន​ឈាន​ជើង​មក​ដល់​ប្រទេស​អូស្ត្រាលី ហើយ​បន្ត​រស់នៅ​លើ​ទឹកដី​សេរីភាព ឬ​ទឹកដី​ប្រជាធិបតេយ្យ​មួយ​នេះ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន។ ក្រោយ​កសាង​ជីវិត​ថ្មី​នៅ​លើ​ទឹកដី​នៃ​សេរីភាព​ដ៏​អស្ចារ្យ​មួយ​នេះ លោក ជា យូហ៊ន បាន​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​សង្គមកិច្ច​នៅ​ឆ្នាំ​១៩៨៤ ប៉ុន្តែ​ក្រោយពី​បម្រើ​ការងារ​ជា​បុគ្គលិក​សង្គមកិច្ច​បាន ១​ឆ្នាំ លោក​ក៏​បាន​បង្កើត​សមាគម​ខ្មែរ​វិចថូរៀ (Victoria)...

ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ព្រមាន​ស្នើ​រដ្ឋាភិបាល​ក្រុង​កង់ប៊ែរ៉ា​បិទ​មិន​ឱ្យ​ទិដ្ឋាការ​មន្ត្រី​បក្ស​កាន់​អំណាច​ចេញ​ចូល​ប្រទេស​អូស្ត្រាលី

អតីត​អភិបាល​ក្រុង​ហ្គ្រែតធឺ ដាដេណង់ (Greater Dandenong) ជាយក្រុង​មែលប៊ន (Melbourne) រដ្ឋ​វិចតូរីយ៉ា (Victoria) នៃ​ប្រទេស​អូស្ត្រាលី លោក ជា យូហ៊ន ព្រមាន​ថា​នឹង​ដាក់​ញត្តិ​ទៅ​កាន់​រដ្ឋាភិបាល​អូស្ត្រាលី ដើម្បី​បិទ​ទិដ្ឋាការ​ចំពោះ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន ដូចជា លោក គឹម សន្តិភាព ជាដើម ដែល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​អូស្ត្រាលី ក្នុង​បំណង​បំបែក​បំបាក់​សហគមន៍​ខ្មែរ។ អតីត​អភិបាល​ក្រុង​ហ្គ្រែតធឺ ដាដេណង់ ក្នុង​ប្រទេស​អូស្ត្រាលី លោក...

Latest news