32 C
Phnom Penh

TAG

ឌួង ងៀប

កូនប្រុស​លោក ហ៊ុន សែន បញ្ចប់​តួនាទី​លោក ឌួង ឆាយ ពី​អនុប្រធាន​ក្រុម​ការងារ​បក្ស​ចុះ​មូលដ្ឋាន

កូនប្រុស​របស់​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ស្រុក​ចំការលើ បាន​បញ្ចប់​តួនាទី​លោក ឌួង ឆាយ ពី​អនុប្រធាន​ក្រុម​ការងារ​បក្ស​ចុះ​មូលដ្ឋាន បន្ទាប់ពី​លោក​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​រិះគន់​អនុប្រធាន​តុលាការ​កំពូល និង​ប្រព័ន្ធ​តុលាការ​កម្ពុជា។ ក្នុង​សេចក្ដី​សម្រេច​ចុះ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ លោក ហ៊ុន ម៉ានិត ដែល​ជា​កូនប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ស្រុក​ចំការលើ ខេត្ត​កំពង់ចាម បាន​សម្រេច​បញ្ចប់​តួនាទី​លោក ឌួង ឆាយ ពី​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​បុសខ្នុរ...

ចៅក្រម​សម្រេច​ឃុំ​ខ្លួន​ឧកញ៉ា ឌួង ងៀប បន្ទាប់ពី​លាតត្រដាង​អំពើពុករលួយ​នៅ​តុលាការ

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ សម្រេច​ឃុំ​ខ្លួន​ឧត្ដមសេនីយ៍​ផ្កាយ​៣ ឧកញ៉ា ឌួង ងៀប ដែល​បាន​លាតត្រដាង​អំពើពុករលួយ​នៅ​ក្នុង​តុលាការ​នា​ពេល​ថ្មីៗ​នេះ​នៅ​ពន្ធនាគារ​ព្រៃស ពាក់ព័ន្ធ​នឹង​បទល្មើស «ឆបោក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន»។ សេចក្ដី​ប្រកាស​បន្ត​សំណុំរឿង​លោក ឌួង ងៀប ធ្វើឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ឧត្ដមសេនីយ៍​ផ្កាយ​៣ លោក ឌួង ងៀប បាន​បង្ហោះ​វីដេអូ​លើ​បណ្ដាញ​សង្គម Facebook កាលពី​ថ្ងៃ​ទី​៧ និង​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២២...

តុលាការ​ប្រកាស​បន្ត​សំណុំរឿង​ឧកញ៉ា ឌួង ងៀប ក្រោយ​មាន​ការ​លាតត្រដាង​អំពើពុករលួយ​របស់​ចៅក្រម

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​បន្ត​នីតិវិធី​សំណុំរឿង​ឧត្ដមសេនីយ៍​ផ្កាយ​៣ និង​ជា​ឧកញ៉ា គឺ​លោក ឌួង ងៀប ដោយ​សំអាង​ថា ដើម្បី​កុំ​ឱ្យ​ជន​ត្រូវ​ចោទ​ថា​គេចវេះ​ពី​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។ ការ​ចេញ​ប្រកាស​បន្ត​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើឡើង​បន្ទាប់ពី​លោក ឌួង ងៀប បាន​ឡាយ​វីដេអូ​លើ​បណ្ដាញ​សង្គម Facebook ដោយ​លាតត្រដាង​ពី​អំពើពុករលួយ​របស់​ចៅក្រម​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​សំណុំរឿង​ចោទប្រកាន់​លោក​ពី​បទ «ឆបោក​ជនជាតិ​តៃវ៉ាន់» និង​រឿង​ជម្លោះ​ក្នុង​គ្រួសារ​ផង​ដែរ។ បើ​តាម​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃ​ទី​៧ និង​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​រៀបរាប់​ថា លោក​សុខចិត្ត​ដើរ​ចូល​ពន្ធនាគារ​ដោយ​ខ្លួនឯង ដោយសារតែ​គ្មាន​លុយ​ឱ្យ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៀត​ឡើយ។ ករណី​នេះ...

អ្នក​ឃ្លាំមើល៖ ការ​លាតត្រដាង​របស់​លោក ឌួង ងៀប ឆ្លុះបញ្ចាំង​អំពើ​ពុករលួយ​ចាក់ឫស​ក្នុង​ប្រព័ន្ធ​តុលាការ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ចាត់ទុក​ថា ការ​លាតត្រដាង​ពី​ភាព​អយុត្តិធម៌​របស់​លោក ឌួង ងៀប ដែល​ជា​ឧត្ដមសេនីយ៍ឯក​ផ្កាយ​៣ បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​អំពើពុករលួយ​ចាក់ឫស​ជ្រៅ​ក្នុង​ប្រព័ន្ធ​តុលាការ ដែល​ពលរដ្ឋ​ខ្មែរ​ច្រើន​ណាស់​បាន​រងគ្រោះ​ធ្លាក់​ខ្លួន​អស់​ទ្រព្យ​ដោយសារ​ល្បែង​ពុករលួយ​របស់​ចៅក្រម​នៅ​កម្ពុជា។ លោក ឌួង ងៀប ដែល​មាន​តួនាទី​ជា​ឧត្ដមសេនីយ៍ឯក​ផ្កាយ​មាស​៣ និង​ជា​ឧកញ៉ា​ផង បាន​ចេញ​ឡាយ​វីដេអូ​ចំនួន​ពីរ កាលពី​ថ្ងៃ​ទី​៧ និង​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​មួយ​ចំនួន​ផង​នោះ បាន​បង្ហោះ​លើ​ទំព័រ Facebook ដោយ​និយាយ​ថា រូបលោក​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទ «ផិត​ក្បត់» ហើយ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​កាត់ទោស​ពី​បទ «ឆបោក​ជនជាតិ​តៃវ៉ាន់» មួយ​ទៀត។ ការ​ចេញ​ឡាយ​វីដេអូ​និយាយ​ពី​បញ្ហា​ជម្លោះ​ជាមួយ​ជនជាតិ​តៃវ៉ាន់...

Latest news