29 C
Phnom Penh

TAG

បទវិភាគ

បទវិភាគ៖ តើ​តួកគី​រាំង​ខ្ទប់​ហ្វាំងឡង់​និង​ស៊ុយអែត​មិន​ឱ្យ​ក្លាយ​ជា​សមាជិក​ណាតូ​ជោគជ័យ​ឬ​ទេ?

កាលពី​ថ្ងៃ​ទី​១៨ ឧសភា រដ្ឋាភិបាល​ហ្វាំងឡង់ និង​ស៊ុយអែត បាន​បញ្ជូន​ពាក្យ​ស្នើសុំ​ជា​ផ្លូវការ​ជា​សមាជិក​របស់​អង្គការ​យោធា​ណាតូ (NATO) ប៉ុន្តែ​បើ​យោង​តាម​លក្ខន្តិកៈ​របស់​អង្គការ​យោធា​តំបន់​អឺរ៉ុប​មួយ​នេះ ការ​ក្លាយ​ជា​សមាជិក​ណាតូ ត្រូវ​ឆ្លងកាត់​ការ​ឯកភាព​ទាំងស្រុង​ពី​សមាជិក​ទាំង ៣០​ប្រទេស​ដែល​គេ​ហៅ​មតិ​កុងសង់ស៊ីស។ អង្គការ​ណាតូ ដែល​ហៅថា​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិច​ខាងជើង គឺជា​សម្ពន្ធមិត្ត​ការពារ​ដ៏​ធំ​បំផុត​នៅ​អឺរ៉ុប ដោយ​មាន​ប្រទេស​ចំនួន ៣០​ជា​សមាជិក ហើយ​ភាគច្រើន​ប្រទេស​នៅ​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។ អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បែលហ្ស៊ិក​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ពេល​សង្គ្រាម​ត្រជាក់​បាន​ចាប់ផ្តើម។ អង្គការ​សន្ធិសញ្ញា​អាត្លង់ទិច​ខាងជើង ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​១៩៤៩ ដោយ​មាន​ប្រទេស​ចំនួន ១២​ជា​ស្ថាបនិក។ ប្រទេស​ជា​ស្ថាបនិក​ទាំងនោះ​រួម​មាន...

បទវិភាគ៖ តើ​ហេតុ​អ្វី​បានជា​គ្រួសារ​ត្រកូល ហ៊ុន តែង​លើកឡើង​អំពី​បដិវត្តន៍​ពណ៌?

លោក ហ៊ុន សែន តែងតែ​អួតអាង​ថា លោក​បាន​បង្កើត​សន្តិភាព​ក្នុង​ប្រទេស​កម្ពុជា។ ផ្ទុយ​ទៅវិញ លោក​តែង​គំរាម​ម្តង​ហើយ​ម្តង​ទៀត​អំពី​បញ្ហា​បដិវត្តន៍​ពណ៌ និង​ចោទ​ក្រុម​នេះ ឬ​ក្រុម​នោះ​ថា​មាន​បំណង​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​តាមរយៈ​ការ​ធ្វើ​បដិវត្តន៍​ពណ៌។ ក្នុង​ឱកាស​ថ្លែង​សារ​អបអរ​សាទរ​នៃ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​កន្លងទៅ លោក ហ៊ុន សែន បាន​ឆ្លៀត​រំឭក​រឿង​បដិវត្តន៍​ពណ៌​ដែល​គាត់​ធ្លាប់​ប្រើ​ជា​ការ​គំរាម​កម្ទេច​ចំពោះ​ក្រុម​អ្នក​រិះគន់ និង​អ្នក​ប្រឆាំង​ចំពោះ​ការ​ដឹកនាំ​របស់​គាត់។ បន្ទាប់ពី​ការ​គំរាម​របស់​លោក ហ៊ុន សែន ចំណែក​កូនប្រុស​របស់​លោក​មួយ​រូប​ទៀត គឺ​លោក ហ៊ុន ម៉ានី បាន​លើកឡើង​ថា បដិវត្តន៍​ពណ៌​មិន​បាន​ទៅណា​ឆ្ងាយ​ពី​កម្ពុជា​ឡើយ។ តើ​អ្វី​ទៅ​ជា​បដិវត្តន៍​ពណ៌? អ្នកវិភាគ​ខ្លះ​និយាយ​ថា ពលរដ្ឋ​តែង​ងើប​ឡើង​តវ៉ា​ប្រឆាំង​នឹង​អំពើ​ផ្ដាច់ការ...

