31 C
Phnom Penh

TAG

ទណ្ឌិត

ក្រសួង​យុត្តិធម៌​ត្រៀម​ស្នើសុំ​បន្ធូរបន្ថយ​និង​លើកលែង​ទោស​ទណ្ឌិត​ជិត ១០០០​នាក់​នៅ​ថ្ងៃ​បុណ្យ​ជាតិ​ខាង​មុខ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​កម្ពុជា អះអាង​ថា ក្រសួង​កំពុង​ត្រៀម​ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែង​ទោស​ដល់​ទណ្ឌិត​ជិត ១០០០​នាក់ (៩០២​នាក់) នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​៩ វិច្ឆិកា និង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ ខាងមុខ​នេះ។ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​លោក គឹម សន្តិភាព សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ វិច្ឆិកា នេះ​ថា នៅ​ថ្ងៃ​អង្គារ​នេះ ក្រសួង​យុត្តិធម៌​នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ​វាយតម្លៃ​លើ​សំណើ​សុំ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស​ដល់​ទណ្ឌិត​ក្នុង​ឱកាស​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ ០៩ វិច្ឆិកា និង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក...

Latest news