TAG
ជៀប សុធារី
មន្ត្រីសង្គមស៊ីវិលថាសាលាដំបូងខេត្តព្រះសីហនុរឹតត្បិតមិនឱ្យចូលស្តាប់សវនាការតាមការស្នើសុំរបស់ជនរងគ្រោះ
មន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលសិទ្ធិមនុស្សមួយចំនួនប្រចាំខេត្តព្រះសីហនុ បានឲ្យដឹងថា សាលាដំបូងខេត្តព្រះសីហនុ បានរឹតត្បិត ឬហាមពួកគាត់ចូលស្តាប់ក្នុងសវនាការ ទោះមានការស្នើសុំរបស់ភាគីជនរងគ្រោះទៅកាន់រដ្ឋបាលសាលាដំបូងខេត្តព្រះសីហនុ ត្រឹមត្រូវបែបណាក្តី។
អ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តព្រះសីហនុ ស្ថិតក្នុងចំណោមអង្គការសមាគមច្រើនទៀត បានស្នើឲ្យមន្ត្រីដែលពាក់ព័ន្ធរួមមានលោក កោ វណ្ឌី ប្រធានសាលាដំបូងខេត្ត និងលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ជាពិសេសលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌...