33 C
Phnom Penh

TAG

ថោង ខុន

រដ្ឋមន្ត្រី​ទេសចរណ៍​ប្ដេជ្ញា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ឱ្យ​បាន​ដល់​១​លាន​នាក់​ក្នុង​ឆ្នាំ​២០២៣

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ប្ដេជ្ញា​នឹង​ខំប្រឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ឱ្យ​បាន ៨០​ម៉ឺន​ទៅ ១​លាន​នាក់​ក្នុង​ឆ្នាំ​២០២៣ ក្រោយពី​រដ្ឋាភិបាល​ចិន បើក​ឲ្យ​ប្រជាជន​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស​ឡើងវិញ​ចាប់ពី​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៣។ ការ​ប្ដេជ្ញា​របស់​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​ធ្វើឡើង​បន្ទាប់ពី​លោក​បាន​ទៅ​ទទួល​ស្វាគមន៍​ចំពោះ​ភ្ញៀវ​ទេសចរ​ចិន ១២៥​នាក់​ដែល​មកពី​ទីក្រុង​ប៉េកាំង នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣។ លោក ថោង ខុន ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ចិន​ដែល​ចុះ​មក​ក្នុង​ថ្ងៃ​នេះ គឺ​មាន​ចំនួន ១២៥​នាក់ អ្នក​ខ្លះ​មក​ដើរ​លេង​តាមរយៈ​ក្រុមហ៊ុន​ទេសចរណ៍...

មនុស្ស​ជាង​៥​លាន​នាក់​ដើរ​លេង​ចូល​ឆ្នាំ ខណៈ​ជាង​១០០​នាក់​ស្លាប់​និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍

ក្រសួង​ទេសចរណ៍ ឱ្យ​ដឹង​ថា រយៈពេល ៤​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ភ្ញៀវ​ទេសចរ​ជាង ៥​លាន​នាក់​បាន​ចេញ​ដើរ​លេង​កម្សាន្ត​នៅ​ទូទាំង​ប្រទេស ខណៈ​មនុស្ស​ជាង ១០០​នាក់​បាន​ស្លាប់ និង​រង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ និង​មាន​អគ្គិភ័យ​កើតឡើង ៧​ករណី​អំឡុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ។ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​ដកស្រង់​របាយការណ៍​មក​ផ្សព្វផ្សាយ​ក្នុង​ហ្វេសប៊ុក​របស់​ក្រសួង​ទេសចរណ៍​នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២២ ថា ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​រយៈពេល ៣​ថ្ងៃ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២២...

ក្រសួង​ទេសចរណ៍៖ ភ្ញៀវ​ទេសចរ​ទូទាំង​ប្រទេស​ជាង​១​លាន​នាក់​អំឡុង​ពេល​ឆ្លង​ឆ្នាំ​សកល

ក្រសួង​ទេសចរណ៍ អះអាង​ថា កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ទូទាំង​ប្រទេស​សរុប​ជាង ១​លាន ១​សែន​នាក់​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​២០២១ ចូល​ឆ្នាំ​២០២២ ហើយ​តួលេខ​នេះ​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ឆ្នាំ​២០២២ នេះ​មាន​ការ​កើន​ឡើង​ដល់​ទៅ ៦៣,៦៥% បើ​ធៀប​នឹង​ឱកាស​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០២០ ចូល​ឆ្នាំ​២០២១ កន្លងទៅ។ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​អះអាង​កាលពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ជាង ១​លាន ១​សែន​នាក់​នេះ ខេត្ត​ជា​គោលដៅ​ទេសចរណ៍​ធំៗ​មាន​តែ...

ក្រសួង​ទេសចរណ៍៖ ថ្ងៃ​ទី​មួយ​នៃ​បុណ្យ​អុំទូក​មាន​ទេសចរ​ដើរ​កម្សាន្ត​ជាង ១៣​ម៉ឺន​នាក់​ទូទាំង​ប្រទេស

ក្រសួង​ទេសចរណ៍ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា នេះ​ថា ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ប្រមាណ​ជាង ១៣​ម៉ឺន​នាក់ បាន​ចេញ​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ប្រទេស​នៅ​ថ្ងៃ​ទី​មួយ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ អកអំបុក។ រមណីយដ្ឋាន​ទេសចរណ៍​សំខាន់ៗ​ក្នុង​ប្រទេស​ចំនួន ៦​កន្លែង​ដែល​ជា​គោលដៅ​សម្រាប់​ភ្ញៀវ​ក្នុង​ស្រុក​ដើរ​លេង​កម្សាន្ត ក្នុង​នោះ៖ ខេត្ត​ព្រះសីហនុ ជា​ខេត្ត​មាន​ប្រជាប្រិយភាព​សម្រាប់​ឱកាស​ឈប់​សម្រាក​ឆ្នាំ​នេះ គឺ​មាន​ភ្ញៀវ​ចូល​លេង​កម្សាន្ត​នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ត្រូវ​នឹង​ថ្ងៃ​ទី​មួយ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នេះ គឺ​ចំនួន​ជាង ១​ម៉ឺន ៨​ពាន់​នាក់។ខេត្ត​កំពត ជាប់​លំដាប់​លេខ​២ គឺ​មាន​ភ្ញៀវ​ជាង ១​ម៉ឺន ៥​ពាន់​នាក់​ចូល​លេង​កម្សាន្ត។ខេត្ត​សៀមរាប លំដាប់​ទី​៣...