បទវិភាគ៖ តើ​លោក ហ៊ុន សែន ចង់​បាន​ការ​អភិវឌ្ឍ ឬ​អស្ថិរភាព​សង្គម?

ខណៈ​លោក ហ៊ុន សែន តែង​អះអាង​ថា​ខ្លួន​ជា​អ្នក​អភិវឌ្ឍ​ប្រទេស​កម្ពុជា ប៉ុន្តែ​កម្ពុជា​នៅតែ​ជា​ប្រទេស​មួយ​ដែល​ក្រីក្រ​បំផុត​ក្នុង​លោក។ ក្នុង​ខណៈ​ដែល​លោក ហ៊ុន សែន អួតអាង​ថា​ខ្លួន​ជា​អ្នក​ស្រឡាញ់​សន្តិភាព និង​ថែរក្សា​ស្ថិរភាព​សង្គម លោក​ត្រូវ​បាន​គេ​ស្គាល់​ពាសពេញ​ពិភពលោក​ថា​ជា​មេដឹកនាំ​ផ្ដាច់ការ​អម​ទៅ​ដោយ​មន្ត្រី​ពុករលួយ មន្ត្រី​បែប​ជើងកាង និង​ក្រុម​ឧត្តមសេនីយ៍​ដៃ​ឆៅ​ជាច្រើន​រូប។ តើ​ហេតុ​អ្វី​បាន​ជា​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជិត ៤០​ឆ្នាំ​មក​នេះ នៅតែ​ធ្វើ​ឲ្យ​កម្ពុជា​ជា​ប្រទេស​ក្រីក្រ ហើយ​មាន​ឈ្មោះ​កាន់តែ​អាក្រក់​ក្នុង​ឆាក​អន្តរជាតិ​ថែម​ទៀត​នោះ? លោក ហ៊ុន សែន តែងតែ​ឃោសនា​អំពី​ការ​អភិវឌ្ឍ​សង្គម និង​ការ​ប្ដេជ្ញា​ការពារ​ស្ថិរភាព​សង្គម។ ចំពោះ​ការ​អភិវឌ្ឍ​សង្គម...

បទ​អត្ថាធិប្បាយ៖ តើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​រដ្ឋាភិបាល​សន្តិភាព ឬ​រដ្ឋាភិបាល​ភ័យខ្លាច?

