32 C
Phnom Penh

TAG

ឌិញ ទៀនហ្ស៊ុង

វៀតណាម​ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​និង​ព្រមព្រៀង​នានា​ជាមួយ​លោក ហ៊ុន សែន

បក្ស​កុម្មុយនីស្ត​វៀតណាម ប្ដេជ្ញាចិត្ត​ពង្រីក និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ រួម​ទាំង​កិច្ចព្រមព្រៀង​ទាំងឡាយ​របស់​ថ្នាក់​ដឹកនាំ​កម្ពុជា និង​វៀតណាម ដែល​បាន​ព្រមព្រៀង​គ្នា​កន្លងមក​ឱ្យ​កាន់តែ​ប្រសើរ​ឡើង។ តាមរយៈ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន បាន​សរសេរ​នៅ​ថ្ងៃ​ទី​២៧ មេសា នេះ​ថា ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សមាជិក​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនីស្ត​វៀតណាម និង​ជា​លេខា​បក្ស​រដ្ឋធានី​ហាណូយ លោក ឌិញ ទៀនហ្ស៊ុង បាន​ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋធានី​ហាណូយ និង​រាជធានី​ភ្នំពេញ។ បើ​តាម​លោក ហ៊ុន សែន ក្នុង​ជំនួប​ពិភាក្សា​ការងារ​នោះ វៀតណាម​ថា​នឹង​ពង្រីក​ពង្រឹង​មិត្តភាព និង​ការ​អនុវត្ត​ឲ្យ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​នូវ​រាល់​សេចក្តី​ថ្លែងការណ៍ ក៏ដូចជា​កិច្ចព្រមព្រៀង​ទាំងឡាយ​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ដែល​បាន​ព្រមព្រៀង​គ្នា​កន្លងមក។ លោក​នាយករដ្ឋមន្ត្រី...

Latest news