32 C
Phnom Penh

TAG

ជំនន់​ទឹកភ្លៀង

លោក ហ៊ុន សែន៖ ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជា​ការងារ​ដែល​តម្រូវ​ឱ្យ​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ

លោក ហ៊ុន សែន អះអាង​ថា ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ គឺជា​ការងារ​ប្រទាក់​ក្រឡា​គ្នា​ដែល​តម្រូវ​ឱ្យ​មាន​ការ​ចូលរួម​ពី​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល​ជាដើម ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​ដែល​មាន​ស្រាប់ និង​បង្ការ​ហានិភ័យ​ថ្មីៗ​ដើម្បី​បញ្ចៀស​គ្រោះ​មហន្តរាយ​នេះ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ប្រតិកម្ម​ថា ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​លើ​គ្រោះ​មហន្តរាយ​នៅ​មាន​កម្រិត​ទាប​នៅឡើយ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​លិខិត​មួយ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ ដើម្បី​អបអរ​សាទរ​ទិវា​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២១ ដោយ​អំពាវនាវ​ទៅកាន់​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​វប្បធម៌​ចែករំលែក ដោយ​ឈរ​លើ​ស្មារតី​ជួយ​គ្នា​ទៅវិញ​ទៅមក​ជាមួយ​រដ្ឋាភិបាល ដើម្បី​សង្គ្រោះ​ពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេលវេលា​នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​លើ​ប្រជាពលរដ្ឋ។ លោក ហ៊ុន...

កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ពេញ​មួយ​សប្តាហ៍​ដោយសារ​ឥទ្ធិពល​ព្យុះ​កុំប៉ាស៊ូ​នៅ​តាម​បណ្ដា​រាជធានី-ខេត្ត​មួយ​ចំនួន

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ព្យុះ​កុំប៉ាស៊ូ ដែល​នឹង​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​បង្គួរ​ពេញ​មួយ​សប្ដាហ៍​នៅ​តាម​បណ្ដា​រាជធានី-ខេត្ត​មួយ​ចំនួន។ ក្នុង​សេចក្ដី​ជូនដំណឹង​ចុះ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ទី​១៤ តុលា ព្យុះ​កុំប៉ាស៊ូ នឹង​ចូល​មក​កោះ​ហាយណាំ បន្ទាប់មក​ឥទ្ធិពល​ព្យុះ​នេះ​នឹង​ចូល​មក​ខេត្ត​វិញ នៃ​ប្រទេស​វៀតណាម និង​បន្ត​ចូល​ប្រទេស​ឡាវ រួម​ទាំង​កម្ពុជា។ ក្រសួង​ថា ឥទ្ធិពល​នៃ​ព្យុះ​នេះ​នឹង​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម និង​មាន​ខ្យល់​កន្ត្រាក់​ក្នុង​ល្បឿន​មធ្យម​នៅ​តាម​បណ្ដា​ខេត្ត-ក្រុង​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា។ ប្រភព​ដដែល​បញ្ជាក់​ថា ខេត្ត​ដែល​រង​ឥទ្ធិពល​ដោយសារ​ព្យុះ​នេះ​មាន​ខេត្ត​ប៉ៃលិន ពោធិ៍សាត់...

ក្រសួង​ធនធាន​ទឹក​ប្រកាស​ថា​ឥទ្ធិពល​ព្យុះ​ទី​១៧​ធ្វើ​ឲ្យ​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ខ្លាំង​នៅ​រាជធានី-ខេត្ត​ចំនួន​១៦

