31 C
Phnom Penh

TAG

បរិស្ថាន

ពលរដ្ឋ​ពីរ​ភូមិ​នៅ​សង្កាត់​វាលស្បូវ​ស្នើ​អាជ្ញាធរ​បញ្ឈប់​អាជីវកម្ម​ខ្សាច់​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​មូលដ្ឋាន

ពលរដ្ឋ​ចំនួន​ពីរ​ភូមិ​ដែល​មាន​លំនៅឋាន​អម​សងខាង​ផ្លូវ​បេតុង​មួយ​ខ្សែ​ស្ថិត​ក្នុង​ភូមិ​ស្វាយតាអុក១ និង​ភូមិ​ព្រែកជាងព្រំ នៃ​សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាន​នាំគ្នា​រអ៊ូរទាំ​ថា​មាន​ក្រុមហ៊ុន​លក់​ខ្សាច់​មួយ​កន្លែង​បាន​យក​ផ្លូវ​សាធារណៈ​ធ្វើ​អាជីវកម្ម​ដឹក​ខ្សាច់​តាំង​ពី​ព្រលឹម​ទល់​ព្រលប់ នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន បំផ្លាញ​ផ្លូវ ប៉ះពាល់​ដល់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត និង​ការរស់នៅ​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​យ៉ាង​ធ្ងន់ធ្ងរ។ ក្រុម​ពលរដ្ឋ​បញ្ជាក់​ថា ករណី​នេះ​ពួកគាត់​ធ្លាប់​បាន​ប្តឹង​ទៅ​មេភូមិ និង​ចៅសង្កាត់​ម្តង​ជា​ពីរ​ដង​រួច​មក​ហើយ ដើម្បី​ស្នើ​ឲ្យ​ជួយ​រក​ដំណោះស្រាយ​អំពី​ផល​ប៉ះពាល់​ពី​ការ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ដឹក​ខ្សាច់​មួយ​នេះ ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២១ នេះ នៅតែ​គ្មាន​ដំណោះស្រាយ។ ចំណែក​ឯ​រថយន្ត​ដឹក​ខ្សាច់​របស់​ក្រុមហ៊ុន​នេះ នៅតែ​បន្ត​ធ្វើ​សកម្មភាព​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ការ​ប្រកប​របរ និង​ការរស់នៅ​របស់​ពលរដ្ឋ​ដដែល។ ទោះ​យ៉ាងណា ពលរដ្ឋ​បន្ត​ថា កង្វល់​នេះ អ្នកស្រី​ចៅសង្កាត់​វាលស្បូវ...

ឡាន​ដឹក​ដី​ល្មើស​បច្ចេកទេស​ចេញពី​បឹងតាមោក​កំពុង​បំពុល​បរិស្ថាន​និង​រំខាន​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ

ពលរដ្ឋ​រស់នៅ​ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១​៦ ខែ​សីហា ថា រាល់ថ្ងៃ​នេះ​មាន​រថយន្ត​ដឹក​ដី និង​ថ្ម​រាប់​សិប​គ្រឿង បាន​ដឹក​ចេញពី​បឹងតាមោក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​បង្ក​ផលវិបាក​ដល់​ការរស់នៅ​របស់​ពលរដ្ឋ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា មិន​ត្រឹមតែ​ពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវ​នោះ​ទេ អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​នោះ​ក៏​រង​ផល​ប៉ះពាល់​ដែរ ដោយ​មាន​ធូលី​ដី​ហុយ និង​ពំនូក​ដី និង​ថ្ម​ដែល​ជ្រុះ​ចេញ​ពី​ទ្រុង​រថយន្ត​ទាំងនោះ។ ពួកគាត់​អះអាង​ថា ចំណុច​ដែល​រថយន្ត​ទាំងនោះ​បើក​ឆ្លងកាត់ គឺ​ផ្ដើម​ចេញពី​មហាវិថី​ឈ្នះ​ឈ្នះ និង​កំណាត់​ផ្លូវ​បេតុង​មួយ​ខ្សែ​ទើប​សង់​ថ្មី​ចាប់ពី​ភូមិ​ស្វាយចេក ខណ្ឌ​ព្រែកព្នៅ...

