TAG
ប៉ិច ពិសី
សង្គមស៊ីវិលថារដ្ឋាភិបាលបង្កើនអំពើពុករលួយចំពោះការលើកលែងពន្ធនាំចូលរថយន្តរបស់រដ្ឋ
មន្ត្រីសង្គមស៊ីវិលលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បុរសខ្លាំងនៅកម្ពុជា បានសម្រេចលើកលែងពន្ធនាំចូលចំពោះរថយន្តពាក់ស្លាកលេខនគរបាលចំនួន ៧៥៧គ្រឿង គឺជាការបង្កើតអំពើពុករលួយបន្ថែមទៀត ប្រសិនបើពុំមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ការលើកលែងការយកពន្ធរថយន្តរបស់រដ្ឋ គឺជារឿងធម្មតាដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋនៅក្នុងការបង់ពន្ធ។ លោកថា៖ «កន្លងមក គឺធ្លាប់មានករណីជាច្រើនដែលមានការស្នើសុំគោលការណ៍អនុគ្រោះជារថយន្តរបស់រដ្ឋ ប៉ុន្តែធាតុពិត រថយន្តទាំងនោះជារបស់ឯកជន ខណៈមានករណីខ្លះទៀតក៏មានការប្រើប្រាស់រថយន្តរបស់រដ្ឋទៅបម្រើឱ្យប្រយោជន៍បុគ្គលផងដែរ»។
លោកបន្តថា ករណីទាំងនោះ គឺត្រូវយកចិត្តទុកដាក់ និងទាមទារឱ្យមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ...
រយៈពេល ៩ខែក្នុងឆ្នាំនេះ កម្ពុជាប្រមូលពន្ធបានជាង ៣៨០០លានដុល្លារ
អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ឱ្យដឹងថា ក្នុងរយៈពេល ៩ខែក្នុងឆ្នាំ២០២១ នេះ ប្រទេសកម្ពុជាប្រមូលចំណូលបានពីពន្ធដារ និងពន្ធគយជាង ៣៨០០លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២០ ចំណូលនេះបានធ្លាក់ចុះរង្វង់ ៦ភាគរយ។
ក្នុងរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា រយៈពេល ៩ខែឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធចូលជាតិបានចំនួន ២១១១លានដុល្លារ ស្មើនឹង ៩៤,១២ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២០ ចំណូលនេះបានថយចុះប្រមាណជាង ១៣៥លាន...