38 C
Phnom Penh

TAG

ញ៉ែម សំអឿន

ប្អូនថ្លៃ​លោក ស ខេង ជា​អភិបាល​ខេត្ត​រតនគិរី​រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​អនាធិបតេយ្យ

អភិបាល​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន ហៅ​ស្ដេចត្រាញ់​រតនគិរី ដែល​ត្រូវ​ជា​ប្អូនថ្លៃ​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង កំពុង​រង​នូវ​ការ​ចោទប្រកាន់​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​ជាមួយ​ភរិយា​របស់​ខ្លួន ដោយ​បំពាន​ច្បាប់​ក្នុង​ការ​ដំឡើង​ឋានៈ​មន្ត្រី​ថ្នាក់​ក្រោម។ មន្ត្រី​ជាច្រើន​នាក់​នៃ​សាលា​ខេត្ត​រតនគិរី ផ្ញើ​លិខិត​មួយ​ច្បាប់​មក​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១០ ឧសភា នេះ​ថា លោក ញ៉ែម សំអឿន កំពុង​ប្រព្រឹត្ត​បទល្មើស​ជាច្រើន​ករណី​ពេញ​ខេត្ត​រតនគិរី ដូចជា ការ​ទទួល​សំណូក​ដំឡើង​ឋានៈ​មន្ត្រី​ថ្នាក់​ក្រោម​ចាប់ពី​រាប់​ម៉ឺន​ដុល្លារ រហូត​ដល់​រាប់​សែន​ដុល្លារ...

Latest news