28 C
Phnom Penh

TAG

បញ្ចប់តំណែង

លោក ហ៊ុន សែន ដក​តួនាទី​អភិបាល​ស្រុក​បរសេដ្ឋ​ខេត្ត​កំពង់ស្ពឺ​ក្រោយ​បើក​ដៃ​ឱ្យ​ឈ្មួញ​ទិញ​ដី​រដ្ឋ

លោក ហ៊ុន សែន ដក​តួនាទី​លោក ឈឺន សុធន ពី​អភិបាល​ស្រុក​បរសេដ្ឋ ហើយ​ផ្ទេរ​ទៅ​ឲ្យ​ធ្វើ​ការ​ផ្នែក​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ វិញ បន្ទាប់ពី​មាន​សំណើ​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្រោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហៅ​កាត់ ACU បាន​ចេញ​លិខិត​ព្រមាន​ឈប់​បើក​ដៃ​ឲ្យ​ឈ្មួញ​ប្រមូល​ទិញ​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​បន្ត​ទៀត។ ក្នុង​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៣ បាន​សម្រេច​ផ្ទេរ​ភារកិច្ច​លោក ឈឺន សុធន ដែល​មាន​ឋានន្តរស័ក្តិ​ឧត្តម​មន្ត្រី​ថ្នាក់​លេខ​៥ ពី​អភិបាល​ស្រុក​បរសេដ្ឋ ទៅ​ធ្វើ​ការងារ​ផ្នែក​រដ្ឋបាល...

ព្រះមហាក្សត្រ​បញ្ចប់​តំណែង​លោក វេង សាខុន ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​តាម​សំណើ​លោក ហ៊ុន សែន

ព្រះមហាក្សត្រ​បញ្ចប់​មុខតំណែង​លោក វេង សាខុន ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ក្រោយពី​លោក ហ៊ុន សែន បាន​ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ ខណៈ​លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវ​បាន​លោក ហ៊ុន សែន ចាត់តាំង​ជា​រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​កសិកម្ម។ ក្នុង​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៨ ខែ​តុលា ឆ្នាំ​២០២២ ដែល​ឡាយព្រះហស្ដលេខា​ដោយ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ត្រាស់​បង្គាប់​បញ្ចប់​មុខតំណែង​លោក វេង...

រដ្ឋាភិបាល​បញ្ចប់​មុខ​តំណែង​ឧត្តមសេនីយ៍ត្រី​ចំនួន​៣​នាក់​ពី​ក្រសួង​មហាផ្ទៃ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចប់​មុខតំណែង​មន្ត្រី​នគរបាល ៣​រូប​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​កីឡា​នៃ​ក្រសួង​មហាផ្ទៃ បន្ទាប់ពី​មាន​សំណើ​របស់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ ក្នុង​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៣ ខែ​កញ្ញា ប៉ុន្តែ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នា​ថ្ងៃ​អង្គារ ទី​២០ កញ្ញា នេះ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​សម្រេច​បញ្ចប់​មុខតំណែង​ឧត្តមសេនីយ៍ត្រី​ទាំង ៣​នាក់​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ។ ឧត្តមសេនីយ៍ត្រី​ទាំង ៣​នាក់ ក្នុង​នោះ​មាន​លោក ជា ប៊ុនវិបុល...

Latest news