29 C
Phnom Penh

TAG

បូអាវសម្រាប់អាស៊ី BFA

លោក ហ៊ុន សែន៖ ការ​ទទួល​ខុសត្រូវ​រួម​របស់​ប្រទេស​ក្នុង​តំបន់​គឺ​ការ​រក្សា​សន្តិភាព​និង​សន្តិសុខ​ក្នុង​តំបន់​អាស៊ី

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន លើកឡើង​ថា ការ​ទទួល​ខុសត្រូវ​រួម​របស់​ប្រទេស​ក្នុង​តំបន់​ទាំងអស់ គឺ​ត្រូវ​រក្សា​សន្តិភាព និង​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ី​ឱ្យ​បាន​ដាច់ខាត ដើម្បី​ធានា​នូវ​ការ​ជំរុញ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ការ​អភិវឌ្ឍ​ឆ្ពោះ​ទៅ​រក​វិបុលភាព​រួម​គ្នា​នា​ពេល​អនាគត។ មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន លើក​ឡើង​ក្នុង​ពិធី​បើក​វេទិកា បូអាវ សម្រាប់​អាស៊ី នៅ​ទីក្រុង​បូអាវ ខេត្ត​ហៃណាន ប្រទេស​ចិន នៅ​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា តំបន់​អាស៊ី​មាន​ភាព​ចាំបាច់​ត្រូវ​ធ្វើការ​រួម​គ្នា ដើម្បី​រក្សា​បាន​នូវ​សន្ទុះ​ជា​វិជ្ជមាន ក្នុង​នោះ សកម្មភាព​របស់​ប្រទេស​ក្នុង​តំបន់...

លោក ហ៊ុន សែន ចាកចេញ​ពី​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​វេទិកា​បូអាវ ក្នុង​ប្រទេស​ចិន

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​កាន់​អំណាច​យូរ​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ាន លោក ហ៊ុន សែន ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ឧត្ដមក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​ចាកចេញ​ពី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​មីនា នេះ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​វេទិកា «បូអាវ» នៅ​ប្រទេស​ចិន។ ក្រសួង​ការបរទេស​កម្ពុជា ឲ្យ​ដឹង​ថា បុរស​ខ្លាំង​លោក ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​បើក​សន្និសីទ​ក្រោម​មូលបទ «អាស៊ី និង​ពិភពលោក ស្ដីពី​បញ្ហា​ប្រឈម និង​ការ​ទទួល​ខុសត្រូវ​រួម»។ វេទិកា​នេះ​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ធុរកិច្ច ស្ថាប័ន​សិក្សា​ស្រាវជ្រាវ អង្គការ​អន្តរជាតិ និង​អង្គការ​តំបន់​នានា...

Latest news