33 C
Phnom Penh

TAG

ជីវប្រវត្តិ

សេចក្តី​រាយការណ៍​ពិស្ដារ៖ តើ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជា​អ្នក​ណា?

អតីត​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង រយៈពេល ៤​ឆ្នាំ (២០១០-២០១៤) និង​ជា​អតីត​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ដែល​មាន​ដើមទុន​វិនិយោគ​ដំបូង​ត្រឹមតែ ១​ម៉ឺន ១​ពាន់​ដុល្លារ បន្ទាប់ពី​ធ្វើ​ជា​កម្មករ​នៅ​កូរ៉េ​បាន​ពីរ​ឆ្នាំ បាន​ក្លាយ​ជា​អ្នកឧកញ៉ា​វ័យក្មេង​ជាងគេ ដែល​ឈរ​លើ​លេខ​រៀង​ទី​១២ ក្នុង​ចំណោម​ឧកញ៉ា​ចាស់​វស្សា​ចំនួន ១៨​រូប​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​នៅ​ប្រទេស​កម្ពុជា ក្នុង​ចំណោម​ឧកញ៉ា​សរុប​ចំនួន ១០៧០​នាក់ គិត​ត្រឹម​ឆ្នាំ​២០២០ ហើយ​ក៏​ជា​ឧកញ៉ា​ម្នាក់​ផ្ដល់​ថវិកា​ជាង ២០​លាន​ដុល្លារ​ក្នុង​រយៈពេល ៥​ឆ្នាំ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​សកម្មភាព​សប្បុរសធម៌​នានា។ ឧកញ៉ា​ដែល​មហាជន​ទូទៅ​តែង​រិះគន់​ថា​កំពុង​ឈរ​ឈ្មោះ​រកស៊ី​លាង​លុយ​កខ្វក់​ឱ្យ​គ្រួសារ​ត្រកូល «ហ៊ុន» នោះ គឺ​អ្នកឧកញ៉ា...

បទ​យកការណ៍៖ តើ​ឧកញ៉ា ពុង ឃាវសែ ជាប់​ពាក់ព័ន្ធ​អ្វី​ខ្លះ​ក្នុង​ការ​លក់​ដី​កោះ​នរា?

ក្រុមហ៊ុន Overseas Cambodian Investment Corporation អូ.ស៊ី.អាយ.ស៊ី (OCIC) របស់​អ្នក​ឧកញ៉ា ពុង ឃាវសែ ដែល​ជា​ឈ្មួញ​ឈរ​ឈ្មោះ​រកស៊ី​ឲ្យ​គ្រួសារ​ត្រកូល «ហ៊ុន» គ្រប់​វិស័យ ដូចជា​ធនាគារ អចលនទ្រព្យ សមាគម​អ្នក​សាងសង់​កម្ពុជា និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត បាន​លក់​ដី​ទំហំ ៣,៥​ហិកតារ​នៅ​ក្នុង​គម្រោង​អភិវឌ្ឍ​កោះនរា ឱ្យ​ទៅ​ក្រុមហ៊ុន​អចលនទ្រព្យ​សិង្ហបុរី ឈ្មោះ AKRAM Development Co.,...

ឧកញ៉ា ទ្រី ភាព ល្បី​ខាង​បំផ្លាញ​ព្រៃឈើ​កាន់កាប់​២២​ក្រុមហ៊ុន​មាន​ទឹកប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ

អ្នក​ឧកញ៉ា ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុន ទ្រី ភាព គ្រុប ដែល​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ធ្វើការ​ចោទប្រកាន់​ថា​ជា​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​ខ្មែរ ដោយ​ជ្រក​ក្រោម​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដើម្បី​ធ្វើការ​កាប់​បំផ្លាញ​ព្រៃឈើ​នាំ​ទៅ​ក្រៅ​ប្រទេស គ្រប់គ្រង​ក្រុមហ៊ុន​ធំៗ​ចំនួន​២២ ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ ១២៧៣​លាន​ដុល្លារ​អាមេរិក។ សកម្មភាព​អាជីវកម្ម​ក្រុមហ៊ុន​ទាំងនោះ​មាន​ដូចជា៖ ការ​កាប់​បំផ្លាញ​ព្រៃឈើ​នាំ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ឬ​ចិនការ​វិនិយោគ​លើ​ការ​បូម​ខ្សាច់​ពី​ព្រំដែន​វៀតណាម ភ្នំពេញ ក្រចេះ កំពង់ចាមផ្ទះ​ខុនដូ​ប្រណិតសណ្ឋាគារកាស៊ីណូតំបន់​សេដ្ឋកិច្ច​ពិសេសក្រុមហ៊ុន​ទេសចរណ៍រីស្សតស្ប៉ា ជាដើម។ ដើម្បី​ឲ្យ​ដឹង​កាន់តែ​ច្បាស់​លើ​ជំនួញ​ទាំងនោះ លោក ហាស់ សាន សូម​ជូន​សេចក្តី​រាយការណ៍​អំពី​រឿង​នេះ​ពិស្ដារ៖ អ្នក​ឧកញ៉ា ទ្រី ភាព...