អ្នក​ឃ្លាំមើល​សង្គម​ទាត់​ចោល​ការ​ចោទ​ប្រកាន់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លើ​របាយការណ៍​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក លើកឡើង​ថា ការ​អះអាង​របស់​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន ចំពោះ​របាយការណ៍​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch គឺជា​ការ​ដោះសា​ដើម្បី​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន និង​ព្យាយាម​ទម្លាក់​កំហុស​លើ​ពលរដ្ឋ​ខ្លួនឯង​តែប៉ុណ្ណោះ។ ការ​អះអាង​របស់​ក្រុម​អ្នក​តស៊ូ​មតិ​នេះ ធ្វើឡើង​ដើម្បី​រិះគន់​លើ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​នៃ​ប្រទេស​កម្ពុជា ដែល​បាន​ចោទ​ប្រកាន់​លើ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ដែល​បាន​ចេញ​ផ្សាយ​របាយការណ៍​ពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃ​ទី​១១...

ភ្នំ​ជាង​២០​ក្នុង​ស្រុក​បាណន់​ត្រូវ​ក្រុមហ៊ុន​ចិន វៀតណាម និង​ក្រុម​អ្នក​មាន​អំណាច​ជីក​កាយ​ធ្វើ​អាជីវកម្ម

ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង បាន​រិះគន់​អាជ្ញាធរ​ខេត្ត​នេះ​ថា​គ្មាន​សមត្ថភាព​ការពារ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ និង​សម្ដែង​ការ​សោកស្តាយ​ចំពោះ​វិនាសកម្ម​ធនធាន​ធម្មជាតិ​ភ្នំ​ជាង ២០ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ចិន ក្រុមហ៊ុន​វៀតណាម និង​ក្រុម​អ្នក​មាន​អំណាច​មួយ​ចំនួន ធ្វើ​អាជីវកម្ម​ជីក​គាស់​កាយ​យក​ថ្ម​មាន​តម្លៃ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។ តំណាង​ពលរដ្ឋ​រស់នៅ​ឃុំ​តាគ្រាម ស្រុក​បាណន់ ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ភ្នំ​ដែល​ក្រុមហ៊ុន​ចិន ក្រុមហ៊ុន​វៀតណាម និង​អ្នក​មាន​អំណាច​ជីក​គាស់​កាយ​ដើម្បី​យក​ថ្ម​មាន​តម្លៃ រួម​មាន៖ ភ្នំ​តាគ្រាមភ្នំ​ថ្មក្រហមភ្នំ​អន្សែភ្នំ​ប៉ើយស្វាយភ្នំ​ពពូលភ្នំ​តាត្រងោល និងភ្នំ​គល់ ជាដើម ភ្នំ​ទាំងនេះ​គឺជា​អត្តសញ្ញាណ​ប្រវត្តិសាស្ត្រ​ដ៏​មាន​តម្លៃ​កំពុង​ឈាន​ទៅ​រក​បាត់បង់​ទាំងស្រុង ឬ​រាប​ដល់​ដី ប្រសិនបើ​អាជ្ញាធរ​មិន​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា​នោះ​ទេ។ ពលរដ្ឋ​នៅ​ទីនោះ​និយាយ​ថា ភ្នំ​ធម្មជាតិ​ទាំងនោះ​ខ្លះ​ខូច​រូបរាង...

ក្រសួង​ក្រើន​រំឭក​សាធារណជន​ឲ្យ​ប្រុងប្រយ័ត្ន​បាតុភូត​ភ្លៀង​រន្ទះ និង​ខ្យល់​កន្ត្រាក់​ចាប់ពី​ថ្ងៃ​ទី​៧-១៣ កក្កដា

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់​សាធារណជន​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ភ្លៀង រន្ទះ និង​ខ្យល់​កន្ត្រាក់​បោកបក់​ខ្លាំង ចាប់ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១ ដែល​កើតមាន​ឡើង​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។ ក្រសួង​ធនធាន​ទឹក ជូនដំណឹង​នៅ​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២១ ថា ប្រព័ន្ធ​សម្ពាធ​ទាប ITCZ បាន​កើតឡើង​ពី​ភាគ​ខាងជើង​ប្រទេស​ថៃ ដោយ​ឥទ្ធិពល​សម្ពាធ​ទាប​សកម្ម​មួយ​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ នឹង​រំកិល​ចុះ​ឆ្លងកាត់​លើ​តំបន់​ជួរ​ភ្នំដងរែក និង​ភាគ​ឦសាន​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​១៣ ខែ​កក្កដា។ ក្រសួង​ឧតុនិយម...

