TAG
បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
លោក សម រង្ស៊ី ទាមទារឱ្យលោក កឹម សុខា បកស្រាយរឿងបង្ហោះសារមិនទៅបោះឆ្នោត
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសគេចពីការចាប់ខ្លួនរបស់តុលាការ ហើយដែលតែងនិយាយមិនដាច់ពីមាត់ថា «សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ ជាដៃគូមិនបែកគ្នា» បានធ្វើការរិះគន់សម្ពន្ធមិត្តនយោបាយរបស់ខ្លួនជាលើកដំបូង ដោយទាមទារឲ្យលោក កឹម សុខា បកស្រាយចំពោះការលើកឡើងថា «លោកមិនទៅបោះឆ្នោត ព្រោះគ្មានគណបក្សណាដែលត្រូវបោះឲ្យ»។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ លោក សម...
លោក សុន ឆ័យ ថាដំណើរការនៃការបោះឆ្នោតឃុំ-សង្កាត់អាក្រក់នឹកស្មានមិនដល់
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ថាដំណើរការបោះឆ្នោតអាណត្តិទី៥ នេះអាក្រក់ហួសការស្មាន ព្រោះថាបក្សកាន់អំណាចបានគ្រប់គ្រងស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងដំណើរការនៃការបោះឆ្នោតនេះ ជាពិសេសគឺស្ថាប័ន គ.ជ.ប។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៧ មិថុនា ថា ការបោះឆ្នោតកាលពីថ្ងៃទី៥ មិថុនា...
IDEA TALK៖ តើលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នេះ មានភាពប្រក្រតី ឬមិនប្រក្រតីបែបណា?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ស្តីអំពី៖ «តើលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នេះ មានភាពប្រក្រតី ឬមិនប្រក្រតីបែបណា?»។
សង្គមស៊ីវិល៥ស្ថាប័នស្នើឲ្យភាគីពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់និងអព្យាក្រឹតភាពមន្ត្រីរាជការ
ក្រុមសង្គមស៊ីវិលចំនួន ៥ស្ថាប័ន ស្នើទៅភាគីពាក់ព័ន្ធត្រូវពង្រឹងការអនុវត្តឱ្យត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត រួមទាំងត្រូវពង្រឹងពីអព្យាក្រឹតភាពរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្រោយពីពួកគេរកឃើញនៅក្នុងដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមកថ្មីៗនេះ។
របាយការណ៍សង្ខេបបឋមស្ដីពីស្ថានភាពនៃដំណើរការនៅថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោតរបស់អង្គការសង្គមស៊ីវិលចំនួន ៥ រួមមាន អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន អង្គការខុមហ្វ្រែល សមាគមការពារសិទ្ធិមនុស្សអាដហុក មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីសន្តិភាព និងការអភិវឌ្ឍ និងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ដែលចេញផ្សាយជាសាធារណៈនៅថ្ងៃទី៧ ខែមិថុនា បានឱ្យដឹងថា អំឡុងពេលបោះឆ្នោតនាថ្ងៃទី៥ ខែមិថុនា...
វេទិកាពលរដ្ឋ៖ គណបក្សភ្លើងទៀនជួយបិទបាំងអំពើខុសច្បាប់របស់បក្សកាន់អំណាច
ប្រធានវេទិកាពលរដ្ឋ លើកឡើងថា ការដែលគណបក្សភ្លើងទៀនព្រមទទួលយកលទ្ធផលនៃការបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០២២ និងការប្រកាសផែនការចូលរួមការបោះឆ្នោតជាតិឆ្នាំ២០២៣ គឺជាការជួយបិទបាំងអំពើខុសច្បាប់របស់បក្សកាន់អំណាចដែលបានប្លន់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី៦ មិថុនា ថា គណបក្សភ្លើងទៀនបានដើរចូលទៅក្នុងអន្ទាក់នយោបាយរបស់បក្សកាន់អំណាចរួចទៅហើយ ព្រោះថាអ្វីដែលបក្សកាន់អំណាចចង់បានបំផុតនៅពេលនេះ គឺការបង្ហាញរូបភាពពីការចូលរួមបោះឆ្នោតរបស់គណបក្សនយោបាយផ្សេងៗ ស្របតាមដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស...
