TAG
ប៉ែន សុវណ្ណ
មេដឹកនាំបក្សកាន់អំណាចសារភាពពីការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីលោក ប៉ែន សុវណ្ណ
អតីតមេកម្មាភិបាលរបបវាលពិឃាតនៅកម្ពុជា លោក ហ៊ុន សែន បានសារភាពថា ការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីខ្មែរ លោក ប៉ែន សុវណ្ណ គឺលោកជាអ្នកដឹកនាំកម្លាំងចុះចាប់ដោយផ្ទាល់នៅគេហដ្ឋានរបស់លោក ប៉ែន សុវណ្ណ និងបញ្ជូនតាមយន្តហោះទៅឃុំខ្លួននៅប្រទេសវៀតណាម ដោយសារលោក ប៉ែន សុវណ្ណ មានផែនការក្បត់គណបក្សកុម្មុយនីស្តរបស់ខ្លួន។
មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន បានបញ្ចេញខ្សែអាត់សំឡេងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នេះ...
បទវិភាគ៖ តើអ្វីជាហានិភ័យ និងជាដំណោះស្រាយចំពោះនយោបាយការបរទេសរបស់កម្ពុជាបច្ចុប្បន្ន?
នយោបាយការបរទេសរបស់របបលោក ហ៊ុន សែន បច្ចុប្បន្ននេះ ត្រូវបានគេមើឃើញថា ជានយោបាយបម្រើបរទេស និងបង្កើតគ្រោះធំចំពោះជាតិ។ អ្នកវិភាគសង្គមខ្លះមើលឃើញថា ការគ្រប់គ្រងអំណាចរបស់គណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន ដ៏យូរលង់នេះបានធ្វើឱ្យពលរដ្ឋ និងប្រទេសកម្ពុជាទន់ខ្សោយ និងក្លាយជារដ្ឋបម្រើវៀតណាម ឬចិនដាច់មុខ។
បន្ទាប់ពីលើកទ័ពលុកលុយប្រទេសកម្ពុជាដើម្បីផ្តួលរំលំរបបខ្មែរក្រហមក្នុងខែមករា ឆ្នាំ១៩៧៩ មក វៀតណាមបានរៀបចំឲ្យគណបក្សប្រជាជនកម្ពុជា (CPP) គ្រប់គ្រងអំណាចក្នុងប្រទេសកម្ពុជា និងអនុវត្តនយោបាយលទ្ធិកុម្មុយនីស្តនិយម។
ក្នុងដំណាក់កាលដំបូងៗនៃការដាក់អាណានិគមលើប្រទេសកម្ពុជា វៀតណាមបានផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីខ្មែរជាបន្តបន្ទាប់ និងដោយអាថ៌កំបាំង។...