29 C
Phnom Penh

TAG

បឹងតាមោក

អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​អំពាវនាវ​ឱ្យ​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ដល់​ពលរដ្ឋ​រស់នៅ​តំបន់​បឹង​តាមោក

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​រក្សា​លំនៅឋាន​របស់​ពលរដ្ឋ​ដែល​កំពុង​រង​ការ​បណ្ដេញ​ចេញពី​តំបន់​បឹង​តាមោក ឬ​បឹង​កប់ស្រូវ ដោយ​ផ្តល់​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ស្រប​ច្បាប់​ជូន​ពួកគេ ព្រោះ​ពលរដ្ឋ​ទាំងនោះ​បាន​រស់នៅ អាស្រ័យ​ផល និង​កាន់កាប់​ដីធ្លី​នៅ​តំបន់​នោះ​តាំងពី​ឆ្នាំ​១៩៩០។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មករា នេះ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ត្រឹមត្រូវ រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ត្រូវតែ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ស៊ីជម្រៅ​ពី​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ និង​ត្រូវ​ចរចា​គ្នា​ដោយ​សន្តិវិធី ជាជាង​ការ​ប្រើ​វិធានការ​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​នូវ​ផល​ប្រយោជន៍​ចំពោះ​បញ្ហា​នេះ។ លោក ស៊ឹង...

ពលរដ្ឋ​រស់នៅ​ជាប់​បឹង​តាមោក​ដាក់​បណ្ដាសា​បុគ្គល​ដែល​មាន​បំណង​ប្លន់​ដី​របស់​ពួកគេ

ពលរដ្ឋ​ដែល​រស់នៅ​ជាប់​បឹង​តាមោក ក្នុង​រាជធានី​ភ្នំពេញ នាំគ្នា​ធ្វើ​ពិធី​ដាក់​បណ្ដាសា​ទៅ​លើ​បុគ្គល​ណា​ដែល​មាន​បំណង​ចង់​ប្លន់​ដី​របស់​ពួកគេ ខណៈ​ការ​ចាក់​លុប​ដី​បឹង​ដែល​ពួកគេ​អាស្រ័យ​ផល កំពុង​បន្ត​យ៉ាង​សកម្ម​ទាំង​ជម្លោះ​ដីធ្លី​នេះ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នៅឡើយ។ យោង​តាម​ហ្វេសប៊ុក​ឈ្មោះ Davy Sea បាន​សរសេរ​នៅ​ថ្ងៃ​ពុធ ទី​៩ វិច្ឆិកា នេះ​ថា សហគមន៍​សំរោងត្បូង នៅ​សង្កាត់​សំរោង ក្នុង​ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ បាន​នាំគ្នា​ធ្វើ​ពិធី​ដាក់​បណ្ដាសា​ដល់​ពួក​ក្រុម​ណា​ដែល​មាន​បំណង​ចង់​ប្លន់​ដី​របស់​ពលរដ្ឋ ទោះ​ក្នុង​រូបភាព​ណា​ក៏ដោយ។ ពិធី​ដាក់​បណ្ដាសា​នោះ ពួកគេ​បាន​បន់ស្រន់​ដោយ​ឲ្យ​បុគ្គល​ដែល​ប្លន់​ដី​របស់​ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ​ថា «បើ​ពួកគេ​ជិះ​ទូក​ឲ្យ​លិច​ទូក ហើយ​បើ​ជិះ​យន្តហោះ​ឲ្យ​ធ្លាក់​យន្តហោះ និង​ជិះ​ឡាន​ឲ្យ​ក្រឡាប់​ឡាន ព្រមទាំង​ឲ្យ​ស្លាប់​ដោយ​កុំ​ឲ្យ​សល់ ហើយ​បើ​នៅ​សល់​មួយ...

លោក ហ៊ុន សែន កាត់​ដី​បឹង​តាមោក​៦៧​ហិកតារ​ទៀត​ឱ្យ​ក្រុមហ៊ុន​អ័រគីដេ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​កូនស្រី

លោក ហ៊ុន សែន កាត់​ផ្ទៃដី​បឹង​តាមោក​ទំហំ ៦៧​ហិកតារ​បន្ថែម​ទៀត​ប្រគល់​ទៅ​ឱ្យ​នាយក​ក្រុមហ៊ុន អ័រគីដេ វីឡា (Orkide Villa) ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នកស្រី ហ៊ុន ម៉ាណា។ យោង​តាម​អនុក្រឹត្យ​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ខែ​ឧសភា ឆ្នាំ​២០២២ នេះ បាន​សម្រេច​កាត់​ផ្ទៃ​ដី​បឹង​តាមោក​ទំហំ ៦៧​ហិកតារ នៅ​សង្កាត់​ពន្សាំង ខណ្ឌ​ព្រែកព្នៅ ក្នុង​រាជធានី​ភ្នំពេញ ប្រគល់​ទៅ​ឲ្យ​លោក នុត...