ក្រុម​សិទ្ធិមនុស្ស​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​បរិស្ថាន​ទាំងឡាយ​ដើម្បី​រួមចំណែក​លើក​ស្ទួយ​ប្រជាធិបតេយ្យ​របស់​ប្រទេស

អ្នក​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ស្នើ​រដ្ឋាភិបាល និង​អាជ្ញាធរ​ទម្លាក់​ចោល​បទចោទ និង​ដោះលែង​យុវជន និង​សកម្មជន​ដែល​មាន​មនសិការ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ដើម្បី​ធានា​ដល់​លំហ​ប្រជាធិបតេយ្យ​សម្រាប់​ពលរដ្ឋ​គ្រប់រូប​ដោយ​គ្មាន​ការរើសអើង។ អ្នកស្រី ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​លើកឡើង​ក្នុង​បណ្ដាញ​សង្គម​កាលពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២១ ថា អ្នក​សារព័ត៌មាន​តែងតែ​បាន​ចោទ​ជា​សំណួរ​ដល់​អ្នកស្រី​ពី​ការ​យល់ឃើញ​របស់​អ្នកស្រី​ក្នុង​នាម​ជា​មន្ត្រី​សិទ្ធិមនុស្ស​ពី​បញ្ហា ឬ​សំណុំរឿង​មួយ​ចំនួន​នៅ​តុលាការ ទាំង​សំណុំរឿង​សកម្មជន​នយោបាយ និង​សកម្មជន​បរិស្ថាន​ជាដើម។ អ្នកស្រី​បាន​ថ្លែង​ថា ការសង្កេត​ជាទូទៅ​អាច​បរិយាយ​បាន តែ​រឿង​ដែល​អ្នកស្រី​តែង​គូស​បញ្ជាក់ និង​ដាក់​ជា​ចំណោទ​ទៅវិញ​ថា តើ​សកម្មជន​ដែល​ត្រូវ​បាន​ចោទ​ពី​បទ​ក្បត់​ជាតិ​ក្តី រួម​គំនិត​ក្បត់​ក្តី តើ​គាត់​ក្បត់​ជាតិ​រឿង​អ្វី? តើ​កម្ពុជា​ពិតជា​ប្រទេស​មួយ​ដែល​សម្បូរ​ពលរដ្ឋ​ដែល​ក្បត់​ជាតិ​តាំងពី​ស្រុក​មាន​សង្គ្រាម​រហូត​ដល់​ប្រទេស​ដែល​ដាក់​ស្លាក​ស្ទើរ​គ្រប់​កន្លែង​ថា...

អាជ្ញាធរ​ឱ្យ​ម្ចាស់​បែចិញ្ចឹមត្រី​និង​ផ្ទះ​បណ្ដែត​ទឹក​រុះរើ​ចេញ​លើ​ផ្ទៃ​ទន្លេ​រាជធានី​ភ្នំពេញ

សាលា​រាជធានី​ភ្នំពេញ​ប្រកាស​ទុក​រយៈពេល ១​សប្ដាហ៍ ដើម្បី​ឱ្យ​ម្ចាស់​បែចិញ្ចឹមត្រី និង​ម្ចាស់​ផ្ទះ​បណ្ដែត​ទឹក​ទាំង​តូច រួម​ទាំង​ម្ចាស់​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវ​រុះរើ ឬ​ចល័ត​ចេញ​ជាបន្ទាន់។ក្នុង​សេចក្ដី​ជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា កន្លង​មក​មាន​ជន​ឱកាស​និយម​មួយ​ចំនួន​បាន​លប​លួច​ធ្វើ​បែចិញ្ចឹមត្រី ផ្ទះ​បណ្ដែត​ទឹម ផ្ទះ​តូចៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ ហើយ​កន្លែង​ខ្លះ​ប្រែ​ក្លាយ​ជា​កន្លែង​ស្នាក់នៅ​ខុស​ច្បាប់​យ៉ាង​អណាធិបតេយ្យ ដែល​បង្ក​ឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់ រួម​ទាំង​ប៉ះពាល់​ដល់​ផ្លូវ​នាវាចរ។មួយ​ទៀត ការរស់នៅ​បែប​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូហ្ស៊ី មាន​ចរន្ត​ទឹកហូរ​គោក​រាក់ ជាពិសេស​ការប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី និង​ការ​បញ្ចេញ​កាកសំណល់​បន្ទោបង់​ពាសវាលពាសកាល​ក្នុង​ទន្លេ ដែល​ធ្វើ​ឱ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវចម្រុះ​ក្នុង​ទឹក និង​គុណភាព​ទឹក...

Latest news