តើ​បុរស​ខ្លាំង​លោក ហ៊ុន សែន ជា​នរណា​ឲ្យ​ប្រាកដ?

លោក ហ៊ុន សែន ត្រូវ​បាន​គេ​ស្គាល់​ក្នុង​ពិភពលោក​ថា​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​ដែល​កំពុង​គ្រប់គ្រង​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា តាំងពី​ទសវត្ស​ឆ្នាំ​១៩៨០ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ នៅ​ឆ្នាំ​១៩៧០ ក្នុង​វ័យ ១៨​ឆ្នាំ លោក ហ៊ុន សែន អះអាង​ថា​លោក​រត់​ចូល​ព្រៃ​ម៉ាគី​តាម​ការ​អំពាវនាវ​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ នា​ពេល​នោះ​ដើម្បី​រំដោះ​ជាតិ។ ដូច្នេះ តើ​ប្រវត្តិ​ជីវិត និង​នយោបាយ​របស់​លោក ហ៊ុន សែន មាន​ដំណើរ​ដើមទង និង​បត់បែន​បែប​ណា ទើប​នៅ​ក្រាញ​អំណាច​បាន​ជាង ៤០​ឆ្នាំ និង​កំពុង​រៀបចំ​ផែនការ​ផ្ទេរ​អំណាច​បន្ត​ទៅ​ឲ្យ​កូន​របស់​ខ្លួន​ថែម​ទៀត​នោះ? ជាទូទៅ...

តើ​លោក ហេង សំរិន ជា​នរណា?

លោក ហេង សំរិន ធ្លាប់​ជា​មេបញ្ជាការ​យោធា​មួយ​រូប​នៃ​របប​ខ្មែរក្រហម និង​ជា​ថ្នាក់​ដឹកនាំ​កំពូល​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ឆ្នាំ​១៩៧៩ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ។ ប្រវត្តិ​ផ្ទាល់ខ្លួន ទស្សនៈ និង​សមិទ្ធផល​នយោបាយ​របស់​លោក​ហាក់ដូចជា​ពុំ​ត្រូវ​បាន​កត់ត្រា​ច្រើន​ដោយ​អ្នក​សារព័ត៌មាន អ្នក​ស្រាវជ្រាវ ឬ​អ្នក​សរសេរ​សៀវភៅ​ឡើយ។ លោក ហេង សំរិន ក៏​ពុំ​សូវ​មាន​ការ​រិះគន់ ឬ​ការ​ថ្កោលទោស​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​អំពី​អំពើ​ឃោរឃៅ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ផ្សេងៗ​ដូច​បុរស​ខ្លាំង​លោក ហ៊ុន សែន នោះ​ដែរ។ លោក ហេង សំរិន កើត​នៅ​ថ្ងៃទី​២៥...

តើ​លោក ស ខេង ជា​នរណា?

លោក ស ខេង ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​អ្នក​នយោបាយ​ចាស់ទុំ​មួយ​រូប​ក្នុង​ចំណោម​ឥស្សរជន​នយោបាយ​មួយ​ចំនួន​ទៀត​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច​នៅ​កម្ពុជា។ ថ្វីបើ​ប្រធាន​គណបក្ស​នេះ គឺ​លោក ហ៊ុន សែន ត្រូវ​បាន​មហាជន​ចាត់ទុក​ថា​កំពុង​អនុវត្ត​អំណាច​ផ្ដាច់ការ ឃោរឃៅ និង​ហិង្សា​ទៅ​លើ​មន្ត្រី​របស់​បក្ស​ខ្លួន និង​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ក៏ដោយ ប៉ុន្តែ​ទស្សនៈ​ភាគច្រើន​តែង​មើល​ឃើញ​ថា លោក ស ខេង គឺជា​បុគ្គល​ដែល​មាន​លក្ខណៈ​សម្បត្តិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​បក្ស​កាន់​អំណាច ដែល​ជា​អតីត​បក្ស​កុម្មុយនីស្ត​មួយ​នេះ។ តើ​របៀប​ដឹកនាំ​របស់​លោក ស ខេង ដូច​លោក ហ៊ុន សែន ដែរ​ឬ​ទេ?...

Latest news