29 C
Phnom Penh

TAG

តំបន់សេដ្ឋកិច្ចពិសេសកូរ៉េ

លោក ហ៊ុន ម៉ាណែត សន្យា​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្ដាច់មុខ​សម្រាប់​ក្រុមហ៊ុន​កូរ៉េ​នៅ​កម្ពុជា

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត សម្រេច​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្ដាច់មុខ​សម្រាប់​ក្រុមហ៊ុន​កូរ៉េ និង​បង្កើត​យន្តការ​ពិគ្រោះ​យោបល់ ដែល​អាច​ឱ្យ​ធុរកិច្ច​កូរ៉េ ជួប​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​កូរ៉េ ឱ្យ​ទៅ​បណ្ដាក់ទុន​នៅ​កម្ពុជា។ នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា-សាធារណរដ្ឋ​កូរ៉េ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១៧ ឧសភា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​សង្ឃឹម​ថា​អ្នក​វិនិយោគ​កូរ៉េ នឹង​ស្វែងយល់​ពី​គំនិត​ផ្ដួចផ្ដើម​ថ្មី​នេះ។ លោក​បន្ថែម​ថា គំនិត​ផ្ដួចផ្ដើម​នេះ គឺជា​ការ​លើក​ទឹកចិត្ត និង​ជា​វិធីសាស្ត្រ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​របស់​កម្ពុជា ក្នុង​ការ​ព្យាយាម​កែលំអ​ភាព​ទាក់ទាញ​ឱ្យ​សមស្រប​ទៅ​នឹង​តម្រូវការ​របស់​អ្នក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ធុរកិច្ច​កូរ៉េ។ លោក ហ៊ុន ម៉ាណែត...

Latest news