អាជីវករ​នៅ​ឆ្នេរ​អូរឈើទាល​អះអាង​ថា​ភ្ញៀវ​ទេសចរ​កើន​ឡើង​ចាប់​ពី​ដើម​ខែ​វិច្ឆិកា

អាជីវករ​លក់ដូរ​ចំណី​អាហារ​នៅ​ខេត្ត​ព្រះសីហនុ សម្ដែង​ការ​រីករាយ​ដោយសារតែ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​បាន​ចូល​មក​កម្សាន្ត​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ មាន​ចំនួន​កើន​ឡើង​ចាប់តាំង​ពី​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​បើក​ប្រទេស និង​ដាក់​ដំណើរការ​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​ឱ្យ​ដំណើរការ​ឡើងវិញ​កាលពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២១ រួច​មក។ ពួកគេ​បាន​ឲ្យ​ដឹង​ថា ស្ទើរ​ជា​រៀងរាល់​ថ្ងៃ ជាពិសេស​នៅ​ថ្ងៃ​ចុង​សប្តាហ៍​នេះ ភ្ញៀវ​ទេសចរ​ជាតិ​បាន​ចូល​មក​កម្សាន្ត​យ៉ាង​ច្រើន​កុះករ​នៅ​តាម​ឆ្នេរ​អូរឈើទាល ជាពិសេស​នៅ​ពេល​ល្ងាច និង​នៅ​ពេល​យប់។ ចំណែក​ភ្ញៀវ​អន្តរជាតិ គឺ​ភាគច្រើន​ឃើញ​មាន​ភ្ញៀវ​ជនជាតិ​ចិន និង​វៀតណាម ប៉ុន្តែ​ភ្ញៀវ​អឺរ៉ុប មិន​ទាន់​មាន​វត្តមាន​នៅឡើយ។ ប្រភព​ដដែល​បន្ត​ថា ភ្ញៀវ​ទេសចរ​ជាតិ​ដែល​ចូល​ទៅ​កម្សាន្ត​នៅ​តាម​ឆ្នេរ​អូរឈើទាល​រាល់​ថ្ងៃ​នេះ គឺ​ពួកគាត់​បាន​ធ្វើ​ដំណើរ​មកពី​តំបន់​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ចំណែក​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន និង​វៀតណាម គឺ​ភាគច្រើន​ជា​អ្នក​ចូល​មក​រកស៊ី និង​កំពុង​ធ្វើការ​នៅ​ក្រុង​ព្រះសីហនុ។ មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​លើកឡើង​ដែរ​ថា ចរន្ត​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ...

មន្ត្រី​បក្ស​ប្រឆាំង​ចាត់ទុក​សេចក្តី​ព្រាង​ច្បាប់​កំណត់​សញ្ជាតិ​តែ​មួយ​ថា​ជា​ច្បាប់​កើត​ចេញពី​ការ​សងសឹក

សមាជិក​រដ្ឋសភា​កម្ពុជា ចំនួន ១១១​រូប បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​កំណត់​ឲ្យ​ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​នាយករដ្ឋមន្ត្រី​មាន​សញ្ជាតិ​តែ​មួយ​ជា​ស្ថាពរ​ហើយ កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា គោលបំណង​ពិត​នៃ​ច្បាប់​នេះ​មិន​មែន​ដើម្បី​ស្នេហា​ជាតិ​ទេ គឺ​ដើម្បី​គំនុំ​សងសឹក​របស់​មេ​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។ រដ្ឋសភា​កម្ពុជា កាលពី​ថ្ងៃ​ចន្ទ ទី​២៥ តុលា បាន​បើក​សម័យ​ប្រជុំ​លើក​ទី​៦ របស់​ខ្លួន​ដែល​មាន​សមាជិក​ចំនួន ១១១​រូប រួម​ទាំង​វត្តមាន​របស់​លោក ហ៊ុន សែន ផង​នោះ បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តី​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​មាន ៣មាត្រា កំណត់​ឲ្យ​មេដឹកនាំ​កំពូលៗ​របស់​កម្ពុជា​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ។ ការ​អនុម័ត​ច្បាប់​ស្ដីពី​ការ​កំណត់​សញ្ជាតិ​មេដឹកនាំ​ស្ថាប័ន​កំពូលៗ​របស់​កម្ពុជា...

រដ្ឋមន្ត្រី​ទេសចរណ៍​ថា​ខែ​ឧសភា​ឆ្នាំ​២០២១​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជិត​២០​ម៉ឺន​នាក់

ក្រសួង​ទេសចរណ៍ បាន​ផ្សព្វផ្សាយ​ថា ក្នុង​ខែ​ឧសភា ឆ្នាំ​២០២១ នៅ​ទូទៅ​ប្រទេស​កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ជិត ២០​ម៉ឺន​នាក់ ដែល​ចំនួន​នេះ​កើន​ឡើង​ជិត ៧០០% បើ​ធៀប​នឹង​ខែ​មេសា ឆ្នាំ​២០២០។ ការ​ធៀប​ទៅ​នឹង​ខែ​មេសា ឆ្នាំ​២០២០ គឺ​ដោយសារ​តែ​ខែ​មេសា ឆ្នាំ​២០២១ ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ផ្អាក​ដំណើរការ​រមណីយដ្ឋាន​ទេសចរណ៍ និង​សេវាកម្ម​ទេសចរណ៍។ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​បញ្ជាក់​ទៀត​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ទាំងនោះ គឺ​មាន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក ឬ​ភ្ញៀវ​ជាតិ​ចំនួន​ជាង...

Latest news