TAG
ជូ ប៊ុនអេង
ក្រសួងមហាផ្ទៃថាក្រុមឧក្រិដ្ឋជនបង្កើតវិធីជួញដូរមនុស្សថ្មីៗបន្លំភ្នែកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថាក្រុមឧក្រិដ្ឋជនបង្កើតវិធីជួញដូរមនុស្សតាមរបៀបថ្មីៗ ដោយប្រើប្រាស់អាជីវកម្មបន្លំភ្នែកក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់ការវិនិយោគសម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសធំៗនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង លើកឡើងក្នុងពិធីអបអរទិវាជាតិ ១២ធ្នូ ប្រឆាំងការជួញដូរមនុស្សកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ថា ក្នុងឆមាសទី១ នៃឆ្នាំ២០២២ នេះ ស្ថានភាពនៃអំពើជួញដូរមនុស្សមានភាពល្អប្រសើរ ដោយអត្រានៃបទល្មើសបានថយចុះគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ បើទោះបីជាឧក្រិដ្ឋជនបានធ្វើសកម្មភាពថ្មីៗតាមបណ្តាខេត្តមួយចំនួនក្រៅពីខេត្តព្រះសីហនុ និងរាជធានីភ្នំពេញក៏ដោយ។
រដ្ឋាភិបាលកម្ពុជា បានប្រារព្ធពិធីអបអរទិវាជាតិ ១២ធ្នូ ប្រឆាំងការជួញដូរមនុស្សឆ្នាំ២០២២...
កម្ពុជាបដិសេធថាបណ្តឹងមួយចំនួនជុំវិញករណីអំពើជួញដូរមនុស្សមិនមែនពិតទាំងអស់ទេ
មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បដិសេធថា បណ្តឹងមួយចំនួនជុំវិញករណីអំពើជួញដូរមនុស្សនៅកម្ពុជា មិនមែនសុទ្ធតែជាការពិតនោះទេ ព្រោះបណ្តឹងខ្លះកើតចេញពីការព្រួយបារម្ភរបស់សាច់ញាតិ និងស្ថានទូតតែប៉ុណ្ណោះ។
អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង បានលើកឡើងក្នុងសិក្ខាសាលាស្ដីពីការបង្កើតផែនការសកម្មភាពជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ដែលបានធ្វើឡើងកាលពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា នៅកម្ពុជាមិនមានការជួញដូរមនុស្សដល់ទៅរាប់ពាន់ករណីដូចការចោទប្រកាន់ពីមជ្ឈដ្ឋានអន្តរជាតិមួយចំនួននោះឡើយ។
អ្នកស្រីទទួលស្គាល់ថា នៅកម្ពុជាពិតជាមានអំពើជួញដូរមនុស្សប្រាកដមែនក្នុងចំណោមជនបរទេសដែលចូលមកកម្ពុជា ប៉ុន្តែអំពើជួញដូរមនុស្សនេះក៏មិនមែនកើតមានឡើងតែនៅក្នុងប្រទេសកម្ពុជានោះទេ។
អ្នកស្រីបន្តថា ជនបរទេសភាគច្រើនបានសម្ងំលាក់ខ្លួននៅកម្ពុជាដោយគ្មានច្បាប់ ហើយបន្លំខ្លួនជាអ្នកទេសចរដើម្បីមកធ្វើការនៅទីនេះ។
អ្នកស្រី ជូ ប៊ុនអេង បញ្ជាក់ថា...
លោក ស ខេង ថាជនបរទេសកំពុងយកទឹកដីកម្ពុជាប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហាញក្តីបារម្ភដោយសារជនជាតិបរទេសបានយកទឹកដីនៃរាជាណាចក្រកម្ពុជា ធ្វើជាទីកន្លែងសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ដែលជាបទល្មើសថ្មីមួយយ៉ាងសាហាវ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលកម្ពស់ ១០ជាន់ និងអគារសាលប្រជុំកម្ពស់ ៣ជាន់សម្រាប់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នេះ លោក ស ខេង ថ្លែងថា បទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ជាបញ្ហាកំពុងកើតមានសព្វថ្ងៃ។
លោកចាត់ទុកបទល្មើសនេះថាជាបទល្មើសថ្មីមួយយ៉ាងសាហាវ ដោយវាមិនមែនបទល្មើសប្រពៃណី ហើយមកទល់ពេលនេះ ក្រសួងបានទទួលពាក្យបណ្តឹង ១ករណីដែលកើតឡើងនៅរាជធានីភ្នំពេញ ដោយសមត្ថកិច្ចជំនាញកំពុងតាមដានដើម្បីធ្វើការដោះស្រាយបញ្ហានេះ។
ទោះបីជានៅរាជធានីភ្នំពេញ...
អាជ្ញាធរបង្ក្រាបអំពើជួញដូរមនុស្ស៧៤ករណីនិងសង្គ្រោះបានជាង៦០០នាក់រយៈពេល៧ខែឆ្នាំ២០២២
អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកឡើងថា ក្នុងរយៈពេល ៧ខែឆ្នាំ២០២២ នេះ អាជ្ញាធរកម្ពុជាបានបង្ក្រាបអំពើជួញដូរមនុស្សបាន ៧៤ករណី និងជួយសង្គ្រោះមនុស្សបានជាង ៦០០នាក់។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង បានលើកឡើងក្រោយកិច្ចប្រជុំពិភាក្សាអំពីការព្រួយបារម្ភរបស់អង្គការសហប្រជាជាតិ ចំពោះការកើនឡើងនូវបញ្ហាជួញដូរមនុស្សនៅកម្ពុជារវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងតំណាងអង្គការសហប្រជាជាតិនៅកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ថា រយៈពេល ៧ខែក្នុងឆ្នាំ២០២២ នេះ អាជ្ញាធរកម្ពុជាបានបង្ក្រាបអំពើជួញដូរមនុស្សត្រឹមតែ ៧៤ករណីប៉ុណ្ណោះ។
មន្ត្រីជំនាញប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរូបនេះលើកឡើងថា...