38 C
Phnom Penh

TAG

ប៉េង ពោធិ៍សា

អភិបាល​ខេត្ត​ស្វាយរៀង​ប្រកាស​ឱ្យ​ពលរដ្ឋ​ផ្អាក​បង្កបង្កើន​ផល​ស្រូវ​នា​រដូវប្រាំង​លើក​ទី​២ បារម្ភ​ខ្លាច​ខ្វះ​ទឹក

អភិបាល​ខេត្ត​ស្វាយរៀង លោក ប៉េង ពោធិ៍សា ប្រកាស​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​របស់​ខ្លួន​ផ្អាក​បង្កបង្កើន​ផល​ស្រូវ​នា​រដូវប្រាំង​លើក​ទី​២ ដោយសារ​បារម្ភ​ពី​បញ្ហា​ប្រឈម​នៃ​ការ​ខ្វះខាត​ទឹក ដែល​នាំ​ឱ្យ​ពលរដ្ឋ​មិន​អាច​បង្កបង្កើន​ផល​ស្រូវ​បាន​ល្អ។ តាមរយៈ​សេចក្ដី​ណែនាំ​ស្ដីពី​ការ​ផ្អាក​ការ​បង្កបង្កើន​ផល​ស្រូវ​នៅ​រដូវប្រាំង​លើក​ទី​២ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៨ ខែ​មករា នេះ អភិបាល​ខេត្ត​ស្វាយរៀង លោក ប៉េង ពោធិ៍សា ព្រមាន​ថា ប្រសិនបើ​ពលរដ្ឋ នៅតែ​បង្កបង្កើន​ផល​ស្រូវ​រដូវប្រាំង​ជា​លើក​ទី​២ ទៀត នោះ​ពួកគេ​នឹង​អាច​ជួបប្រទះ​នូវ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ខ្វះខាត​ទឹក​សម្រាប់​សត្វពាហនៈ ជាពិសេស​ខ្វះខាត​ទឹក​សម្រាប់​ស្រោចស្រព​ដែល​អាច​បណ្ដាល​ឱ្យ​ខូចខាត​ផល​ស្រូវ និង​ខាតបង់​ថវិកា​របស់​បងប្អូន​ប្រជាកសិករ​ថែម​ទៀត។ លោក​បន្ត​ថា ការ​ប្រកាស​ប្រាប់​របស់​លោក​ឱ្យ​ពលរដ្ឋ​ផ្អាក​ធ្វើ​ស្រែ​ប្រាំង​លើក​ទី​២ ក្រោយពី​ប្រមូល​ផល​ហើយ...

Latest news