31 C
Phnom Penh

TAG

តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV)

ខេត្ត​ខ្មែរ​ជាប់​ព្រំដែន​ឡាវ​ចំនួន​៣ លេច​ធ្លាយ​រឿង​អាស្រូវ​ចេញ​ឯកសារ​មិន​ប្រក្រតី​ចេញ​ចូល​ទឹកដី​កម្ពុជា-​ឡាវ

រដ្ឋបាល​ខេត្ត​ខ្មែរ​ជាប់​ព្រំដែន​ប្រទេស​ឡាវ ចំនួន​៣ គឺ​រដ្ឋបាល​ខេត្ត​រតនគិរី ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ បាន​លេច​ធ្លាយ​រឿង​អាស្រូវ​ពី​ការ​ចេញ​លិខិត​បើក​ផ្លូវ បណ្ណ​ឆ្លងដែន និង​ឯកសារ​មិន​ប្រក្រតី ដល់​ពលរដ្ឋ​ខ្មែរ​សម្រាប់​ការ​ឆ្លងដែន ចេញ​ចូល​ក្នុង​ទឹកដី​កម្ពុជា-ឡាវ យ៉ាង​អនាធិបតេយ្យ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា បាន​ចេញ​លិខិត​មួយ​កាន់​ទៅ​អាជ្ញាធរ​ខេត្ត​ដែល​ជាប់​ព្រំដែន​ឡាវ​ទាំងអស់ កាលពី​ថ្ងៃទី​៨ ខែ​ធ្នូ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ធ្នូ ថា រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ឡាវ និង​កងកម្លាំង​មាន​សមត្ថកិច្ច​មួយ​ចំនួន នៅតែ​បន្ត​ចេញ​លិខិត​បើក​ផ្លូវ បណ្ណ​ឆ្លងដែន...

ក្រុម​តស៊ូ​មតិ​ព្រមាន​ថា​ខេត្ត​បួន​របស់​ខ្មែរ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជា​ការ​សម្បទាន​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​វៀតណាម

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក ព្រមាន​ថា តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV) ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ខេត្ត​ខ្មែរ​ចំនួន ៤ ជាមួយ​ឡាវ និង​វៀតណាម សព្វថ្ងៃ​នេះ គឺជា​ការ​សម្បទាន​របស់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ទៅ​វៀតណាម​គ្រប់គ្រង​ប៉ុណ្ណោះ មិន​មែន​ជា​ការ​សហការ​ដើម្បី​ផល​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក​នោះ​ទេ។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ ធ្នូ ថា កម្រិត​សហការ​រវាង​ប្រទេស​ទាំង​បី​ចំពោះ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍...

ប្រធាន​រដ្ឋសភា​កម្ពុជា​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​សភា​លើកដំបូង​កម្ពុជា-ឡាវ-វៀតណាម​ស្ដីពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នៅ​ដើម​ខែ​ធ្នូ

ប្រធាន​រដ្ឋសភា​កម្ពុជា អ្នកស្រី ឃួន សុដារី គ្រោង​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​សភា​រវាង​កម្ពុជា ឡាវ និង​វៀតណាម ស្ដីពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ជា​លើកដំបូង​ក្រោយពី​ឡើង​កាន់​តំណែង​របស់​ខ្លួន​ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​ទីក្រុង​វៀងចន្ទន៍ ដែល​រដ្ឋសភា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ធ្វើ​ជា​ម្ចាស់​ផ្ទះ។ អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា កិច្ចប្រជុំ​កំពូល​សភា​នៃ​ប្រទេស​ទាំង​បី ធ្វើឡើង​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នានា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ ក្នុង​ការ​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី...

វៀតណាម​ប្ដេជ្ញា​បន្ត​ពង្រឹង​យន្តការ​ត្រីភាគី​រវាង​កម្ពុជា​និង​ឡាវ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​រឹងមាំ

រដ្ឋាភិបាល​វៀតណាម ប្ដេជ្ញា​បន្ត​ពង្រឹង​យន្តការ​ត្រីភាគី​រវាង​កម្ពុជា និង​ឡាវ ក្នុង​បំណង​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នានា​ឱ្យ​កាន់តែ​ជិតស្និទ្ធ និង​រឹងមាំ​បន្ថែម​ទៀត​លើ​គ្រប់​វិស័យ។ ឯកអគ្គរដ្ឋទូត​វៀតណាម លោក ង្វៀន ហ៊ុយ តាំង បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា រដ្ឋាភិបាល​វៀតណាម​នឹង​បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នានា​ដែល​មាន​ស្រាប់​នៅ​គ្រប់​កម្រិត​ជាមួយ​កម្ពុជា​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត។ ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​ដែល​រដ្ឋាភិបាល​វៀតណាម​ផ្ដោត​សំខាន់​បំផុត​នោះ គឺ​វិស័យ​ពាណិជ្ជកម្ម វិស័យ​ទេសចរណ៍ វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​ផង​ដែរ​ជាមួយ​នឹង​កម្ពុជា...

កម្ពុជា-ឡាវ-វៀតណាម​ចុះហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ក្នុង​តំបន់​ត្រីកោណ

ប្រធាន​រដ្ឋសភា​ជាតិ​កម្ពុជា ឡាវ និង​វៀតណាម ចុះហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សភា​នៃ​ប្រទេស​ទាំង​បី​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​ក្នុង​ការ​ចូលរួម​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ក្នុង​តំបន់​ព្រំដែន​ប្រទេស​ទាំង​បី។ ប្រធាន​រដ្ឋសភា​ជាតិ​កម្ពុជា លោក ហេង សំរិន បាន​ចុះហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​ជាមួយ​ប្រធាន​រដ្ឋសភា​ឡាវ លោក សាយ សំភូន ភូមវិហាន និង​ប្រធាន​រដ្ឋសភា​វៀតណាម លោក វឿង ឌីញ ហ្វេ កាលពី​ថ្ងៃ​អាទិត្យ ទី​២០ វិច្ឆិកា...

Latest news