26 C
Phnom Penh

TAG

ជួន កក្កដា

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​អំពាវនាវ​ឱ្យ​លោក ហ៊ុន ម៉ាណែត រម្លឹក​រដ្ឋាភិបាល​វៀតណាម​ស្ដីពី​សិទ្ធិ​ផ្នែក​ជំនឿ​សាសនា​របស់​ពលរដ្ឋ​ខ្មែរក្រោម

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដែល​ហៅ​កាត់​ថា CAT (Cambodian Advocacy Team) អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត រម្លឹក​រដ្ឋាភិបាល​វៀតណាម អំពី​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​នាម​ជា​រដ្ឋ​សមាជិក​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ដែល​ត្រូវ​គោរព​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​សេរីភាព​ផ្នែក​ជំនឿ និង​សាសនា​របស់​ពលរដ្ឋ​ខ្មែរ​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម។ ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា លោក ហុង លីម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៤ ចេញពី​ទីក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​រម្លឹក​រដ្ឋាភិបាល​វៀតណាម ឱ្យ​គោរព​សិទ្ធិ​ផ្នែក​ជំនឿ...

លោក អ៊ុំ សំអាន៖ អាជ្ញាធរ​វៀតណាម​បណ្តេញ​ព្រះ​ភិក្ខុ ជួន កក្កដា ចេញពី​ទឹកដី​កម្ពុជា​ក្រោម​បង្ហាញ​ពី​ការ​បាត់បង់​សិទ្ធិ​សេរីភាព​ធ្ងន់ធ្ងរ​របស់​ពលរដ្ឋ​ខ្មែរក្រោម

មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កណ្តាល​ប្រមាណ​ជា ១៧​លាន​នាក់ ប្រុង​ប្រយ័ត្ន​កុំ​ឱ្យ​បាត់បង់​ប្រទេស​ទៅ​ក្នុង​កណ្ដាប់ដៃ​វៀតណាម ដោយសារតែ​អាជ្ញាធរ​វៀតណាម បាន​បណ្តេញ​ព្រះ​ភិក្ខុ ជួន កក្កដា មិន​ឱ្យ​សម្ដែង​ធម្ម​ទេសនា​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម។ តំណាងរាស្ត្រ​អតីត​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ នេះ​ថា សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​លើ​ទឹកដី​កម្ពុជា​ក្រោម​មាន​ភាព​ខុស​គ្នា​ស្រឡះ​ពី​សិទ្ធិ​សេរីភាព​របស់​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា ព្រោះ​ថា​ជនជាតិ​វៀតណាម​ទាំងនោះ​មាន​សិទ្ធិ​សេរីភាព​គ្រប់​យ៉ាង ដូចជា ការ​បើក​សមាគម​វៀតណាម ទាំង ២៥​រាជធានី-ខេត្ត​ក្នុង​ប្រទេស​កម្ពុជា ការ​បើក​សាលារៀន​វៀតណាម ការ​សាងសង់​ស្តូប​អនុស្សាវរីយ៍ និង​ការ​បង្កើត​វត្ត​អារាម​វៀតណាម...

Latest news