30 C
Phnom Penh

TAG

បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់

លោក សម រង្ស៊ី ទាមទារ​ឱ្យ​លោក កឹម សុខា បកស្រាយ​រឿង​បង្ហោះ​សារ​មិន​ទៅ​បោះឆ្នោត

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​និរទេស​គេច​ពី​ការ​ចាប់​ខ្លួន​របស់​តុលាការ ហើយ​ដែល​តែង​និយាយ​មិន​ដាច់​ពី​មាត់​ថា «សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ ជា​ដៃគូ​មិន​បែក​គ្នា» បាន​ធ្វើ​ការ​រិះគន់​សម្ពន្ធមិត្ត​នយោបាយ​របស់​ខ្លួន​ជា​លើកដំបូង ដោយ​ទាមទារ​ឲ្យ​លោក កឹម សុខា បកស្រាយ​ចំពោះ​ការ​លើកឡើង​ថា «លោក​មិន​ទៅ​បោះឆ្នោត ព្រោះ​គ្មាន​គណបក្ស​ណា​ដែល​ត្រូវ​បោះ​ឲ្យ»។ ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០២២ លោក សម...

លោក សុន ឆ័យ ថា​ដំណើរការ​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាក្រក់​នឹក​ស្មាន​មិន​ដល់

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ថា​ដំណើរការ​បោះឆ្នោត​អាណត្តិ​ទី​៥ នេះ​អាក្រក់​ហួស​ការ​ស្មាន ព្រោះ​ថា​បក្ស​កាន់​អំណាច​បាន​គ្រប់គ្រង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ដំណើរការ​នៃ​ការ​បោះឆ្នោត​នេះ ជាពិសេស​គឺ​ស្ថាប័ន គ.ជ.ប។ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៧ មិថុនា ថា ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​៥ មិថុនា...

IDEA TALK៖ តើ​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ មាន​ភាព​ប្រក្រតី ឬ​មិន​ប្រក្រតី​បែប​ណា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី០៧ ខែ​មិថុនា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ មាន​ភាព​ប្រក្រតី ឬ​មិន​ប្រក្រតី​បែប​ណា?»។

សង្គម​ស៊ីវិល​៥​ស្ថាប័ន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​និង​អព្យាក្រឹតភាព​មន្ត្រី​រាជការ

ក្រុម​សង្គម​ស៊ីវិល​ចំនួន ៥​ស្ថាប័ន ស្នើ​ទៅ​ភាគី​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ឱ្យ​ត្រឹមត្រូវ​តាម​ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត រួម​ទាំង​ត្រូវ​ពង្រឹង​ពី​អព្យាក្រឹតភាព​របស់​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ ក្រោយពី​ពួកគេ​រក​ឃើញ​នៅ​ក្នុង​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កន្លងមក​ថ្មីៗ​នេះ។ របាយការណ៍​សង្ខេប​បឋម​ស្ដីពី​ស្ថានភាព​នៃ​ដំណើរការ​នៅ​ថ្ងៃ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៥ រួម​មាន អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន អង្គការ​ខុមហ្វ្រែល សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​៧ ខែ​មិថុនា បាន​ឱ្យ​ដឹង​ថា អំឡុង​ពេល​បោះឆ្នោត​នា​ថ្ងៃទី​៥ ខែ​មិថុនា...

វេទិកា​ពលរដ្ឋ៖ គណបក្ស​ភ្លើង​ទៀន​ជួយ​បិទបាំង​អំពើ​ខុស​ច្បាប់​របស់​បក្ស​កាន់​អំណាច

ប្រធាន​វេទិកា​ពលរដ្ឋ លើកឡើង​ថា ការ​ដែល​គណបក្ស​ភ្លើង​ទៀន​ព្រម​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង​ការ​ប្រកាស​ផែនការ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ គឺជា​ការ​ជួយ​បិទបាំង​អំពើ​ខុស​ច្បាប់​របស់​បក្ស​កាន់​អំណាច​ដែល​បាន​ប្លន់​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​៦ មិថុនា ថា គណបក្ស​ភ្លើង​ទៀន​បាន​ដើរ​ចូល​ទៅ​ក្នុង​អន្ទាក់​នយោបាយ​របស់​បក្ស​កាន់​អំណាច​រួច​ទៅ​ហើយ ព្រោះ​ថា​អ្វី​ដែល​បក្ស​កាន់​អំណាច​ចង់​បាន​បំផុត​នៅ​ពេលនេះ គឺ​ការ​បង្ហាញ​រូបភាព​ពី​ការ​ចូលរួម​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​ផ្សេងៗ ស្រប​តាម​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស...