ភាព​សង្ស័យ​ច្រើន គឺជា​រោគសញ្ញា​នៃ​ការ​ភ័យខ្លាច។ សកម្មភាព​នៃ​ការ​សង្ស័យ គឺ​រមែង​ស្តែង​ចេញ​តាមរយៈ​ការ​លាប​ពណ៌ ចោទ និង​ចាប់​អ្នក​ដទៃ​ក្រោម​រូបភាព​នៃ​ការ​បង្កើត​លេស​ផ្សេងៗ។ របប​គ្រប់គ្រង​មួយ​ដែល​ទន់ខ្សោយ គឺ​រមែង​មាន​ភាព​ភ័យ​ខ្លាច​ខ្លាំង។ ម្ល៉ោះ​ហើយ​របប​គ្រប់គ្រង​បែប​នោះ តែងតែ​ខិតខំ​បំភិតបំភ័យ​មនុស្ស​នានា​ដែល​ខ្លួន​មិន​ទុកចិត្ត ឬ​គិត​ថា​ជា​សត្រូវ​របស់​ខ្លួន និង​ព្យាយាម​ប្រមូលផ្ដុំ​អំណាច​សម្រាប់​ខ្លួនឯង និង​ក្រុម​គ្រួសារ។ គណបក្ស​ប្រជាជន​កម្ពុជា បាន​កាន់កាប់​អំណាច​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ខែ​មករា ឆ្នាំ​១៩៧៩ មក តាមរយៈ​ការ​លើក​បន្តុប​ដោយ​រដ្ឋាភិបាល​វៀតណាម។ ការ​ស្ថិត​ក្នុង​អំណាច​ដ៏​យូរលង់ បាន​ធ្វើ​ឱ្យ​គណបក្ស​នេះ​មាន​លទ្ធភាព​ប្រមូលផ្ដុំ​អំណាច​តាមរយៈ​នៃ​ការ​ប្រើប្រាស់​យន្តការ​រដ្ឋ​ទាំងអស់​ជា​របស់​ខ្លួន​តាម​មាគ៌ា​លទ្ធិ​កុម្មុយនីស្ត​ផ្ដាច់ការ “បក្ស និង​រដ្ឋ គឺ​តែ​មួយ”។ ម្យ៉ាង​ទៀត គេ​ថា​បក្ស​ប្រៀប​បាន​នឹង​ក្បាលម៉ាស៊ីន​រថភ្លើង រីឯ​ប្រជាជន​ជា​ទូ​រទេះភ្លើង​ដែល​ត្រូវតែ​បត់បែន​ពត់ពេន​ទៅ​តាម​ក្បាលម៉ាស៊ីន​នាំ​មុខ។ ជាមួយ​គ្នា​នេះ...

បទវិភាគ៖ តើ​មេដឹកនាំ​ផ្ដាច់ការ​ខ្លាំង ឬ​អ្នក​នៅ​ជុំវិញ​ខ្លួន​គាត់​ជា​អ្នក​ខ្លាំង?

ក្នុង​សង្គម​ផ្ដាច់ការ មេដឹកនាំ​ផ្ដាច់ការ​តាំង​ខ្លួន​ជា​ម្ចាស់​អំណាច និង​ជា​ម្ចាស់​សង្គម​ដែល​ខ្លួន​កំពុង​គ្រប់គ្រង​នោះ។ ក្នុង​សង្គម​បែប​នេះ ច្បាប់ និង​យន្តការ​រដ្ឋ​ទាំងអស់ គឺ​សម្រាប់​បម្រើ​តែ​គោលបំណង និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ។ ប៉ុន្តែ​បើ​ទោះបី​មាន​អំណាច​ដ៏​មហិមា​បែប​នេះ​ក្តី គេ​តែងតែ​ឃើញ​មន្ត្រី ឬ​ឈ្មួញ​ទុច្ចរិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​ពុករលួយ​ស្រេច​តែ​ចិត្ត និង​ពុំ​មាន​ទោសពៃរ៍​អ្វី​ឡើយ។ តើ​ភាព​គ្មាន​ទោសពៃរ៍​របស់​ជន​ទុច្ចរិត​ទាំងនោះ គឺ​ដោយសារតែ​ពួកគេ​មាន​អំណាច​ខ្លាំង ឬ​យ៉ាង​ណា? ជា​ធម្មតា មេដឹកនាំ​ផ្ដាច់ការ​តែង​គិត​ថា​មាន​តែ​ខ្លួន​ទេ​ដែល​ខ្លាំង ដោយសារ​មាន​មន្ត្រី​ពុករលួយ ក្រុម​ជើងកាង និង​មាន​មេទ័ព​ដៃដល់​ជាច្រើន​នៅ​ហែហម​អម​ជុំវិញ​ខ្លួន ហើយ​អ្នក​ទាំងនោះ​តែង​ស្តាប់​បទបញ្ជា​គ្រប់​យ៉ាង​តាម​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ។ ក្នុង​ពេល​មាន​អំណាច គេ​ឃើញ​មនុស្ស​ជុំវិញ​ខ្លួន​មេដឹកនាំ​ផ្ដាច់ការ​ទាំងនោះ​ហាក់ដូចជា​សសរ​ទ្រូង​ដ៏​រឹងមាំ​ដែល​កំពុង​ទ្រទ្រង់​នូវ​អំណាច​ដ៏​មហិមា​នោះ ប៉ុន្តែ​ពេល​អស់​អំណាច ទើប​មេដឹកនាំ​ផ្ដាច់ការ​ភាគច្រើន​តែង​ដឹង​ខ្លួន​ថា មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​ទាំងនោះ​ហើយ​ដែល​បាន​ទាញ​ខ្លួន​ឱ្យ​ធ្លាក់​នរក​អវិចី​ទៅវិញ។ អតីត​ប្រធានាធិបតី​នៃ​ប្រទេស​ហ្ស៊ីមបាវ៉េ...