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ពី​ឥទ្ធិពល​សម្ពាធ​ទាប​សកម្ម និង​ឥទ្ធិពល​ព្យុះ​ទី​១៧ ចាប់ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ងៃ​ទី​១២ ខែ​តុលា ដែល​បណ្តាល​ឲ្យ​បណ្តា​រាជធានី-ខេត្ត​មួយ​ចំនួន​១៦ នៅ​ទូទាំង​ប្រទេស​កម្ពុជា អាច​មាន​ភ្លៀង ផ្គរ រន្ទះ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ហើយ​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ។ សេចក្តី​ជូនដំណឹង​ចុះ​ថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ​២០២១ របស់​ក្រសួង​ធនធាន​ទឹក ស្ដីពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា បាន​បង្ហាញ​ថា នៅ​ថ្ងៃ​ទី​៨ ខែ​តុលា សម្ពាធ​ទាប​សកម្ម​បាន​កើតឡើង​នៅ​លើ​ប្រទេស​ហ្វីលីពីន។ សម្ពាធ​ទាប​សកម្ម​នេះ នឹង​បង្កើន​ឥទ្ធិពល​ជាបន្តបន្ទាប់​ដោយ​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង...

ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​ថា​គ្រោះ​មហន្តរាយ​ទឹកជំនន់​ជន់​លិច​ស្រូវ​កសិកម្ម​៥​ឆ្នាំ​ជាប់​គ្នា

ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ និង​ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប កំពុង​ព្រួយបារម្ភ​អំពី​មុខរបរ​កសិកម្ម ដែល​ប្រឈម​នឹង​គ្រោះ​ធម្មជាតិ​កាន់តែ​ខ្លាំង​នៅ​រយៈពេល ៥​ឆ្នាំ​ជាប់​គ្នា​នេះ។ អ្នក​ភូមិ​អះអាង​ថា គ្រោះ​មហន្តរាយ​ទឹកជំនន់​បន្ត​លិច​ស្រូវ​កសិកម្ម​របស់​ពួកគាត់​នៅ​រដូវវស្សា​អស់​ជាច្រើន​ពាន់​ហិកតារ ក្នុង​ស្រុក​ចំនួន​៦ នៅ​ខេត្ត​បន្ទាយមានជ័យ ហើយ​ក្នុង​នោះ​ស្រុក​ព្រះនេត្រព្រះ ជន់​លិច​ធ្ងន់ធ្ងរ​ជាង​គេ។ លើស​ពី​នេះ​ទៀត នៅ​រដូវប្រាំង​អាកាសធាតុ​ក្តៅ​ហួតហែង​គ្មាន​ភ្លៀង រីឯ​រដូវវស្សា​វិញ​ទឹកជន់​លិច​ស្រូវវស្សា​មិន​ងាយ​ស្រក ដែល​បង្ក​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​មួយ​កម្រិត​ទៀត​បន្ទាប់ពី​វិបត្តិ​ជំងឺ Covid-19។ ពលរដ្ឋ​រស់នៅ​ភូមិ​ស្រមោច ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ លោក រឿន ម៉ាប់ បាន​ប្រាប់ The Cambodia...

