TAG
បទវិភាគ
បទវិភាគ៖ ត្រកូលដ៏មានឥទ្ធិពលនៅស្រីលង្កា អាចនឹងបាត់បង់ក្រោមកំសួលបដិវត្តន៍ពណ៌របស់ប្រជាជន
នៅក្នុងប្រទេសស្រីលង្កា កំពុងផ្ទុះបាតុកម្មផង និងកុបកម្មផង ដែលរូបភាពនេះមិនខុសនឹងបដិវត្តន៍ពណ៌ផ្ទុះនៅអារ៉ាប់ កាលពីឆ្នាំ២០១១ ដែលផ្ដើមចេញពីក្រុមយុវជនងើបឡើងប្រឆាំងរដ្ឋាភិបាលពុករលួយរបស់ប្រធានាធិបតី Zine El Abidine Ben នៃប្រទេសទុយណេស៊ី។
ប្រធានាធិបតី Zine El Abidine Ben បានព្យាយាមកាន់អំណាចតាមរយៈការរំលោភរដ្ឋធម្មនុញ្ញរហូតលោកកាន់អំណាចបានជាង ២០ឆ្នាំ តែទីបំផុត ត្រូវបានទាញទម្លាក់ដោយកម្លាំងមហាជននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ ដោយបាតុករប្រើពេលវេលា ២៨ថ្ងៃ។
ចំណែកនៅប្រទេសស្រីលង្កា ដែលជាប្រទេសក្រីក្រ...
បទវិភាគ៖ តើមេដឹកនាំរូបណាដែលថ្លើមធំហ៊ានបោចពុកមាត់ខ្លា ហើយសំពងក្បាលនាគ?
បុរសម្នាក់ដែលថ្លើមធំហ៊ានបោចពុកមាត់ខ្លា ហើយទះក្បាលនាគ ជាមហាបុរសម្នាក់ដែលពើងទ្រូងប្រកាសប្រាប់ពិភពលោកថា លោកមិនត្រូវការរថយន្តដើម្បីដឹកលោកគេចខ្លួនពីគ្រាប់កាំភ្លើងរបស់បច្ចាមិត្ត ហើយក៏មិនសុខចិត្តឱនក្បាលសុំសេចក្តីសុខ ឬសុំជីវិតរស់ពីសត្រូវនោះដែរ ប៉ុន្តែលោកត្រូវការគ្រឿងសត្រាវុធដើម្បីកម្ចាត់សត្រូវឈ្លានពានតែប៉ុណ្ណោះ។
តើបុរសរូបនោះជានរណា ហើយអាងអ្វីដែរ?
លោក វូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskiy) ជាមេដឹកនាំអ៊ុយក្រែនដែលបានសន្យាចំពោះមុខប្រជាជាតិអ៊ុយក្រែន ថានឹងដឹកនាំប្រទេសទៅរកការបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតំបន់ដុនបាស់ តាមរយៈនៃការស្នើសុំចូលជាសមាជិកអង្គការយោធា North Atlantic Treaty Organization (NATO) និងសហភាពអឺរ៉ុប កាលពីពេលដែលលោកឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងឆ្នាំ២០១៨...
បទវិភាគ៖ តើលោក ហ៊ុន សែន បង្កើតគោលនយោបាយផ្ដល់ដីសម្បទានសេដ្ឋកិច្ចដើម្បីអ្វី?
ប្រទេស និងប្រជាពលរដ្ឋកម្ពុជាបានក្លាយជាប្រទេស និងជនជាតិក្រីក្របំផុតមួយក្នុងលោក ប៉ុន្តែលោក ហ៊ុន សែន ដែលកាន់អំណាចក្នុងប្រទេសនេះប្រមាណបួនទសវត្សមកនេះ ហាក់ដូចជារីករាយនឹងស្ថានភាពបែបនេះទៅវិញ។
គាត់តែងតែអួត និងសម្ដែងមោទកភាពអំពីភាពជោគជ័យនៃការដឹកនាំរបស់គាត់។ ដូច្នេះវាមានន័យថា គាត់ចាត់ទុកស្ថានភាពក្រីក្ររបស់ប្រទេសជាតិ និងពលរដ្ឋ គឺជាភាពជោគជ័យរបស់គាត់មួយ ដែលនាំឲ្យមហាជនមានមន្ទិលសង្ស័យអំពីចេតនារបស់គាត់ចំពោះជាតិ និងពលរដ្ឋខ្មែរ។
ដូចគ្នានេះ គេក៏អាចមានសំណួរថា តើគាត់បង្កើតគោលនយោបាយដីសម្បទានសេដ្ឋកិច្ចដើម្បីអ្វី?