បទវិភាគ៖ តើ​សន្តិភាព និង​សេរីភាព​មាន​តម្លៃ​បែប​ណា​សម្រាប់​ពលរដ្ឋ​អ៊ុយក្រែន?

សន្តិភាព និង​សេរីភាព គឺ​សុទ្ធតែ​សំខាន់​សម្រាប់​មនុស្ស​ជាតិ ប៉ុន្តែ​តម្លៃ​របស់​វា​គឺ​ប្រែប្រួល​ទៅ​តាម​ជំហរ​របស់​មនុស្ស។ គេ​និយាយ​ថា ត្រូវការ​មនុស្ស​ពីរ​នាក់​ដើម្បី​សន្តិភាព ប៉ុន្តែ​ត្រូវការ​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​ដើម្បី​បង្ក​សង្គ្រាម។ សម្រាប់​ជន​កំសាក គេ​តែងតែ​លើកឡើង​អំពី​តម្លៃ​សន្តិភាព​ជា​ខែល​នៃ​ការ​មិន​ហ៊ាន​តស៊ូ​ប្រយុទ្ធ និង​សុខចិត្ត​រស់នៅ​ដោយ​រណប​ជាមួយ​នឹង​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន។ រីឯ​ជន​ផ្ដាច់ការ​ដែល​មាន​អំណាច​ខ្លាំង គេ​តែងតែ​ចង់​ឱ្យ​មនុស្ស​ដែល​ស្ថិត​ក្រោម​អំណាច​របស់​ខ្លួន ធ្វើ​អ្វីៗ​តាម​ខ្លួន ដើម្បី​ទទួល​បាន​សន្តិភាព។ ជាក់ស្តែង លោក ហ៊ុន សែន តែងតែ​ធ្វើ​តាម​ប្រទេស​វៀតណាម​ដើម្បី​ទទួល​បាន​សន្តិភាព និង​តែងតែ​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​អ្វីៗ​តាម​គាត់ ដើម្បី​ទទួល​បាន​សន្តិភាព ឬ​សេចក្តី​សុខ។ ប៉ុន្តែ​គេ​ក៏​ឃើញ​មាន​ក្រុម​មនុស្ស​ដែល​ក្លាហាន​ហ៊ាន​តស៊ូ​ប្រឆាំង​នឹង​អំពើ​ជិះជាន់​ផង​ដែរ​ដើម្បី​សេរីភាព។ សម្រាប់​ក្រុម​មនុស្ស​បែបនេះ សេរីភាព​គឺ​មាន​តម្លៃ​ជាង​អ្វីៗ​ទាំងអស់...

បទវិភាគ៖ តើ​កម្ពុជា​នឹង​បាត់បង់​អធិបតេយ្យ​និង​បូរណភាព​ទឹកដី​ដោយសារ​បំណុល​ចិន​ដែរ​ឬ​ទេ​ទៅ​ថ្ងៃ​អនាគត?