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ជាប់​បឹង​តាមោក ប្ដេជ្ញា​មិន​ដោះដូរ​ដី​ទៅ​ទីតាំង​ថ្មី

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ជាប់​បឹង​តាមោក រាជធានី​ភ្នំពេញ ប្រកាស​ជំហរ​មិន​ដោះដូរ​ដី​ទៅ​ទីតាំង​ថ្មី​នោះ​ទេ ប៉ុន្តែ​ពួកគេ​ស្នើ​ឲ្យ​លោក ហ៊ុន សែន ចាត់​វិធានការ​លើ​អាជ្ញាធរ​ដែល​បាន​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ពួកគេ គ្រាន់តែ​ការពារ​ដីធ្លី​របស់​ខ្លួន​ធ្លាប់​រស់នៅ​រាប់​ឆ្នាំ​នោះ។ តំណាង​ពលរដ្ឋ​ម្នាក់ លោកស្រី ប្រាក់ សុភា ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ក្រោយពី​ជំនួប​ជា​ថ្មី​រវាង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣ ខែ​តុលា នេះ​ថា ពួកគាត់​សុំ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ដោយ​មិន​ដោះដូរ​ទៅ​ទីតាំង​ផ្សេង​ទេ។ លោកស្រី​បន្ត​ថា មូលហេតុ​ដែល​ពួកគាត់​មិន​ប្ដូរ​ទៅ​ទីតាំង​ថ្មី ដោយសារ​ទីតាំង​នោះ​ពិបាក​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត ដូច្នេះ​បើ​ប្ដូរ​ទៅ គឺ​ដូច​សម្លាប់​ពួកគាត់​ទាំង​រស់។ លោកស្រី ប្រាក់...

ដី​បឹង​តាមោក​ជិត​១៦​ហិកតារ​ទៀត​ត្រូវ​បាន​រដ្ឋាភិបាល​ផ្ទេរ​ទៅ​ឱ្យ​បុគ្គល​ពីរ​នាក់​ទៀត​គ្រប់គ្រង

ផ្ទៃដី​បឹង​តាមោក ប្រមាណ ១៦​ហិកតារ​ទៀត​ត្រូវ​បាន​រដ្ឋាភិបាល​ផ្ទេរ​ទៅ​ឲ្យ​បុគ្គល ២​នាក់​ទៀត​គ្រប់គ្រង ខណៈ​ផ្ទៃដី​បឹង​តាមោក​ជាង ៦០% ត្រូវ​បាន​លោក ហ៊ុន សែន កាត់ និង​ផ្ទេរ​ទៅ​ឲ្យ​ក្រុមហ៊ុន និង​សាច់ញាតិ​របស់​លោក រួម​ទាំង​ឧកញ៉ា​មួយ​ចំនួន និង​តារា​ចម្រៀង ដើម្បី​ធ្វើជា​កម្មសិទ្ធិ។ ឯកសារ​កិច្ចព្រមព្រៀង​រវាង​រដ្ឋ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដែល​បាន​ចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន​នេះ ឲ្យ​ដឹង​ថា ដី​បឹង​តាមោក​ទំហំ ១៥,៦​ហិកតារ ក៏​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​ឈ្មោះ ថៃ អ៊ុយ និង​ឈ្មោះ តាំង គីម។ កាលពី​ថ្ងៃទី​១៣...

រដ្ឋាភិបាល​កាត់​ផ្ទៃដី​បឹង​តាមោក​៣​ហិកតារ​ឲ្យ​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ

រដ្ឋាភិបាល​កាត់​ផ្ទៃដី​បឹង​តាមោក​ចំនួន ៣​ហិកតារ​ឲ្យ​តារា​ចម្រៀង លោក ព្រាប សុវត្ថិ ដើម្បី​ធ្វើ​កម្មសិទ្ធិ ខណៈ​ផ្ទៃដី​ជាង ២​ពាន់​ហិកតារ​ទៀត​ត្រូវ​បាន​បុរស​ខ្លាំង​លោក ហ៊ុន សែន ប្រគល់​ទៅ​ឲ្យ​សែស្រឡាយ​របស់​លោក និង​មន្ត្រី​ជាន់ខ្ពស់​របស់​លោក​នៅ​ក្នុង​ជួរ​បក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​នៃ​កងរាជ​អាវុធហត្ថ ជាដើម។ ក្នុង​អនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២២ ដែល ឌឹ ខេមបូឌា ដេលី ទើប​ទទួល​បាន...

