25.9 C
Phnom Penh

TAG

បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់

បក្ស​ភ្លើង​ទៀន​ប្រកាស​ទទួល​លទ្ធផល​បោះឆ្នោត​ដើម្បី​ស្វែងរក​ការ​ចរចា​ជាមួយ​បក្ស​កាន់​អំណាច

ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ប្រកាស​ទទួល​យក​លទ្ធផល​បោះឆ្នោត ទោះបីជា​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ ប្រព្រឹត្ត​ទៅ​មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បី​ស្វែងរក​ការ​ចរចា​ជាមួយ​បក្ស​កាន់​អំណាច។ លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន បាន​លើកឡើង​ក្នុង​សន្និសីទ​កាសែត​នា​ថ្ងៃ​ចន្ទ ទី​៦ មិថុនា នេះ​ថា គណបក្ស​ភ្លើង​ទៀន​គ្មាន​ផែនការ​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ឡើយ ទោះបី​ដឹង​ថា​កា​របោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​មិន​សេរី យុត្តិធម៌​ក៏ដោយ។ លោក សុន ឆ័យ បញ្ជាក់​ថា មូលហេតុ​ដែល​គណបក្ស​ភ្លើង​ទៀន​ព្រម​ទទួល​លទ្ធផល មិនមែន​មាន​ន័យ​ថា​គណបក្ស​នេះ​យល់ស្រប​ថា​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ធ្វើឡើង​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ។...

អ្នក​ឃ្លាំមើល​ថា​លោក កឹម សុខា មិន​ទៅ​បោះឆ្នោត​គឺ​បង្ហាញ​ពី​ជំហរ​តំណាង​ឱ្យ​លទ្ធិប្រជាធិបតេយ្យ

នាយក​ប្រតិបត្តិ​របស់​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ អះអាង​ថា ការ​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​ទៅ​ចូលរួម​ការ​បោះឆ្នោត គឺ​បង្ហាញ​ពី​ជំហរ​តំណាង​ឱ្យ​លទ្ធិប្រជាធិបតេយ្យ និង​តំណាង​ឱ្យ​ឆន្ទៈ​ម្ចាស់​ឆ្នោត​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ មិថុនា នេះ​ថា ការ​រក្សា​ជំហរ​រឹងមាំ​មិន​ចុះ​ញ៉ម​នឹង​ការ​គំរាមកំហែង និង​សម្ពាធ​គ្រប់​បែប​យ៉ាង​ពី​បក្ស​កាន់​អំណាច​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក...

លោក ហ៊ុន សែន៖ អ្នក​សង្កេតការណ៍​ជិត​៨​ម៉ឺន​នាក់​បង្ហាញ​ថា​ការ​បោះឆ្នោត​មាន​តម្លាភាព

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ក្នុង​ដំណើរការ​នៃ​ការ​បោះឆ្នោត​អាណត្តិ​ទី​៥ នេះ មាន​អ្នក​ចូលរួម​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ជិត ៨​ម៉ឺន​នាក់​មកពី ២០​ស្ថាប័ន គឺជា​ភស្តុតាង​មួយ​បង្ហាញ​ថា ដំណើរការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២២ នេះ ធានា​បាន​នូវ​តម្លាភាព និង​យុត្តិធម៌។ មេដឹកនាំ​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​តំបន់​អាស៊ី​រូប​នេះ​អះអាង​កាលពី​ថ្ងៃទី​៥ ខែ​មិថុនា បន្ទាប់​ពី​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​សាលា​គរុកោសល្យ និង​វិក្រឹត្យការ​ក្រុង​តាខ្មៅ ក្នុង​ខេត្ត​កណ្តាល ថា ដើម្បី​ធានា​បាន​នូវ​តម្លាភាព និង​យុត្តិធម៌​នៃ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​មាន​អ្នក​សង្កេតការណ៍​យ៉ាង​ច្រើន​ទាំង​ថ្នាក់​ជាតិ...