កម្ពុជា​មាន​តម្លៃ​ធនធាន​ធម្មជាតិ​ល្មម​នឹង​អភិវឌ្ឍ​ជាតិ​ដោយ​ខ្លួនឯង​បាន មិន​ចាំបាច់​ខ្ចី​បុល​ឲ្យ​ជំពាក់​បរទេស​រុំ​សួត​នោះ​ទេ។ តើ​វាសនា​របស់​កម្ពុជា​នឹង​ដូច​ប្រទេស​ខ្លះ​ដែល​ជំពាក់​បំណុល​មហាអំណាច​កុម្មុយនីស្ត ហើយ​នាំ​ឲ្យ​កម្ពុជា​បាត់បង់​អធិបតេយ្យ និង​បូរណភាព​ទឹកដី​ដែរ​ឬ​ទេ? ក្នុង​ភាគ​ទី​២ ជា​ភាគ​បញ្ចប់​នេះ លោក ហាស់ សាន រាយការណ៍​អំពី​បំណុល និង​សម្បទាន ថា​តើ​គ្រោះថ្នាក់​កម្រិត​ណា​ដល់​ជាតិ។ ការ​ខ្ចី​បុល​ជំពាក់​បរទេស​រុំ​កោះ​រុំ​សួត ការ​ជំពាក់​គុណ​បរទេស​ព្រោះ​ក្រាញ​អំណាច​នៃ​អ្នក​ដឹកនាំ​ប្រទេស​មួយ​បណ្តាល​ឲ្យ​ដឹងគុណ​គេ​រហូត ហើយ​នឹង​ឈាន​ទៅ​ដោះ​បំណុល​ដោះ​គុណបំណាច់​ទាំងឡាយ​ដោយ​វិធី​ផ្តល់​សិទ្ធិ​ឲ្យ​បរទេស​កាន់កាប់​ដីធ្លី ហៅ​ថា​ធ្វើ​សម្បទាន​ដី​ធ្វើ​អាជីវកម្ម​ទាំង​លើ​ដី ទាំង​ក្នុង​ដី និង​ហ៊ាន​ឈាន​ទៅ​បំពាន​រដ្ឋធម្មនុញ្ញ អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី​នៃ​ប្រទេស​នោះ​មិន​ខាន​ឡើយ។ មេដឹកនាំ​រាជរដ្ឋាភិបាល​នៃ​បក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​សម្បទាន​ទឹក ដី ដែន​គោក កោះ ដែន​សមុទ្រ...

បទវិភាគ៖ តើ​ការ​មិន​រត់​ចោល​សមរភូមិ​របស់​មេដឹកនាំ​មាន​សារសំខាន់​ដូចម្តេច?

កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ដែល​ធ្លាប់​ឆ្លងកាត់​នូវ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​ជាច្រើនលើក​ច្រើន​គ្រា។ ក្នុង​ដំណាក់កាល​នៃ​សម័យកាល​ដ៏​ជូរចត់​ទាំងនោះ កម្ពុជា​ក៏​ធ្លាប់​មាន​វីរបុរស ឥស្សរជន ឬ​សកម្មជន​ខ្លះ​សុខចិត្ត​លះបង់​សេចក្តី​សុខ ឬ​អាយុជីវិត​ផ្ទាល់ខ្លួន​ដើម្បី​ជាតិ​របស់​ខ្លួន​ផង​ដែរ។ វីរជន​ទាំងនោះ​មាន​ដូចជា ឧកញ៉ា ឃ្លាំង មឿង ឧកញ៉ា សឺន គុយ លោក ជា វិជ្ជា លោក ឈុត វុទ្ធី និង​បណ្ឌិត កែម ឡី ជាដើម។ តាមពិត វីរជន​ទាំងនោះ​សុទ្ធតែ​មាន​ឱកាស​ដើម្បី​គេច​ខ្លួន​ស្វែងរក​កន្លែង​រស់នៅ​ប្រកប​ដោយ​សុវត្ថិភាព...

