31 C
Phnom Penh

TAG

បទល្មើស​នេសាទ

ក្រសួង​កសិកម្ម៖ ផល​នេសាទ​ឆ្នាំ​២០២៣​កើន​ឡើង​ក្រោយ​ការ​ទប់ស្កាត់​បទល្មើស​ក្នុង​បឹង​ទន្លេសាប

ក្រសួង​កសិកម្ម អះអាង​ថា ផល​នេសាទ​ក្នុង​ឆ្នាំ​២០២៣ មាន​ការ​កើនឡើង​ជាង​ឆ្នាំ​មុន ៤០​ភាគរយ ដែល​ឆ្លុះបញ្ចាំង​ពី​លទ្ធផល​នៃ​ការ​ទប់ស្កាត់​បទល្មើស​នេសាទ​ខុស​ច្បាប់​ក្នុង​បឹង​ទន្លេសាប ក្នុង​រដូវ​ត្រី​ពង អំឡុង​ឆ្នាំ​២០២២ កន្លងទៅ។ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៣ ថា ផល​នេសាទ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ក្នុង​រយៈពេល ៥​ថ្ងៃ​ចាប់ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២២ ដល់​ដើម​ខែ​មករា ឆ្នាំ​២០២៣ ទទួល​បាន​ត្រី​ចំនួន​ប្រមាណ​ជាង ១៤៨០​តោន...

អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ស្នើ​វៀតណាម​កុំ​ឱ្យ​ពលរដ្ឋ​ខ្លួន​ឆ្លងដែន​ចូល​នេសាទ​ក្នុង​ដែន​ទឹក​ខ្មែរ

អាជ្ញាធរ​ខេត្ត​ស្វាយរៀង សំណូមពរ​ដល់​អាជ្ញាធរ​វៀតណាម កុំ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ឆ្លងដែន​ខុស​ច្បាប់​ចូល​មក​នេសាទ​ត្រី​ក្នុង​ខេត្ត​ស្វាយរៀង បន្ទាប់ពី​រក​ឃើញ​ថា ទូក​នេសាទ​ជនជាតិ​វៀតណាម​ជាច្រើន​គ្រឿង បាន​ឆ្លងដែន​ចូល​នេសាទ​ត្រី​ដោយ​ខុស​ច្បាប់​នៅ​ភូមិ​បាយ៉ាប ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង។ អភិបាល​ស្រុក​ស្វាយជ្រំ លោក ហែម សារិទ្ធ នៅ​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២២ នេះ បាន​ចុះ​ល្បាត និង​ត្រួតពិនិត្យ​នៅ​ទីតាំង​ព្រែកនៀល ស្ថិត​នៅ​ភូមិ​បាយ៉ាប ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ដែល​មាន​ព្រំប្រទល់​ជាប់​ស្រុក​កំពង់រោទិ៍ និង​ព្រំប្រទល់​ជាប់​ព្រំដែន​ប្រទេស​វៀតណាម...

អាជ្ញាធរ​កម្ពុជា​ជិត​១០​ស្ថាប័ន​បង្ក្រាប​បទល្មើស​នេសាទ​បាន​១​ករណី​ក្នុង​បឹង​ទន្លេសាប

កងកម្លាំង​ចម្រុះ​មកពី​ជិត ១០​ស្ថាប័ន​ដែល​មាន​ចំនួន​សរុប ៧០​នាក់ មាន​ភារកិច្ច​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប បាន​ចុះ​អនុវត្ត​ការងារ​តាម​បទបញ្ជា​របស់​លោក ហ៊ុន សែន ចាប់​បាន​បទល្មើស​នេសាទ​តែ ១​ករណី​ប៉ុណ្ណោះ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២២។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា ថា លោក​បាន​ចូលរួម​ជាមួយ​កម្លាំង​ចម្រុះ​ជាច្រើន​ស្ថាប័ន​ដើម្បី​បង្ក្រាប​បទល្មើស​លើ​បឹង​ទន្លេសាប ក្នុង​នោះ​រួម​មាន​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន...

Latest news