បក្ស​កាន់​អំណាច​ថា​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ជាង​ការ​បោះឆ្នោត​កន្លងទៅ

មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​អះអាង​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ជាង​ការ​បោះឆ្នោត​នា​ពេល​កន្លងទៅ ខណៈ​បក្ស​ភ្លើង​ទៀន និង​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​មិន​សេរី និង​មិន​យុត្តិធម៌។ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​អាណត្តិ​នេះ​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​ជាង​អាណត្តិ​មុនៗ​ទាំងអស់។ លោក​បាន​ចាត់ទុក​ការ​ប្រកាស​របស់​គណបក្ស​ភ្លើង​ទៀន ដែល​ថា​ការ​បោះឆ្នោត​នេះ​មិន​សេរី មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌ ធ្វើឡើង​ក្នុង​ចេតនា​ចង់​ប្រឆាំង​នឹង​ការ​បោះឆ្នោត​តែប៉ុណ្ណោះ។ ក្រៅពី​ការ​លើកឡើង​របស់​លោក សុខ ឥសាន នោះ គណបក្ស​នយោបាយ​មួយ​ចំនួន ក្នុង​នោះ​គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ខ្មែរ​តែ​មួយ...

គ.ជ.ប សម្រេច​ឱ្យ​លោក គង់ រ៉ៃយ៉ា និង​មនុស្ស​១៤​នាក់​ទៀត​ឈ្នះ​ក្ដី​បក្ស​ប្រជាជន​ស្រុក​កងមាស

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សម្រេច​ឱ្យ​ប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ស្រុក​កងមាស លោក គង់ រ៉ៃយ៉ា និង​មនុស្ស ១៤​នាក់​ផ្សេង​ទៀត​ឈ្នះ​ក្ដី​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​លុប​ការ​ផាក​ពិន័យ​ចំនួន ៥​លាន​រៀល។ ការ​សម្រេច​នេះ ធ្វើឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បើក​សវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី​២ មិថុនា តាម​បណ្ដឹង​ប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ស្រុក​កងមាស លោក គង់ រ៉ៃយ៉ា ដែល​ប្ដឹង​មិន​សុខចិត្ត​ចំពោះ​ការ​សម្រេច​របស់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់ចាម ដែល​សម្រេច​ឱ្យ​លោក​ចាញ់​ក្ដី​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រោយពី​បើក​សវនាការ​នៅ​រសៀល​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០២២ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ គ.ជ.ប លោក ប្រាជ្ញ ច័ន្ទ...

ថ្ងៃ​បិទ​បញ្ចប់​ឃោសនា​បោះឆ្នោត បក្ស​បី​ធ្វើ​នៅ​ភ្នំពេញ ខណៈ​បក្ស​មួយ​ចំនួន​ទៀត​ធ្វើ​តាម​ខេត្ត

នៅ​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ដែល​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល ១៤​ថ្ងៃ ត្រូវ​បាន​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០២២ នេះ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​៣ បាន​ធ្វើ​ការ​ឃោសនា​ធំ​នៅ​រាជធានី​ភ្នំពេញ ខណៈ​បក្ស​មួយ​ចំនួន​ទៀត​ធ្វើ​តាម​ខេត្ត។ ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​ធំ​របស់​គណបក្ស​នយោបាយ​នៅ​ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០២២ ខណៈ​ថ្ងៃ​ទី​៤ មិថុនា គេ​ហៅថា​ថ្ងៃ «ស» ដោយ​គណបក្ស​នយោបាយ​ទាំងអស់​មិន​អាច​ធ្វើការ​ឃោសនា​ឡើយ។ គណបក្ស​នយោបាយ​ដែល​ធ្វើ​យុទ្ធនាការ​ឃោសនា​នៅ​រាជធានី​ភ្នំពេញ ក្នុង​នោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ខណៈ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​មួយ​ចំនួន​ទៀត​ធ្វើ​នៅ​តាម​ខេត្ត ហើយ​បក្ស​ខ្លះ​ទៀត​គ្មាន​ប្រាក់​សម្រាប់​ធ្វើ​យុទ្ធនាការ​ធំ​នៅ​ថ្ងៃ​បិទ​បញ្ចប់។ នៅ​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា​មាន​អ្នក​ចូលរួម​ហែ​ក្បួន​ចន្លោះ​ពី...

