TAG
ជូង ជូងី
មេធាវីលោក សុន ឆ័យ ប្ដឹងសាទុក្ខទៅតុលាការកំពូលប្រឆាំងសេចក្ដីសម្រេចតុលាការជាន់ទាប
មេធាវីការពារក្ដីឲ្យអនុប្រធានគណបក្សភ្លើងទៀន ដាក់បណ្ដឹងសាទុក្ខទៅតុលាការកំពូល ដើម្បីប្រឆាំងនឹងសេចក្ដីសម្រេចតុលាការថ្នាក់ក្រោម ដែលបានសម្រេចឲ្យលោក សុន ឆ័យ ចាញ់ក្ដីគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
លោក ជូង ជូងី មេធាវីការពារក្ដីឲ្យអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ប្រាប់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា បណ្ដឹងសាទុក្ខនេះ រូបលោកបានដាក់ទៅតុលាការកំពូលរួចហើយកាលពីថ្ងៃទី៣ មករា។
លោកបញ្ជាក់ថា មូលហេតុដែលប្ដឹងសាទុក្ខដោយសារមិនសុខចិត្តចំពោះការសម្រេចក្ដីក្នុងសាលាឧទ្ធរណ៍...
លោកមេធាវី ជូង ជូងី សុំចូលជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀនបន្ទាប់ពីផុតបម្រាម
លោកមេធាវី ជូង ជូងី ដែលលេចធ្លោក្នុងការការពារក្ដីអ្នកនយោបាយបក្សប្រឆាំង និងសកម្មជនដីធ្លី បានដាក់ពាក្យសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន ក្រោយពីលោកត្រូវបានតុលាការកំពូលដាក់បម្រាមហាមសិទ្ធិមិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ ដែលនឹងផុតកំណត់នៅថ្ងៃទី១៦ វិច្ឆិកា ខាងមុខនេះ។
ក្នុងពាក្យសុំចូលរួមជីវភាពនយោបាយ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ របស់លោកមេធាវី ជូង ជូងី ដាក់ទៅប្រធានគណបក្សភ្លើងទៀន ឲ្យដឹងថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ បម្រាមរយៈពេល ៥ឆ្នាំដែលតុលាការកំពូលហាមឃាត់ធ្វើសកម្មភាពនយោបាយនោះ...
អ្នកឃ្លាំមើលអំពាវនាវឱ្យបក្សភ្លើងទៀនតវ៉ាទាមទាររកយុត្តិធម៌ឱ្យលោក សុន ឆ័យ
ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុក អំពាវនាវឱ្យថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សភ្លើងទៀន ចេញមុខតវ៉ាជាសាធារណៈ ដើម្បីទាមទារយុត្តិធម៌ឱ្យអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានចេញសេចក្តីថ្លែងការណ៍ទាមទារឱ្យតុលាការកម្ពុជា សើរើសំណុំរឿងក្តីដ៏អយុត្តិធម៌របស់អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នេះ ដោយថ្កោលទោសសេចក្តីសម្រេចក្តីរបស់តុលាការក្រុងភ្នំពេញ និងរដ្ឋាភិបាលលោក ហ៊ុន សែន...
តុលាការកំពូលបដិសេធមិនដោះលែងកញ្ញា សេង ធារី ដោយបារម្ភខ្លាចបង្កចលាចលក្នុងសង្គម
តុលាការកំពូលសម្រេចបដិសេធមិនដោះលែងកញ្ញា សេង ធារី ឲ្យមានសេរីភាព ដោយសំអាងថា បើធ្វើការដោះលែងកញ្ញារូបនេះ នោះអាចបង្កចលាចលក្នុងសង្គម និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ដោយតម្កល់ការសម្រេចរបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញជារឿងត្រឹមត្រូវ។
នៅថ្ងៃសុក្រ ទី៣០ កញ្ញា ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក គង់ ស្រ៊ីម បានបើកសវនាការសួរដេញដោលចំពោះការមិនសុខចិត្តរបស់មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី ដែលប្ដឹងសាទុក្ខ។ ក្រោយពេលបើកសវនាការជិត ១ម៉ោង លោក គង់ ស្រ៊ីម...
