28 C
Phnom Penh

TAG

ទស្សនៈ

ទស្សនៈ៖ រូបភាព​នៃ​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​បង្ហាញ​ពី​ការ​បែកបាក់​ផ្ទៃក្នុង​បក្ស

មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​លើក​ទី​២០ ដែល​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​២២ តុលា បាន​បន្សល់​ទុក​នូវ​រូបភាព​អាក្រក់​មួយ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​មហាអំណាច​កុម្មុយនីស្ត​នៅ​អាស៊ី គឺ​ការ​បែកបាក់​ក្នុង​ចំណោម​មេដឹកនាំ​កំពូលៗ​របស់​គណបក្ស។ អ្នក​សង្កេតការណ៍​ជាច្រើន​បាន​មើល​ឃើញ​រូបភាព​នៃ​ការ​បែកបាក់​មេដឹកនាំ​កំពូលៗ​ក្នុង​បក្ស​កុម្មុយនីស្ត​ចិន នៅ​ថ្ងៃ​ដែល​មហាសន្និបាត​បក្ស​ឈាន​ទៅ​ដល់​ការ​បោះឆ្នោត​តែងតាំង​មេដឹកនាំ​មួយ​ចំនួន​ឱ្យ​ឡើង​ដល់​កម្រិត​កំពូល​បំផុត​ក្នុង​បក្ស តែ​បែរ​ជា​មេដឹកនាំ​កំពូលៗ​បក្ស​ស្រាប់​ទៅ​ហើយ គឺ​យ៉ាងតិច​ចំនួន ៣​រូប​ត្រូវ​បាន​ទម្លាក់​ឋានៈ និង​មុខនាទី ដែល​ក្នុង​នោះ​មាន​នាយករដ្ឋមន្ត្រី លី ឃឺជាំង ដែល​បុរស​នេះ​ត្រូវ​មជ្ឈដ្ឋាន​ជាច្រើន​គិត​ថា​អាច​នឹង​ស្នង​តំណែង​ជា​ប្រធានាធិបតី និង​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ពី​លោក ស៊ី ជីនពីង។ រឿង​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ទៀត​នោះ គឺ​ការ​ទម្លាយ​រូបភាព​វីដេអូ​មួយ​បាន​ឃើញ​ក្រុម​មន្ត្រី​មហាសន្និបាត​ក្រៀក​ស្មា​អតីត​ប្រធានាធិបតី លោក ហ៊ូ ជិនតាវ ដែល​ជា​ប្រធានាធិបតី​មុន​អាណត្តិ​លោក ស៊ី ជីនពីង...

ទស្សនៈ៖ យុវជន​ស្រីលង្កា​ថា​ជិត​២០​ឆ្នាំ​ហើយ​ត្រកូល រ៉ាចាប៉ាកសា ពង្វក់​ឱ្យ​ល្ងង់​ក្រោម​វប្បធម៌​បក្ស​ពួក​និយម និង​ពុករលួយ

រជ្ជកាល​នៃ​សន្តតិវង្ស រ៉ាចាប៉ាកសា បាន​បិទ​បញ្ចប់​ហើយ​នៅ​លើ​ទឹកដី​ដ៏​ក្រីក្រ​មួយ​នៅ​អាស៊ី​ខាងត្បូង គឺ​ប្រទេស​ស្រីលង្កា។ ត្រកូល រ៉ាចាប៉ាកសា កាន់​អំណាច​ពី​បង​ទៅ​ប្អូន​ពី​ប្អូន​ទៅ​បង។ បង​កាន់​តំណែង​ប្រធានាធិបតី ប្អូន​ឡើង​កាន់​តំណែង​រដ្ឋមន្ត្រី​ការពារ​ជាតិ។ ប្អូន​កាន់​តំណែង​ប្រធានាធិបតី បង​កាន់​តំណែង​នាយករដ្ឋមន្ត្រី។ សាច់ញាតិ​បងប្អូន​បង្កើត​រហូត​ដល់​ជីដូនមួយ​សុទ្ធតែ​កាន់​តំណែង​ធំៗ​នៃ​ថ្នាក់​រដ្ឋមន្ត្រី​នៅ​ស្ថាប័ន​របស់​ជាតិ។ ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ ប្អូន​កាន់​តំណែង​ប្រធានាធិបតី បង​កាន់​តំណែង​នាយករដ្ឋមន្ត្រី ប្អូន​បន្ទាប់​កាន់​តំណែង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ហើយ​បងប្អូន​ជីដូនមួយ​សុទ្ធតែ​កាន់​តំណែង​ធំៗ​នៅ​ស្ថាប័ន​របស់​រដ្ឋ។ ថវិកា​របស់​ជាតិ​ទាំងមូល​ត្រូវ​បាន​ត្រកូល​មួយ​នេះ​គ្រប់គ្រង​ទាំងស្រុង។ ប្រាក់កម្ចី​ទាំង​ថ្មី​ទាំង​ចាស់ គឺ​ស្ថិត​នៅ​ក្នុង​កណ្ដាប់ដៃ​របស់​គ្រួសារ រ៉ាចាប៉ាកសា ជា​អ្នក​គ្រប់គ្រង ជាពិសេស​ប្រាក់កម្ចី​ពី​ប្រទេស​ចិន។ វប្បធម៌​នៃ​ការ​សាបព្រោះ​អំណាច និង​ការ​ចង​ស្ពាន​មេត្រី​ផ្សារភ្ជាប់​សាច់ឈាម​ក្នុង​អំណាច​នៃ​រដ្ឋាភិបាល​នៃ​ត្រកូល រ៉ាចាប៉ាកសា កើត​ជា​ប្រព័ន្ធ។ ការ​ផ្សារភ្ជាប់​សាច់ឈាម​នឹង​គ្នា...

Latest news