លោក រ៉ាឌី មុំ ថា​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដោយ​ការ​លុប​បឹងបួ​មិនមែន​ជា​បញ្ហា​ត្រូវ​រិះគន់​ទេ

តំណាង​ពលរដ្ឋ​ក្នុង​ទីក្រុង​ឡូវែល (Lowell) នៃ​រដ្ឋ​ម៉ាសាជូហ្សេត មួយ​រូប​អះអាង​ថា គ្រោះ​ធម្មជាតិ​ទឹកជំនន់ និង​ជំនន់​ទឹកភ្លៀង​ដែល​តែង​ជន់​លិច​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ មិនមែន​ជា​បញ្ហា​ដែល​ត្រូវ​រិះគន់​លោក ហ៊ុន សែន នោះ​ឡើយ សូម្បី​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​ក៏​មាន​គ្រោះ​ទឹកជំនន់ ភ្លើង​ឆេះ​ព្រៃ​ស្ទើរតែ​គ្រប់​ទីកន្លែង​ដូច​គ្នា​ដែរ។ តំណាង​ប្រជាពលរដ្ឋ​សង្កាត់​លេខ​១៨ ក្នុង​ទីក្រុង​ឡូវែល លោក រ៉ាឌី មុំ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​ពិធី​បុណ្យ​អុំទូក​ក្នុង​ទីក្រុង​ឡូវែល កាលពី​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២២...

ក្រសួង​ដែនដី​បញ្ជា​ឱ្យ​សាលា​រាជធានី​ដោះស្រាយ​បន្ទាន់​នូវ​ករណី​ពលរដ្ឋ​រស់នៅ​លើ​ដី​បឹង​តាមោក

ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បញ្ជា​ឱ្យ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ដោះស្រាយ​ជាបន្ទាន់​នូវ​ករណី​ពលរដ្ឋ ២៥០​គ្រួសារ​ដែល​ស្នើសុំ​សិទ្ធិ​កាន់កាប់​ដីធ្លី ក្រោយពី​ពួកគេ​រស់នៅ និង​អាស្រ័យ​ផល​ជាង ៣០​ឆ្នាំ​លើ​ដី​បឹង​តាមោក។ រដ្ឋលេខាធិការ​នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ឆាន់ សាផាន បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ឱ្យ​ដោះស្រាយ​ជាបន្ទាន់​នូវ​ករណី​ពលរដ្ឋ ២៥០​គ្រួសារ​ដែល​បាន​រស់នៅ និង​អាស្រ័យ​ផល​លើ​ដី​បឹង​តាមោក...

ពលរដ្ឋ​៧​រូប​តំណាង​ពលរដ្ឋ​២៥០​គ្រួសារ​រស់នៅ​ជាប់​បឹង​តាមោក​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ

ពលរដ្ឋ ៧​រូប តំណាង​ឲ្យ​ពលរដ្ឋ ២៥០​គ្រួសារ​រស់នៅ​ជាប់​បឹង​តាមោក បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​បទ​ចោទ «រារាំង ញុះញង់ បង្កើត​សកម្មភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ​សាធារណៈ» បន្ទាប់ពី​ពួកគេ​បាន​ចេញ​តវ៉ា​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​បញ្ហា​ដីធ្លី។ តំណាង​ប្រជាពលរដ្ឋ ២​រូប​ក្នុង​ចំណោម​តំណាង​ទាំង ៧​នាក់​ដែល​បាន​រង​នូវ​បណ្តឹង គឺ​អ្នកស្រី ប្រាក់ សុភា និង​អ្នកស្រី ផន សុខុម បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ការ​កោះហៅ​តំណាង​ពលរដ្ឋ​ឱ្យ​ទៅ​បំភ្លឺ​នេះ គឺជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគាត់ ព្រោះ​ថា​ពួកគាត់​គ្រាន់តែ​តវ៉ា​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ដីធ្លី​សម្រាប់​ពលរដ្ឋ​ចំនួន...

លោក ហ៊ុន សែន កាត់​ផ្ទៃ​បឹង​ជើងឯក​ជាង​១០​ហិកតារ​ទៀត​ទៅ​ឲ្យ​ឧកញ៉ា​និង​ក្រសួង​មហាផ្ទៃ

បុរស​ខ្លាំង​ខាង​ការ​ដឹកនាំ​បែប​លុប​បឹង និង​លុប​ទន្លេ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ផ្ទៃដី​ទំហំ​ជាង ១០​ហិកតារ​ចេញពី​ផ្ទៃ​បឹង​ជើងឯក ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ទៅ​ឧកញ៉ា ឡោក ហ៊ួរ ធ្វើជា​កម្មសិទ្ធិ​ស្រប​ច្បាប់ និង​ដី​ទំហំ​ជិត ២​ហិកតារ​បន្ថែម​ទៀត​ឱ្យ​ទៅ​ក្រសួង​មហាផ្ទៃ ដោយ​ពន្ធ និង​អាករ​ផ្សេង​ទៀត​គឺជា​បន្ទុក​របស់​រដ្ឋ។ បុរស​ខ្លាំង​រូប​នេះ​បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កែសម្រួល​ផ្ទៃដី​បឹង​ជើងឯក ស្ថិត​នៅ​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២២ ដែល​មាន​ចំនួន ២​ទីតាំង​សរុប​ជាង ១០​ម៉ឺន​ម៉ែត្រ​ក្រឡា ឬ​ស្មើ​នឹង​ទំហំ​ជាង...

Latest news