TAG
ទូច យុទ្ធា
ក្រសួងលុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មាន៣ បន្ទាប់ពីរាយការណ៍អំពើពុករលួយរបស់ក្រុមហ៊ុនពីរ
ក្រសួងព័ត៌មាន សម្រេចមិនបន្តអាជ្ញាប័ណ្ណអាជីវកម្មឱ្យអង្គភាពសារព័ត៌មានចំនួន៣ ដោយថាអង្គភាពនៃសារព័ត៌មាននោះបានបំពានលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាដែលតម្កល់ទុកនៅក្រសួង បន្ទាប់ពីស្ថាប័នទាំងនោះបានធ្វើសេចក្តីរាយការណ៍អំពីសកម្មភាពពុករលួយរបស់ក្រុមហ៊ុនពីរនៅក្រសួងការងារ។
អង្គភាពសារព័ត៌មានដែលត្រូវបានក្រសួងលុបចោលនោះ រួមមាន អង្គភាពសារព័ត៌មាន Bayongtimes (www.bayongtimes.com) អង្គភាពសារព័ត៌មាន KCTV (www.khmercovertv.com) និងអង្គភាពសារព័ត៌មានកម្ពុជារាល់ថ្ងៃ (www.cambodiatoday.news)។
ក្នុងលិខិតរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី១៥ ខែមីនា ឱ្យដឹងថា មូលហេតុដែលក្រសួងមិនបន្តអាជ្ញាប័ណ្ណឱ្យក្រោយពីគណៈកម្មាធិការនីតិកម្មនៃក្រសួងព័ត៌មាន បានរកឃើញថា អង្គភាពសារព័ត៌មានទាំង៣ នោះ បានធ្វើការផ្សព្វផ្សាយព័ត៌មានបំពានលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួង។ ជាមួយគ្នានេះ...