វេទិកា​ពលរដ្ឋ​អំពាវនាវ​សាជាថ្មី​ឱ្យ​រដ្ឋាភិបាល​ដោះលែង​លោក អៀ ចាន់ណា ដើម្បី​ធានា​នូវ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ

ប្រធាន​វេទិកា​ពលរដ្ឋ អំពាវនាវ​សាជាថ្មី​ទៅ​រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​ដោះលែង​លោក អៀ ចាន់ណា អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​តាកែវ ឱ្យ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើងវិញ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ និង​ធានា​នូវ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០២២ ថា វេទិកា​ពលរដ្ឋ​បាន​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ចំពោះ​ករណី​ចាប់​ឃុំ​ខ្លួន​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​តាកែវ លោក អៀ ចាន់ណា។ លោក​ថា នេះ​គឺជា​ចេតនា​របស់​បក្ស​កាន់​អំណាច​មាន​គោលដៅ​បំបិទ​សិទ្ធិ ដើម្បី​បំផ្លាញ​ឱកាស​នយោបាយ​របស់​គាត់​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ។ ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ធានា​នូវ​ការ​អនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ...

លោក ហ៊ុន សែន ថា​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នឹង​ត្រូវ​អនុវត្ត​នៅ​ថ្ងៃ​បោះឆ្នោត​ឃុំ-សង្កាត់

បី​ថ្ងៃ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដែល​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​ថា ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នឹង​ត្រូវ​អនុវត្ត​នៅ​ថ្ងៃ​បោះឆ្នោត​ឃុំ-សង្កាត់​អាទិត្យ​នេះ។ តាមរយៈ​សារ​ជា​សំឡេង​នៅ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០២២ ការ​អនុវត្ត​សិទ្ធិ​សេរីភាព ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ដែល​ពលរដ្ឋ​នឹង​ត្រូវ​អនុវត្ត​នៅ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​អាទិត្យ​នេះ។ ទន្ទឹម​នឹង​នេះ លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​លើកឡើង​ថា ជិត ១​ខែ​មក​នេះ កម្ពុជា​គ្មាន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ទេ ក្រោយពី​ពលរដ្ឋ​ជាង ៩៤​ភាគរយ​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩...

គ.ជ.ប ថា​ខ្លួន​តែង​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ស្មើ​ភាព​ដល់​គ្រប់​គណបក្ស​នយោបាយ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ហៅ​កាត់​ថា គ.ជ.ប ច្រានចោល​នូវ​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​របស់​លោក សុន ឆ័យ តំណាង​គណបក្ស​ភ្លើង​ទៀន ដោយ​អះអាង​ថា ខ្លួន​តែងតែ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ស្មើ​ភាព និង​ឥត​លម្អៀង​ជាមួយ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ ដើម្បី​ធានា​បាន​នូវ​ការ​រៀបចំ​កិច្ចការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ចេញ​សេចក្តី​បំភ្លឺ​កាលពី​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ក្រុម​ប្រតិកម្ម​ព័ត៌មាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ច្រានចោល​នូវ​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​របស់​លោក សុន ឆ័យ តំណាង​គណបក្ស​ភ្លើង​ទៀន ដែល​បាន​អះអាង​កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា...

GDP ថា​មាន​ការ​ឃោសនា​កុហក​ពលរដ្ឋ​ក្រោយ​បេក្ខជន​មេ​ឃុំ​របស់​ខ្លួន​កំពុង​មាន​ប្រជាប្រិយភាព

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន អះអាង​ថា បេក្ខជន​មេឃុំ​របស់​ខ្លួន​ឃុំ​រំដោះ ស្រុក​រវៀង ខេត្ត​ព្រះវិហារ កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង ត្រូវ​បាន​បក្ស​កាន់​អំណាច​ឃោសនា​ភូត​កុហក​ប្រជាពលរដ្ឋ​ថា នៅ​ពេល​បេក្ខជន​រូប​នោះ​ជាប់​ជា​មេឃុំ រដ្ឋាភិបាល​នឹង​មិន​ទម្លាក់​ថវិកា​ដើម្បី​អភិវឌ្ឍ​ឃុំ​នោះ​ទេ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ដែល​ទំនង​ជា​សំដៅ​ទៅ​កាន់​បក្ស​កាន់​អំណាច​នៅ​ថ្ងៃទី​២ មិថុនា នេះ​ថា ល្មម​ដល់​ពេល​បញ្ឈប់​នយោបាយ​បោកប្រាស់ ភូត​កុហក និង​បំភិតបំភ័យ​ប្រជាជន​ស្លូតត្រង់​ហើយ ព្រោះ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​បាន​យល់ដឹង​កាន់តែ​ច្រើន​ហើយ​ទាក់ទង​នឹង​ថវិកា​ជាតិ​ដែល​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​ត្រូវ​ប្រើប្រាស់​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ បណ្ឌិត យ៉ង...

Latest news