រដ្ឋាភិបាលលោក ហ៊ុន សែន បានបង្កើតគោលនយោបាយផ្តល់ដីសម្បទានសេដ្ឋកិច្ចដែលកំណត់ដោយឯកសារគតិយុត្តិនានាទាំងមុន និងក្រោយច្បាប់ភូមិបាលក្នុងឆ្នាំ២០០១។ តាមពិត គោលនយោបាយនៃការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះមានគោលបំណងល្អៗជាច្រើនសម្រាប់ជាតិ និងពលរដ្ឋកម្ពុជា...
បទវិភាគ៖ តើសមាជិកបក្សប្រជាជនគាំទ្រការគ្រប់គ្រងអំណាចរបស់គ្រួសារត្រកូល ហ៊ុន ដែរឬទេ?
លោក ហ៊ុន សែន ធ្លាប់អួតថា ពលរដ្ឋខ្មែរគាំទ្រតែរូបលោក និងកូនរបស់លោក ក្នុងការគ្រប់គ្រងអំណាចក្នុងប្រទេសកម្ពុជា ប៉ុន្តែលោក ហ៊ុន សែន មិនដែលហ៊ានប្រកួតប្រជែងយកមុខនាទី ឬអំណាចដោយវិធីតម្លាភាព សេរី និងយុត្តិធម៌ឡើយ ទាំងក្នុងក្របខ័ណ្ឌរដ្ឋ និងក្របខ័ណ្ឌបក្ស។
តើអ្វីទៅជាមូលហេតុដែលលោក ហ៊ុន សែន មិនដែលហ៊ានប្រកួតយកអំណាចតាមវិធីបោះឆ្នោតដោយសេរី និងយុត្តិធម៌នោះ?
លោក ហ៊ុន សែន បានកាន់កាប់អំណាចគ្រប់គ្រងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៨៥ មក។...
បទវិភាគ៖ តើរដ្ឋាភិបាលបុរសខ្លាំងលោក ហ៊ុន សែន កំពុងគាំទ្រឬបំផ្លាញកសិករខ្មែរ?
ភាគច្រើននៃពលរដ្ឋខ្មែរជាកសិករដែលរស់នៅទីជនបទ និងមានជីវភាពក្រីក្រលំបាក។ ភាពក្រីក្រចំពោះកសិករ និងបញ្ហាចម្បងៗក្នុងវិស័យកសិកម្មដែលបាន និងកំពុងតែកើតមានក្នុងប្រទេសកម្ពុជា ជាសក្ខីភាពមួយសម្រាប់ការឆ្លុះបញ្ចាំងអំពីសមត្ថភាព និងឆន្ទៈរបស់លោក ហ៊ុន សែន ក្នុងនាមជាមេដឹកនាំប្រទេស។
ជាមួយគ្នានេះ ទឹកដី និងភូមិសាស្ត្រនៃប្រទេសកម្ពុជាតែងតែត្រូវបានគេអះអាងថា ជាទឹកដីដ៏មានជីជាតិ និងមានអំណោយផលសម្រាប់វិស័យកសិកម្ម ប៉ុន្តែបើដូច្នេះមែន តើហេតុអ្វីបានជាកសិករខ្មែរក្រ? តើអ្វីទៅជាមូលហេតុដែលនាំឱ្យកសិករក្រ?