គ្រោះ​មហន្តរាយ​ធម្មជាតិ​នៅ​អាស៊ី​អាគ្នេយ៍ វាយលុក​ទីក្រុង​បាងកក ធ្ងន់ធ្ងរ

នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​រយៈពេល​ជាង ១០​ឆ្នាំ​មកនេះ ឃើញ​ថា​គ្រោះ​មហន្តរាយ​ធម្មជាតិ​បាន​វាយលុក​យ៉ាង​ខ្លាំង គឺ​ប្រទេស​ទាំង​១០ នៃ​ឧបទ្វីប​នេះ គ្មាន​ប្រទេស​ណាមួយ​ជៀស​ផុត​ឡើយ។ សម្រាប់​ប្រទេស​ថៃ នៅ​ឆ្នាំ​២០២១ នេះ ធ្ងន់ធ្ងរ​ជា​ខ្លាំង។ រហូត​មក​ទល់​ពេលនេះ យ៉ាងហោចណាស់​ពលរដ្ឋ​ក្រុង​បាងកក ប្រមាណ​ជា ១០​លាន​នាក់ ចាប់ផ្ដើម​ជិះ​ទូក​ទៀត​ហើយ​ឱ្យ​តែ​ភ្លៀង​ខ្លាំង​ធ្លាក់​រៀងរាល់​ថ្ងៃ​ដូចនេះ។ មិនតែប៉ុណ្ណោះ រាជធានី​ថៃ​មួយ​នេះ បើ​មិន​ជន់​លិច​ដោយសារ​ទឹកភ្លៀង ក៏​ជន់​លិច​ដោយសារ​ទឹកជំនន់​បុក​ពី​ខេត្ត​ផង​ដែរ។ ក្រុង​បាងកក បាន​លិច​ជា​រៀងរាល់​ឆ្នាំ​ដោយសារ​ទឹកជំនន់​ពី​ទន្លេ​ចៅប្រយ៉ា ហើយ​ម្យ៉ាង​ទៀត​ក្រុង​បាងកក មាន​កម្ពស់​ជាង ១​ម៉ែត្រ​តែប៉ុណ្ណោះ​លើ​នីវូ​សមុទ្រ គឺ​ពេល​ណា​ទឹកទន្លេ​ចៅប្រយ៉ា...

កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​សម្ពាធ​ទាប​ពី​ឥណ្ឌា​និង​ខ្យល់​មូសុង​និរតី​ចាប់ពី​ថ្ងៃ​ទី​២៩ កញ្ញា ដល់​ថ្ងៃ​ទី​៥ តុលា

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ប្រកាស​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​សម្ពាធ​ទាប​ពី​ឥណ្ឌា និង​ខ្យល់​មូសុង​និរតី​ខ្សោយ​ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៥ តុលា ហើយ​ឥទ្ធិពល​នេះ​នឹង​បន្ត​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៥ ខែ​តុលា សាជាថ្មី​ដោយ​អូស​បន្លាយ​លើ​ប្រទេស​ថៃ ឡាវ និង​ប្រទេស​វៀតណាម។ ក្រសួង​បញ្ជាក់​ថា ស្ថិត​ក្នុង​ស្ថានភាព​ខាងលើ​នេះ នឹង​នាំ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ហើយ​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៥ តុលា កម្រិត​ទឹកភ្លៀង​អាច​កើន​ពី​តិច​ទៅ​បង្គួរ។ ក្រសួង​បញ្ជាក់​ថា តាម​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំដងរែក និង​ខ្ពង់រាប​ឦសាន ក៏​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ។...

ក្រសួង​ធនធាន​ទឹក​ក្រើន​រំឭក​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ពី​គ្រោះ​ជំនន់​ទឹកភ្លៀង​ចាប់ពី​ថ្ងៃ​ទី​១៧-២១ ខែ​កញ្ញា

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​កម្ពុជា បន្ត​អំពាវនាវ​រំឭក​ដល់​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ទំនាប​កណ្តាល តំបន់​ខ្ពង់រាប និង​តំបន់​មាត់សមុទ្រ ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន ឬ​នៅ​តាម​ក្រុម​គ្រួសារ​នីមួយៗ​ឲ្យ​បាន​ជា​ប្រចាំ ព្រោះ​អាច​មាន​ជំនន់​ទឹកភ្លៀង​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២១។ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ឱ្យ​ដឹង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប ITCZ ដែល​អូស​បន្លាយ​ឆ្លងកាត់​ប្រទេស​ភូមា ថៃ ឡាវ និង​វៀតណាម ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​កញ្ញា។ ចំណែក​ឯ​ប្រទេស​កម្ពុជា ក៏​នឹង​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ថ្មី​មួយ​ទៀត​ពី​ប្រទេស​ឥណ្ឌា...