លោក មុត ចន្ថា ថាបក្សភ្លើងទៀនបង្កើតឱ្យមានមន្ទិលសង្ស័យចំពោះការចូលរួមបោះឆ្នោតឃុំ-សង្កាត់
មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ លើកឡើងថា ប្រសិនបើគ្មានវិធានការផ្លូវច្បាប់ណាមួយទៅលើគណបក្សភ្លើងទៀន ដែលបានធ្វើសកម្មភាពរំលោភបំពានដោយបើកចំហទៅលើច្បាប់ស្ដីពីគណបក្សនយោបាយទេ នោះវានឹងបង្កើតឱ្យមានមន្ទិលសង្ស័យជាច្រើននៅពីក្រោយនៃការចូលរួមបោះឆ្នោតរបស់បក្សនេះ។
អតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៧ មិថុនា នេះថា បើផ្អែកតាមសម្ដីអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅមុនការបោះឆ្នោត និងអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សភ្លើងទៀននឹងចៀសមិនផុតពីការប្រឈមនឹងវិធានការច្បាប់នោះឡើយ។
លោក មុត ចន្ថា អះអាងថា មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាទាំងនោះបានចោទថា គណបក្សភ្លើងទៀនបានធ្វើសកម្មភាពរំលោភបំពានដោយបើកចំហទៅលើច្បាប់វិសោធនកម្មនៃច្បាប់ស្ដីពីគណបក្សនយោបាយ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងសាលដីកាតុលាការកំពូល ជាដើម។
ការអះអាងនេះ...
ម្ចាស់គណនីហ្វេសប៊ុក Angkor Jasmine បដិសេធរឿងចោទលោក វន់ ពៅ និងលោក ជា មុនី
ម្ចាស់គណនីហ្វេសប៊ុក Angkor Jasmine ដែលមានឈ្មោះពិតថា កែវ ម៉ាលីនដា បានចេញមុខបដិសេធដោយទាត់ចោលជុំវិញការចោទប្រកាន់លោក វន់ ពៅ និងលោក ជា មុនី ថាបានរៀបចំកម្លាំងឱ្យលោក សម រង្ស៊ី ដើម្បីអុកឡុកការបោះឆ្នោតកាលពីពេលថ្មីៗនេះ ថាមិនមែនជាគណនីហ្វេសប៊ុករបស់ខ្លួននោះទេ។
ម្ចាស់គណនីហ្វេសប៊ុក Angkor Jasmine ដែលមានឈ្មោះពិតថា កែវ ម៉ាលីនដា បានចេញផ្សាយផ្ទាល់លើគណនីហ្វេសប៊ុករបស់ខ្លួនដែលមានឈ្មោះថា Angkor...
IDEA TALK៖ (វគ្គ២) តើមានកត្តាអ្វីខ្លះដែលជះឥទ្ធិពលដល់ការធ្លាក់ចុះនៃការគាំទ្របក្សភ្លើងទៀនក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ស្តីអំពី៖ «តើមានកត្តាអ្វីខ្លះដែលជះឥទ្ធិពលដល់ការធ្លាក់ចុះនៃការគាំទ្របក្សភ្លើងទៀនក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២?»។
IDEA TALK៖ (វគ្គ១) តើមានកត្តាអ្វីខ្លះដែលជះឥទ្ធិពលដល់ការធ្លាក់ចុះនៃការគាំទ្របក្សភ្លើងទៀនក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ស្តីអំពី៖ «តើមានកត្តាអ្វីខ្លះដែលជះឥទ្ធិពលដល់ការធ្លាក់ចុះនៃការគាំទ្របក្សភ្លើងទៀនក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២?»។
បក្សភ្លើងទៀនប្រកាសទទួលលទ្ធផលបោះឆ្នោតដើម្បីស្វែងរកការចរចាជាមួយបក្សកាន់អំណាច
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ប្រកាសទទួលយកលទ្ធផលបោះឆ្នោត ទោះបីជាការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នេះ ប្រព្រឹត្តទៅមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីស្វែងរកការចរចាជាមួយបក្សកាន់អំណាច។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានលើកឡើងក្នុងសន្និសីទកាសែតនាថ្ងៃចន្ទ ទី៦ មិថុនា នេះថា គណបក្សភ្លើងទៀនគ្មានផែនការដើម្បីធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតឡើយ ទោះបីដឹងថាការបោះឆ្នោតនេះប្រព្រឹត្តទៅមិនសេរី យុត្តិធម៌ក៏ដោយ។
លោក សុន ឆ័យ បញ្ជាក់ថា មូលហេតុដែលគណបក្សភ្លើងទៀនព្រមទទួលលទ្ធផល មិនមែនមានន័យថាគណបក្សនេះយល់ស្របថាការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ធ្វើឡើងត្រឹមត្រូវ និងយុត្តិធម៌នោះទេ។...