TAG
បឹងកក់
លោកហ៊ុន សែនព្រមានដកមេបញ្ជាការយោធា និងអភិបាលរងខេត្តព្រះសីហនុ២នាក់ពាក់ព័ន្ធរឿងដីធ្លី
មេដឹកនាំរបបលោកហ៊ុន សែនបានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធពិនិត្យមើលលទ្ធភាពដើម្បីដកមេបញ្ជាការយោធាខេត្តនិងអភិបាលរងខេត្តព្រះសីហនុ២រូបទៀតចេញពីតំណែង។
អង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតសម្បត្តិនិងបំណុលស្នងការរងម្នាក់ និងអតីតមេប៉េអឹមម្នាក់
អង្គភាពប្រឆាំងអំពើពុករលួយ ឬហៅថា អេស៊ីយូ (ACU) បានចាប់ផ្ដើមស្រាវជ្រាវទ្រព្យសម្បត្តិរបស់លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្ដាល។លោកសេចក្តីជូនដំណឹងស្ដីពីកិច្ចប្រជុំលើកទី៤៣អាណត្តិទី២នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយកាលពីថ្ងៃម្សិលមិញ ដែលសារព័ត៌មាន The Cambodia Dailyទទួលបាននៅថ្ងៃនេះឱ្យដឹងថា អង្គភាពមួយនេះបានចាប់ផ្តើមស្រាវជ្រាវទ្រព្យសម្បតិ្តនិងបំណុលរបស់លោកស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល។
កម្មវិធី Idea Talk៖ តើហេតុអ្វីស.រ.អា.យកវៀតណាមសម្រាប់ជាដៃគូអភិវឌ្ឍន៍ក្នុងតំបន់ឥណ្ឌូចិន?
កម្មវិធី Idea Talk តាមបណ្តាញ Facebook Live របស់ The Cambodia Daily ថ្ងៃទី២៨កុម្ភៈឆ្នាំ២០១៩។
លោកស ខេងថ្លែងការពារអ្នកឧកញ៉ាគិត ម៉េងថា មិនជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្ដ Rockនោះទេ
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោកស ខេងប្រកាសថា ប្រធានសភាពាណិជ្ជកម្មកម្ពុជាអ្នកឧកញ៉ាគិត ម៉េងនិងជាមនុស្សជំនិតរបស់លោកហ៊ុន សែនមិនជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនដែលអាជ្ញាធររបបក្រុងភ្នំពេញបង្ក្រាបបានជិត៥០គីឡូក្រាមនៅមជ្ឈមណ្ឌលកម្សាន្ដ រ៉ុក នោះឡើយ។
ភរិយារបស់លោករ៉ាត់ រត្នមុនីបន្តទទូចឱ្យរដ្ឋាភិបាលរុស្ស៊ីជួយអន្តរាគមន៍ដោះលែងប្តីរបស់អ្នកស្រី
ក្រុមគ្រួសារលោករ៉ាត់ រត្នមុនីនិងសកម្មជនដីធ្លីមួយចំនួននៅថ្ងៃពុធនេះ នៅតែប្រមូលម្តុំតវ៉ានៅមុខស្ថានទូតរុស្ស៊ីដើម្បីស្នើឱ្យស្ថានទូតមួយនេះអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាឱ្យដោះលែងប្តីរបស់អ្នកស្រីឲ្យមានសេរីភាពឡើងវិញដោយថា ប្តីរបស់អ្នកស្រីគ្មានកំហុសដូចការចោទប្រកាន់នោះឡើយ។
សមាជិកសភាអាមេរិកពីររូប ស្នើច្បាប់ពន្លឿនការដកហូតប្រព័ន្ធអនុគ្រោះពន្ធទូទៅឬGSPពីកម្ពុជា
តំណាងរាស្រ្តអាមេរិកពីររូបគឺលោកAlan Lowenthal និងលោកSteve Chabotបានដាក់សេចក្តីស្នើច្បាប់ដើម្បីឲ្យរដ្ឋបាលលោកប្រធានាធិបតី Donald Trumpចាត់វិធានការពិនិត្យ និងដកប្រព័ន្ធអនុគ្រោះពន្ធទូទៅឬGSPពីកម្ពុជាដោយពួកគេចោទថា របបលោកហ៊ុន សែនមានការរំលោភសិទ្ធិមនុស្សនិងសិទ្ធិការងារធ្ងន់ធ្ងរ។
កម្មវិធី Idea Talk៖ តើគណបក្សសង្គ្រោះជាតិធ្វើយ៉ាងណាខ្លះក្នុងការទប់ទល់ទៅនឹងការព្យាយាមកម្ទេចពីលោក ហ៊ុន សែន?
កម្មវិធី Idea Talk តាមបណ្តាញ Facebook Live របស់ The Cambodia Daily ថ្ងៃទី២៧កុម្ភៈឆ្នាំ២០១៩។