IDEA TALK៖ ការ​ប្រឈម​របស់​ពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ​ចំពោះ​វិនាសកម្ម​ទឹកជំនន់

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២១ ស្តីអំពី៖ «ការ​ប្រឈម​របស់​ពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ​ចំពោះ​វិនាសកម្ម​ទឹកជំនន់»។

ពលរដ្ឋ​ក្រុង​ព្រះសីហនុ​ថា​ជំនន់​ទឹកភ្លៀង​ដោយសារ​ក្រុមហ៊ុន​អានកូ​បិទ​ទំនប់​ទឹក ហើយ​អភិបាល​ក្រុង-ខេត្ត​មិន​យកចិត្ត​ទុកដាក់

ក្រុម​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន​ត្រូវ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង បាន​អះអាង​ថា ជំនន់​ទឹកភ្លៀង​ជន់​លិច​ផ្ទះ​ពួកគាត់​ជាប់ៗ​គ្នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ជាបន្តបន្ទាប់​មក​នេះ គឺ​បណ្តាល​មកពី​ក្រុមហ៊ុន​អានកូ ដែល​ទទួល​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល​ផលិត​ទឹកស្អាត​នៅ​ខេត្ត​ព្រះសីហនុ បាន​បិទ​ទំនប់​ទឹក​មិន​ឲ្យ​ទឹក​ហូរ​ចេញពី​មូលដ្ឋាន​ពួកគាត់​រស់នៅ។ ពលរដ្ឋ​បាន​បន្ថែម​ថា បញ្ហា​នេះ​ក៏​គួបផ្សំ​នឹង​ការ​ព្រងើយ​កន្តើយ​របស់​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ហាក់​មិន​សូវ​រវល់​អើពើ​លើ​ពី​កង្វល់​របស់​ប្រជាពលរដ្ឋ​ផង។ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​១ បាន​អះអាង​ថា ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​ទាក់ទង​នឹង​បញ្ហា​ជំនន់​ទឹកភ្លៀង​ជន់​លិច​ផ្ទះ​នៅ​រដូវវស្សា​នេះ គឺ​ពួកគាត់​ធ្លាប់​ដាក់​ពាក្យ​បណ្តឹង​ស្នើសុំ​កិច្ច​អន្តរាគមន៍​ទៅកាន់​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​ដោះស្រាយ​តាំងពី​ឆ្នាំ​២០២០ មក​ម្ល៉េះ ប៉ុន្តែ​អភិបាល​ខេត្ត​រូប​នេះ​មិន​បាន​ជួយ​ដោះស្រាយ​ជូន​ពួកគាត់​ទេ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម បាន​ឲ្យ​ដឹង​ដែរ​ថា ជំនន់​ទឹកភ្លៀង​ពិតជា​បាន​ជន់​លិច​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​១ សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ...

ក្រសួង​ធនធាន​ទឹក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ជំនន់​ទឹកភ្លៀង​ចាប់ពី​ថ្ងៃ​ទី​១-៧ ខែ​កញ្ញា

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ និង​បាតុភូត​ធម្មជាតិ​ដែល​អាច​នឹង​កើត​មាន និង​បង្ក​គ្រោះថ្នាក់​ណាមួយ​កើត​ឡើង​ជា​យថាហេតុ។ សេចក្តី​ជូនដំណឹង​ស្ដីពី​ស្ថានភាព​អាកាសធាតុ​នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២១ ក្រសួង​ធនធាន​ទឹក បញ្ជាក់​ថា នៅ​សប្តាហ៍​ខាងមុខ​នេះ កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា ក្នុង​កម្រិត​ខ្លាំង​ជាមួយ​នឹង​ប្រព័ន្ធ​សម្ពាធ​ទាប ហើយ​នៅ​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៤ និង​ថ្ងៃ​ទី​០៧ ខែ​កញ្ញា មាន​ឥទ្ធិពល​បន្ថែម គឺ​ខ្យល់​សមុទ្រ Breeze។ ក្រសួង​ថា ស្ថានភាព​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល និង​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន...

Latest news