មេធាវីខកចិត្តដែលសាលាឧទ្ធរណ៍ភ្នំពេញសម្រេចមិនដោះលែងកញ្ញា សេង ធារី
មេធាវីការពារក្ដីឲ្យកញ្ញា សេង ធារី បង្ហាញការខកចិត្តដែលសាលាឧទ្ធរណ៍រាជធានីភ្នំពេញសម្រេចបន្តឃុំខ្លួនកញ្ញានៅពន្ធនាគារដូចតុលាការថ្នាក់ក្រោមសម្រេច និងមិនឲ្យមន្ត្រីពន្ធនាគារដឹកកូនក្ដីមកចូលរួមសវនាការ។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ កញ្ញា នេះ បានបើកសវនាការបណ្ដឹងឧទ្ធរណ៍មេធាវីកញ្ញា សេង ធារី ដែលប្ដឹងប្រឆាំងនឹងសេចក្ដីសម្រេចសាលាដំបូងរាជធានីភ្នំពេញដោយមិនអនុញ្ញាតឲ្យកូនក្ដីនៅក្រៅឃុំបណ្ដោះអាសន្ន។
មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី គឺលោក ជូង ជូងី បានលើកឡើងក្នុងបន្ទប់សវនាការដោយសម្ដែងការខកចិត្តចំពោះតុលាការជាន់ខ្ពស់ដែលមិនឲ្យមន្ត្រីពន្ធនាគារដឹកកូនក្ដីមកចូលរួមសវនាការ ដោយលោកចាត់ទុកថាជាការរំលោភសិទ្ធិកូនក្ដីធ្ងន់ធ្ងរ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ មិនបានឆ្លើយតបចំពោះការលើកឡើងរបស់លោក ជូង ជូងី ឡើយ។
បន្ទាប់ពីបើកសវនាការដេញដោលដោយមិនមានវត្តមានកញ្ញា សេង...
ក្រសួងមហាផ្ទៃមិនទាន់ឆ្លើយតបសំណើសុំផ្ទេរកញ្ញា សេង ធារី មកឃុំនៅពន្ធនាគារព្រៃសវិញ
មេធាវីការពារក្ដីឲ្យកញ្ញា សេង ធារី អះអាងថា ក្រសួងមហាផ្ទៃនៅមិនទាន់ឆ្លើយតបទៅនឹងសំណើរបស់លោកដែលស្នើសុំផ្ទេរកញ្ញា សេង ធារី ពីពន្ធនាគារខេត្តព្រះវិហារ មកឃុំនៅពន្ធនាគារព្រៃសវិញនៅឡើយទេ។
កាលពីសប្តាហ៍មុន លោក ជូង ជូងី ដែលជាមេធាវីការពារក្តីឱ្យកញ្ញា សេង ធារី បានដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំផ្ទេរកូនក្តីពីពន្ធនាគារខេត្តព្រះវិហារ មកឃុំនៅពន្ធនាគារព្រៃសរាជធានីភ្នំពេញវិញ។ លោកបញ្ជាក់ក្នុងលិខិតនោះថា ការស្នើសុំបែបនេះ ដោយសារ នៅថ្ងៃទី១ ខែកញ្ញា ខាងមុខនេះ...
មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី គ្រោងដាក់ពាក្យប្ដឹងទៅសាលាឧទ្ធរណ៍នៅសប្តាហ៍ក្រោយ
មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី ដែលជាមេធាវីអន្តរជាតិ គ្រោងដាក់ពាក្យប្ដឹងទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ជំទាស់នឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្ដន្ទាទោសឱ្យកូនក្ដីរបស់ខ្លួនជាប់ពន្ធនាគារ ៦ឆ្នាំពីបទ «ញុះញង់ និងរួមគំនិតក្បត់»។
លោកមេធាវី ជូង ជូងី មានប្រសាសន៍ថា ក្នុងជំនួបជាមួយកូនក្ដីនៅពន្ធនាគារខេត្តព្រះវិហារ កញ្ញា សេង ធារី បានសម្រេចឱ្យរូបលោកដែលជាមេធាវីការពារក្តីប្ដឹងសាទុក្ខទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ។ លោកថា លោកបានជួបកញ្ញា សេង...
មេធាវីការពារក្តីឱ្យកញ្ញា សេង ធារី ដាក់ពាក្យស្នើសុំទៅក្រសួងមហាផ្ទៃចូលជួបកូនក្ដីនៅក្នុងពន្ធនាគារ
មេធាវីការពារក្តីឱ្យកញ្ញា សេង ធារី ស្នើអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ សុំចូលជួបសម្ភាសកូនក្ដីរបស់ខ្លួនក្នុងពន្ធនាគារខេត្តព្រះវិហារ ដោយសារតែបារម្ភខ្លាចមន្ត្រីពន្ធនាគារខេត្តមិនអនុញ្ញាតឱ្យចូលជួបកូនក្ដីនៅពេលដែលទៅដល់ពន្ធនាគារ។
មេធាវីការពារក្តីឱ្យជនជាប់ចោទ លោក ជូង ជូងី បានដាក់ពាក្យទៅកាន់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ សុំចូលជួបសម្ភាសកូនក្ដីរបស់ខ្លួនក្នុងពន្ធនាគារខេត្តព្រះវិហារ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ដោយបានបញ្ជាក់ថា កញ្ញា សេង ធារី បានសុំពឹងរូបលោកឱ្យការពារសិទ្ធិក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ១១៤០ របស់សាលាដំបូងរាជធានីភ្នំពេញដែលបានចោទប្រកាន់លើកញ្ញាកាលពីពេលកន្លងទៅនេះ។
លោក ជូង ជូងី បញ្ជាក់ថា បន្ទាប់ពីកញ្ញាត្រូវបានឃុំខ្លួនក្នុងមណ្ឌលកែប្រែ...