35 C
Phnom Penh

TAG

ថង សាវុធ

ក្រុម​ឈ្មួញ​កែន​ពលរដ្ឋ​ឱ្យ​កាប់​ឈើ​តំបន់​ការពារ​ក្នុង​ខេត្ត​មណ្ឌលគិរី​យក​ទៅ​លក់​នៅ​វៀតណាម

ពលរដ្ឋ​ខេត្ត​មណ្ឌលគិរី អះអាង​ថា ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម បាន​ប្រមូល​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ជីវចម្រុះ​ឃុំ​រយ៉ ស្រុក​កោះញែក ដើម្បី​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ចក្រ​ទ្វារ​អន្តរជាតិ​ដាក់ដាំ។ ពលរដ្ឋ​រស់នៅ​ភូមិ​រយ៉លើ ឃុំ​រយ៉ ស្រុក​កោះញែក លោក ឃីន បាន​ប្រាប់ ឌឹ ខេមបូឌា ដេលី ថា ឈ្មួញ​ឈើ​មួយ​ក្រុម​បាន​កែន​ពលរដ្ឋ​ឱ្យ​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​តំបន់​ការពារ និង​អភិរក្ស ដែល​ការពារ និង​គ្រប់គ្រង​ដោយ​មន្ត្រី​បរិស្ថាន​នៅ​ក្នុង​ស្រុក​កោះញែក ជាច្រើន​កន្លែង និង​ដឹក​បន្ត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ទ្វារ​ដាក់ដាំ​យ៉ាង​សកម្ម​ជា​រៀង​រាល់​យប់ៗ...

Latest news