TAG
ដួង ច័ន្ទបូរិទ្ធ
អ្នកកាសែតម្នាក់ដែលត្រូវឈ្មួញដីវាយ ចោទសាលាឧទ្ធរណ៍ខេត្តព្រះសីហនុផ្អឹបសំណុំរឿង
អ្នកសារព័ត៌មានទូរទស្សន៍ MSJ TV ប្រចាំខេត្តព្រះសីហនុ និងជាជនរងគ្រោះក្នុងអំពើហិង្សាពីឈ្មួញដីធ្លីម្នាក់នៅខេត្តព្រះសីហនុ បានរិះគន់មន្ត្រីសាលាឧទ្ធរណ៍ដែលបានផ្អឹបទុកសំណុំរឿងរបស់គាត់អូសបន្លាយពេលជិត ២ឆ្នាំទៅហើយ មិនទាន់មានដំណោះស្រាយ និងមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។
ជនរងគ្រោះឈ្មោះ ដួង ច័ន្ទបូរិទ្ធ ដែលជាអ្នកយកព័ត៌មានប្រចាំទូរទស្សន៍អនឡាញ MSJ TV បានឲ្យដឹងថា បានប្តឹងអ្នកស្រី ជា សុខឡេង និងកូនប្រុសដែលបានប្រើអំពើហិង្សាមកលើរូបលោក កាលពីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយអ្នកទាំងពីរបានវាយគាត់ក្នុងពេលចុះទៅយកព័ត៌មានករណីទំនាស់ដីធ្លីមួយកន្លែង នៅភូមិ៤...