បទវិភាគ៖ ត្រកូល​ដ៏​មាន​ឥទ្ធិពល​នៅ​ស្រីលង្កា អាច​នឹង​បាត់បង់​ក្រោម​កំសួល​បដិវត្តន៍​ពណ៌​របស់​ប្រជាជន

នៅ​ក្នុង​ប្រទេស​ស្រីលង្កា កំពុង​ផ្ទុះ​បាតុកម្ម​ផង និង​កុបកម្ម​ផង ដែល​រូបភាព​នេះ​មិន​ខុស​នឹង​បដិវត្តន៍​ពណ៌​ផ្ទុះ​នៅ​អារ៉ាប់ កាលពី​ឆ្នាំ​២០១១ ដែល​ផ្ដើម​ចេញពី​ក្រុម​យុវជន​ងើប​ឡើង​ប្រឆាំង​រដ្ឋាភិបាល​ពុករលួយ​របស់​ប្រធានាធិបតី Zine El Abidine Ben នៃ​ប្រទេស​ទុយណេស៊ី។ ប្រធានាធិបតី Zine El Abidine Ben បាន​ព្យាយាម​កាន់​អំណាច​តាមរយៈ​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​រហូត​លោក​កាន់​អំណាច​បាន​ជាង ២០​ឆ្នាំ តែ​ទីបំផុត ត្រូវ​បាន​ទាញ​ទម្លាក់​ដោយ​កម្លាំង​មហាជន​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១១ ដោយ​បាតុករ​ប្រើ​ពេលវេលា ២៨​ថ្ងៃ។ ចំណែក​នៅ​ប្រទេស​ស្រីលង្កា ដែល​ជា​ប្រទេស​ក្រីក្រ...

បទវិភាគ៖ តើ​មេដឹកនាំ​រូប​ណា​ដែល​ថ្លើមធំ​ហ៊ាន​បោច​ពុកមាត់​ខ្លា ហើយ​សំពង​ក្បាល​នាគ?

បុរស​ម្នាក់​ដែល​ថ្លើមធំ​ហ៊ាន​បោច​ពុកមាត់​ខ្លា ហើយ​ទះ​ក្បាល​នាគ ជា​មហា​បុរស​ម្នាក់​ដែល​ពើងទ្រូង​ប្រកាស​ប្រាប់​ពិភពលោក​ថា លោក​មិន​ត្រូវការ​រថយន្ត​ដើម្បី​ដឹក​លោក​គេច​ខ្លួន​ពី​គ្រាប់កាំភ្លើង​របស់​បច្ចាមិត្ត ហើយ​ក៏​មិន​សុខចិត្ត​ឱន​ក្បាល​សុំ​សេចក្តី​សុខ ឬ​សុំ​ជីវិត​រស់​ពី​សត្រូវ​នោះ​ដែរ ប៉ុន្តែ​លោក​ត្រូវការ​គ្រឿង​សត្រាវុធ​ដើម្បី​កម្ចាត់​សត្រូវ​ឈ្លានពាន​តែប៉ុណ្ណោះ។ តើ​បុរស​រូប​នោះ​ជា​នរណា ហើយ​អាង​អ្វី​ដែរ? លោក វូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskiy) ជា​មេដឹកនាំ​អ៊ុយក្រែន​ដែល​បាន​សន្យា​ចំពោះ​មុខ​ប្រជាជាតិ​អ៊ុយក្រែន ថា​នឹង​ដឹកនាំ​ប្រទេស​ទៅ​រក​ការ​បញ្ចប់​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន នៅ​តំបន់​ដុនបាស់ តាមរយៈ​នៃ​ការ​ស្នើសុំ​ចូល​ជា​សមាជិក​អង្គការ​យោធា North Atlantic Treaty Organization (NATO) និង​សហភាព​អឺរ៉ុប កាលពី​ពេល​ដែល​លោក​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១៨...

Latest news