32 C
Phnom Penh

TAG

ទេព ភាឡី ហៅ លីញ

ប៉ូលិស​បញ្ជូន​ជន​សង្ស័យ​ជា​អ្នក​រត់​ម៉ូតូ​កង់បី​ប៉ង​ប្លន់​ទ្រព្យសម្បត្តិ​ស្ត្រី​ជនជាតិ​បារាំង​ទៅ​តុលាការ

ប៉ូលិស​ខេត្ត​បាត់ដំបង បញ្ជូន​ជន​សង្ស័យ​ជា​អ្នក​រត់​ម៉ូតូ​កង់បី​ដឹក​ស្ត្រី​ជនជាតិ​បារាំង និង​វត្ថុ​តាង​ទៅ​តុលាការ​ខេត្ត​បាត់ដំបង ដើម្បី​អនុវត្ត​ទោស​តាម​ផ្លូវ​ច្បាប់ បន្ទាប់ពី​ជនសង្ស័យ​សារភាព​ថា​បាន​ប៉ុនប៉ង​គំរាម​ប្លន់​យក​ទ្រព្យសម្បត្តិ​របស់​ស្ត្រី​រងគ្រោះ​ជនជាតិ​បារាំង។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ត​បាត់ដំបង ជន​សង្ស័យ​ឈ្មោះ ទេព ភាឡី ហៅ លីញ បាន​ផ្តល់​ចម្លើយ​ថា​រូប​គេ​បាន​ធ្វើ​សកម្មភាព​ចំពោះ​ស្ត្រី​បរទេស​ម្នាក់​ជា​ជនជាតិ​បារាំង អាយុ ២២​ឆ្នាំ ដោយ​ព្យាយាម​ដឹក​ស្ត្រី​រូប​នេះ​តាម​ម៉ូតូ​កង់បី​ទៅ​កន្លែង​ស្ងាត់​ណា​មួយ ដើម្បី​ប៉ុនប៉ង (គំរាម​ប្លន់) យក​ទ្រព្យសម្បត្តិ​របស់​នាង​កាលពី​ថ្ងៃទី​០៥ ខែ​សីហា កន្លងទៅ ខណៈ​ដែល​ស្ត្រី​បរទេស​រូប​នេះ​បាន​ចុះ​ពី​រថយន្តក្រុង ហើយ​ជិះ PassApp ទៅ​កាន់​កន្លែង​ស្នាក់នៅ។ ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ប៉ូលិស​ខេត្ត​បាត់ដំបង ឲ្យ​ដឹង​ថា...

Latest news