លោក មុត ចន្ថា ថា​បក្ស​ភ្លើង​ទៀន​បង្កើត​ឱ្យ​មាន​មន្ទិល​សង្ស័យ​ចំពោះ​ការ​ចូលរួម​បោះឆ្នោត​ឃុំ-សង្កាត់

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ប្រសិនបើ​គ្មាន​វិធានការ​ផ្លូវ​ច្បាប់​ណា​មួយ​ទៅ​លើ​គណបក្ស​ភ្លើង​ទៀន ដែល​បាន​ធ្វើ​សកម្មភាព​រំលោភបំពាន​ដោយ​បើក​ចំហ​ទៅលើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ទេ នោះ​វា​នឹង​បង្កើត​ឱ្យ​មាន​មន្ទិល​សង្ស័យ​ជាច្រើន​នៅ​ពីក្រោយ​នៃ​ការ​ចូលរួម​បោះឆ្នោត​របស់​បក្ស​នេះ។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៧ មិថុនា នេះ​ថា បើ​ផ្អែក​តាម​សម្ដី​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ នៅ​មុន​ការ​បោះឆ្នោត និង​អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) គណបក្ស​ភ្លើង​ទៀន​នឹង​ចៀស​មិន​ផុត​ពី​ការ​ប្រឈម​នឹង​វិធានការ​ច្បាប់​នោះ​ឡើយ។ លោក មុត ចន្ថា អះអាង​ថា មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ទាំងនោះ​បាន​ចោទ​ថា គណបក្ស​ភ្លើង​ទៀន​បាន​ធ្វើ​សកម្មភាព​រំលោភបំពាន​ដោយ​បើក​ចំហ​ទៅ​លើ​ច្បាប់​វិសោធនកម្ម​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​សាលដីកា​តុលាការ​កំពូល ជាដើម។ ការ​អះអាង​នេះ...

ម្ចាស់​គណនី​ហ្វេសប៊ុក Angkor Jasmine បដិសេធ​រឿង​ចោទ​លោក វន់ ពៅ និង​លោក ជា មុនី

ម្ចាស់​គណនី​ហ្វេសប៊ុក Angkor Jasmine ដែល​មាន​ឈ្មោះ​ពិត​ថា កែវ ម៉ាលីនដា បាន​ចេញ​មុខ​បដិសេធ​ដោយ​ទាត់​ចោល​ជុំវិញ​ការ​ចោទប្រកាន់​លោក វន់ ពៅ និង​លោក ជា មុនី ថា​បាន​រៀបចំ​កម្លាំង​ឱ្យ​លោក សម រង្ស៊ី ដើម្បី​អុកឡុក​ការ​បោះឆ្នោត​កាលពី​ពេល​ថ្មីៗ​នេះ ថា​មិន​មែន​ជា​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នោះ​ទេ។ ម្ចាស់​គណនី​ហ្វេសប៊ុក Angkor Jasmine ដែល​មាន​ឈ្មោះ​ពិត​ថា កែវ ម៉ាលីនដា បាន​ចេញ​ផ្សាយ​ផ្ទាល់​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា Angkor...

IDEA TALK៖ (វគ្គ​២) តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ជះ​ឥទ្ធិពល​ដល់​ការ​ធ្លាក់​ចុះ​នៃ​ការ​គាំទ្រ​បក្ស​ភ្លើង​ទៀន​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី០៦ ខែ​មិថុនា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ជះ​ឥទ្ធិពល​ដល់​ការ​ធ្លាក់​ចុះ​នៃ​ការ​គាំទ្រ​បក្ស​ភ្លើង​ទៀន​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២?»។

IDEA TALK៖ (វគ្គ​១) តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ជះ​ឥទ្ធិពល​ដល់​ការ​ធ្លាក់​ចុះ​នៃ​ការ​គាំទ្រ​បក្ស​ភ្លើង​ទៀន​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី០៦ ខែ​មិថុនា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ជះ​ឥទ្ធិពល​ដល់​ការ​ធ្លាក់​ចុះ​នៃ​ការ​គាំទ្រ​បក្ស​ភ្លើង​ទៀន​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២?»។

បក្ស​ភ្លើង​ទៀន​ប្រកាស​ទទួល​លទ្ធផល​បោះឆ្នោត​ដើម្បី​ស្វែងរក​ការ​ចរចា​ជាមួយ​បក្ស​កាន់​អំណាច

ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ប្រកាស​ទទួល​យក​លទ្ធផល​បោះឆ្នោត ទោះបីជា​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ ប្រព្រឹត្ត​ទៅ​មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បី​ស្វែងរក​ការ​ចរចា​ជាមួយ​បក្ស​កាន់​អំណាច។ លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន បាន​លើកឡើង​ក្នុង​សន្និសីទ​កាសែត​នា​ថ្ងៃ​ចន្ទ ទី​៦ មិថុនា នេះ​ថា គណបក្ស​ភ្លើង​ទៀន​គ្មាន​ផែនការ​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ឡើយ ទោះបី​ដឹង​ថា​កា​របោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​មិន​សេរី យុត្តិធម៌​ក៏ដោយ។ លោក សុន ឆ័យ បញ្ជាក់​ថា មូលហេតុ​ដែល​គណបក្ស​ភ្លើង​ទៀន​ព្រម​ទទួល​លទ្ធផល មិនមែន​មាន​ន័យ​ថា​គណបក្ស​នេះ​យល់ស្រប​ថា​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ធ្វើឡើង​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ។...

Latest news