អ្នករៀនសូត្រគ្រប់ជំនាន់មុនៗ គ្រូបង្រៀនគ្រប់ជំនាន់មុនៗ បង្រៀនសិស្សានុសិស្សឲ្យដឹង ហើយប្រជាពលរដ្ឋខ្មែរនិយាយតៗគ្នាថា ដែនដីខ្មែរជាដែនដីសុវណ្ណភូមិ។
ប្រទេសកម្ពុជាជាប្រទេសដែលមានទឹកដីប្រកបដោយជីជាតិ និងភូមិសាស្ត្រអំណោយផលសម្រាប់បង្កបង្កើនផលកសិកម្មគ្រប់ប្រភេទ។ ផ្ទុយទៅវិញ ភោគផលកសិកម្ម...
បទវិភាគ៖ តើលោក ហ៊ុន ម៉ាណែត អាចនឹងក្លាយជានាយករដ្ឋមន្ត្រីប្រសើរជាងឪពុកលោកដែរឬទេ?
ក្រោមការគ្រប់គ្រងអំណាចរបស់លោក ហ៊ុន សែន ជិត ៤ទសវត្សមកនេះ កម្ពុជាបានក្លាយជាប្រទេសជាតិមួយក្រជាងគេបំផុតក្នុងពិភពលោក។ ក្នុងខណៈដែលប្រជាពលរដ្ឋខ្មែរភាគច្រើនរស់ក្នុងភាពក្រីក្រតោកយ៉ាក ជំពាក់បំណុលវ័ណ្ឌក និងបែកបាក់គ្រួសារដើម្បីធ្វើចំណាកស្រុករកការងារធ្វើ គ្រួសារលោក ហ៊ុន សែន និងបក្សពួករស់នៅលើគំនរមាសប្រាក់រាប់ពាន់លានដុល្លារអាមេរិក ដែលបានមកពីអំពើពុករលួយ និងបំផ្លាញជាតិ។
ដូច្នេះ តើការបន្តវេននៃត្រកូល ហ៊ុន ក្នុងការគ្រប់គ្រងអំណាចក្នុងប្រទេសកម្ពុជាជារឿងល្អ ឬអាក្រក់?
មេដឹកនាំក្នុងសង្គមនីមួយៗ គឺជាតួអង្គដ៏សំខាន់ និងស្លាប់រស់របស់ជាតិ បើទោះបីជាសង្គមនោះមានការរៀបចំប្រព័ន្ធគ្រប់គ្រងការពារអំណាចប្រមូលផ្ដុំយ៉ាងណាក្តី។ ទាំងក្នុងសង្គមប្រជាធិបតេយ្យ និងកុម្មុយនីស្ត...
បទវិភាគ៖ តើទណ្ឌកម្មរបស់បណ្តាប្រទេសលោកសេរីមានឥទ្ធិពលកម្រិតណា?
ប្រទេសរុស្ស៊ីទទួលរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីប្រទេសលោកសេរី ហើយនេះមិនមែនលើកទីមួយនោះទេ ក្នុងទសវត្សឆ្នាំ១៩៨០ ដែលពលរដ្ឋក្នុងអតីតសហភាពសូវៀតធ្លាប់រងទណ្ឌកម្មពីលោកខាងលិចរហូតដល់ឈរបន្តកន្ទុយរាប់គីឡូម៉ែត្រចាំទទួលយកការចែករបបនំប៉័ង។
ជាង ១០ថ្ងៃហើយ កងទ័ពរុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែន មិនទាន់អាចត្រួតត្រាបានទាំងស្រុងនៅឡើយទេ ហើយទទួលរងទណ្ឌកម្មយ៉ាងធ្ងន់។ តើមេដឹកនាំរុស្ស៊ី គន់គូរខុសថាទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនអាចប៉ះពាល់ដល់ជីវភាពពលរដ្ឋខ្លួនឬយ៉ាងណា?
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) សម្រេចចិត្តបញ្ជូនទ័ពជិត ២សែននាក់ទាំងជើងគោក ទាំងជើងទឹក ទាំងជើងអាកាស ឡោមព័ទ្ធ វាយលុកលុយ ទន្រ្ទានឈ្លានពានប្រទេសអ៊ុយក្រែន ដែលបានឯករាជ្យ...
