TAG
បណ្ឌិត គិន ភា
CCIM៖ រដ្ឋាភិបាលកំពុងប្រើយុទ្ធនាការយ៉ាងអនាធិបតេយ្យបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លើកឡើងថា រដ្ឋាភិបាលកម្ពុជាកំពុងប្រើយុទ្ធនាការយ៉ាងអណាធិបតេយ្យបង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដោយការចោទប្រកាន់ ការចាប់ឃុំខ្លួនអ្នកសារព័ត៌មានដែលកំពុងបំពេញភារកិច្ចនៅកម្ពុជា។
ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៩ ធ្នូ នេះថា សព្វថ្ងៃនេះរដ្ឋាភិបាលកម្ពុជាកំពុងប្រើយុទ្ធនាការយ៉ាងអណាធិបតេយ្យបង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដោយការចោទប្រកាន់រហូតឈានដល់ការចាប់ឃុំខ្លួនអ្នកសារព័ត៌មាន ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អ្នកសារព័ត៌មានអាជីពដែលកំពុងបំពេញភារកិច្ចនៅកម្ពុជាបច្ចុប្បន្ននេះ។
លោក ប៉ា ងួនទៀង លើកឡើងថា សេរីភាពសារព័ត៌មាននៅកម្ពុជាបានធ្លាក់ចុះខ្លាំងតាំងពីឆ្នាំ២០១៧ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ...
រាជបណ្ឌិត្យសភា៖ បើប្រទេសជាតិខ្សោយ កុំថាឡើយនិយាយពីឯករាជ្យ សូម្បីតែសំពះសុំសន្តិភាពក៏មិនប្រាកដថាបានដែរ
មន្ត្រីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា បើប្រទេសជាតិខ្សោយ កុំថាឡើយនិយាយពីឯករាជ្យ និងអព្យាក្រឹត្យ សូម្បីតែសំពះសុំសន្តិភាពពីគេ ក៏មិនប្រាកដថាគេឱ្យកម្ពុជាបានសុខដែរ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១៦ ខែមិថុនា ថា មានតែអ្នកនយោបាយ និងពលរដ្ឋនាំគ្នាប្រឹងប្រែងធ្វើឱ្យប្រទេសជាតិខ្លាំងប៉ុណ្ណោះ ទើបធ្វើឲ្យកម្ពុជាគេចផុតពីការប្រមាថរបស់ជាតិសាសន៍ដទៃ។ ជាងនេះទៀត ក៏អាចទទួលបាននូវវឌ្ឍនភាព និងវិបុលភាពជាតិទាំងបច្ចុប្បន្ន និងអនាគត។
លោកអះអាងថា ដើម្បីឱ្យប្រទេសជាតិខ្លាំង កម្ពុជាត្រូវតែធ្វើឱ្យធនធានមនុស្សខ្លាំង...
តើកម្ពុជាអាចប្រកាសឯករាជ្យតាមវិធីណា ស្របពេលបរទេសជិតខាងមានបំណងឈ្លានពានឥតឈប់បែបនេះ?
ទឹកដីកម្ពុជា និងពលរដ្ឋខ្មែរមានប្រវត្តិជូរចត់ដោយសារការរំលោភបំពានពីបរទេសជិតខាងជាច្រើនសម័យកាល ជាពិសេសប្រទេសវៀតណាម តាំងពីដូនតារហូតមកដល់ពេលបច្ចុប្បន្ននេះ ពួកគេបានឈ្លានពានកម្ពុជាគ្រប់រូបភាព បើទោះបីជាសកម្មភាពទាំងនោះត្រូវគេមើលឃើញថាជាការធ្វើទំនាក់ទំនងការទូត ការជួយឧបត្ថម្ភ ឬការចងសម្ព័ន្ធមិត្តយ៉ាងណាក៏ដោយ គឺគ្រាន់តែជាការលាក់មហិច្ឆតាដើម្បីទន្ទ្រាន និងរំលោភទឹកដីរបស់ខ្មែរប៉ុណ្ណោះ។
ក្រុមអ្នកឃ្លាំមើលរិះគន់ថា ក្រោយពេលលោក ហ៊ុន សែន ត្រូវបានរដ្ឋាភិបាលវៀតណាម លើកបន្តុបជានាយករដ្ឋមន្ត្រីខ្មែរនៅឆ្នាំ១៩៨៥ ក្រោយមកកម្ពុជាបានផុងខ្លួនបន្តិចម្តងៗចូលក្នុងការគ្រប់គ្រងរបស់វៀតណាម ទាំងវិស័យនយោបាយ និងយោធា ដែលធ្វើឲ្យកម្ពុជាបាត់បង់អធិបតេយ្យភាពរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ ជាពិសេសលើឆាកអន្តរជាតិតែម្តង។
បញ្ហានេះ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា យល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងសន្ធិសញ្ញាខុសច្បាប់គ្រប់បែបយ៉ាងជាមួយរដ្ឋាភិបាលវៀតណាម ដែលសុទ្ធសឹងតែជាកិច្ចព្រមព្រៀង...