បទវិភាគ៖ ហេតុអ្វីលោក ហ៊ុន សែន មិនអាចបង្ក្រាបការកាប់បំផ្លាញព្រៃឈើនៅស្រុកខ្មែរ?
ការបាត់បង់ព្រៃឈើក្នុងប្រទេសកម្ពុជា ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិចាត់ទុកជាវិនាសកម្មដ៏ធំមួយ។ លោក ហ៊ុន សែន ក៏ធ្លាប់លើកយកបញ្ហានេះធ្វើជាយុទ្ធនាការនយោបាយជាច្រើនលើកច្រើនគ្រាដែរ ដោយបង្ហាញជាសាធារណៈអំពីការតាំងចិត្ត និងដាក់បញ្ជាដ៏ម៉ឺងម៉ាត់ ប៉ុន្តែចំណាត់ការរបស់គាត់ត្រូវបានគេពិពណ៌នាថាជាចំណាត់ការដែលគ្មានប្រសិទ្ធភាព។
អង្គការ Global Forest Watch បានផ្សាយថា ប្រទេសកម្ពុជាបានបាត់បង់ព្រៃឈើប្រមាណជិត ១លាន ៣សែនហិកតារ (១ ២៨០ ០០០ហិកតារ) បើគិតពីឆ្នាំ២០០២ ដល់ឆ្នាំ២០២០។ ស្រដៀងគ្នានេះ យើងធ្លាប់បានដកស្រង់សេចក្តីរាយការណ៍របស់អ្នកជំនាញនៃសកលវិទ្យាល័យរដ្ឋ...
បទវិភាគ៖ តើលោក ហ៊ុន សែន អាចប្រើយុទ្ធសាស្ត្រឈ្នះឈ្នះចំពោះអាស៊ានដូចនៅកម្ពុជាដែរឬទេ?
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានពិភពលោកហៅថាមេដឹកនាំផ្ដាច់ការ។ ពាក្យផ្ដាច់ការមានន័យស្មើនឹងពាក្យថា ទុច្ចរិត ឃោរឃៅ ឬបំពានច្បាប់។ ដូច្នេះ អ្វីដែលលោក ហ៊ុន សែន ទទួលបានសម្រាប់ខ្លួនគាត់ និងរមែងតែអួតក្អេងក្អាងនោះ គឺសុទ្ធតែជាអ្វីៗដែលបានមកដោយសារអំពើឃោរឃៅ ឬបំពានច្បាប់។
លោក ហ៊ុន សែន តែងតែអួតអំពីយុទ្ធសាស្ត្រ «ឈ្នះឈ្នះ» របស់គាត់។ បើអ៊ីចឹង នោះក៏ជាយុទ្ធសាស្ត្រទុច្ចរិត ឬបំពានច្បាប់ដែរ។...
បទវិភាគ៖ តើអំណាចលោក ហ៊ុន សែន កាន់តែខ្លាំងអាចធ្វើឱ្យពលរដ្ឋកាន់តែវេទនាដែរឬទេ?
ឆន្ទៈ និងអត្តចរិតរបស់មេដឹកនាំ គឺជាកត្តាសំខាន់ចំពោះជោគវាសនារបស់ពលរដ្ឋ និងសង្គម។ ការកាន់អំណាចដ៏យូរលង់របស់លោក ហ៊ុន សែន និងស្ថានភាពជាក់ស្តែងរបស់សង្គម និងជីវិតរបស់ពលរដ្ឋខ្មែរ អាចជាខ្នាតវាស់វែង ឬជាការវិភាគអំពីរបៀបគ្រប់គ្រងអំណាច និងចេតនារបស់គាត់។
បន្ទាប់ពីលោក ហ៊ុន សែន ត្រូវបានវៀតណាមលើកបន្តុបឲ្យធ្វើជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៨៥ អំណាចរបស់លោក ហ៊ុន សែន បានកើនខ្លាំងឡើងៗជាបន្តបន្ទាប់។ អំណាចរបស់លោក ហ៊ុន សែន ដ៏ខ្លាំងក្លានេះ...